ដបទឹកដែលអាចបត់បែនបានផ្តល់ផាសុកភាពខ្ពស់។
គោលដៅនៃក្រុមការងារឌីសាញយើងខ្ញុំ គឺការផ្តល់ជូននូវដបទឹកដែលអាចបត់បែនបាន សម្រាប់ការរត់កីឡារបស់អ្នក។ ដោយប្រៀបធៀបជាមួយនឹងដបទឹកដែលរឹង ដបទឹកប្រភេទនេះ មានទម្ងន់ស្រាល មិនបង្កជាសម្លេងរំខាន នៅពេលដែលអ្នករត់ និងមិនប៉ះពាល់ដល់ការធ្វើចលនារបស់អ្នកថែមទៀតផង។នៅពេលកំពុងរត់ ដបទឹកនឹងមិនបង្កើតសម្ពាធដល់ដងខ្លួនមនុស្សឡើយ។
តើត្រូវរក្សាដបទឹករបស់អ្នកដោយរបៀបណា?
ដើម្បីទប់ស្កាត់ការធុំក្លិន ឬរសជាតិប្លាស្ទិច សូមលាងសម្អាតដបទឹករបស់អ្នកឱ្យបានបីដងមុនពេលប្រើប្រាស់។ បន្ទាប់មកសម្ងួតវាដោយផ្កាប់មុខចុះ។អ្នកអាចដកមាត់បឺតរបស់ដបចេញ ដើម្បីធ្វើការសម្អាតវាបាន។ វាកាន់តែពិសេសទៅទៀត ប្រសិនបើអ្នកប្រើភេសជ្ជដែលមានផ្ទុកជាតិស្ករ!ជាចុងបញ្ចប់ វាមិនមានបង្កជាសម្លេងរំខានឡើយកំឡុងពេលនៃការរត់កីឡារបស់អ្នក ប៉ុន្តែត្រូវបញ្ចេញខ្យល់ដែលមានក្នុងដបចេញតាមរយៈការបឺតពពុះខ្យល់ចេញ។
ផ្នែកខាងលើនៃដបទឹកដ៏ទាន់សម័យ
យើងខ្ញុំបានស្តាប់នូវមតិយោបល់ និងបានបង្កើនប្រព័ន្ធបើកនៃដបទឹកមួយនេះ។ហេតុដូច្នេះហើយ បានជាផ្នែកខាងលើទូលាយ និងាយស្រួលសម្អាតជាងដបទឹកធម្មតា។ ផ្នែកខាងលើធំទូលាយត្រូវបានឌីសាញឡើងដើម្បីផ្តល់ភាពងាយស្រួលក្នុងការចាក់ភេសជ្ជៈចូល ជាម្ស៉ៅ ឬជាគ្រាប់។ យើងខ្ញុំបានបង្កើនភាពមើលឃើញ និងដៃកាន់ដែលមានផ្នែកបើក និងបិទដល់ដបទឹក។ ផ្នែកខាងលើនៃដបទឹក អាចបិទ ឬបើក ដោយគ្រាប់តែបង្វិល។
តើវាអាចប្រើបានរយៈពេលប៉ុន្មាន? ហើយអាចប្រើបានជាមួយសម្ភារៈកីឡារត់អ្វីខ្លះ?
ដបទឹកដែលមានចំណុះ 500ML ដ៏ទន់ និងអាចបត់បែនបានប្រភេទនេះ គឺសំខាន់សម្រាប់សកម្មភាពរត់រយៈពេលមួយម៉ោងរបស់អ្នក។ហើយដើម្បីសម្រួលដល់ការរៀបចំ និងសម្ភារៈរបស់អ្នក ដបទឹកចំណុះ 500ML របស់អ្នកគឺអាចប្រើជាមួយកាតាប និងខ្សែក្រវ៉ាត់សម្រាប់កីឡារត់របស់អ្នក!
យោបល់សម្រាប់ការផឹកទឹកឱ្យបានត្រឹមត្រូវ
មាត់ដប មានកន្លែងបិទបើក។ នៅពេលបិទ វាអាចចៀសវាងការរំខាននានាកំឡុងពេលនៃការប្រើប្រាស់។ប្រសិនបើមាត់ដបបើក វាក៏មិនខ្ចាយទឹកចេញកំឡុងពេលនៃការរត់របស់អ្នកនោះទេ។បើកមាត់ដប ហើយបឺតដើម្បីផឹក។ ជាចុងបញ្ចប់ដបទឹកប្រភេទនេះ ត្រូវបានឌីសាញឡើងសម្រាប់ការផឹកទឹករបស់លោកអ្នកដោយមិនចាំបាច់ទាញចេញពីហោប៉ៅ នៃកាតាបរបស់អ្នកឡើយ។ សូមកត់សម្គាល់ផងដែរថា វាជារឿងសំខាន់ក្នុងការបញ្ចេញខ្យល់ក្នុងដបឱ្យអស់មុនពេលចាប់ផ្តើមរត់កីឡា
តើដបទឹកចំណុះ 500មលនេះត្រូវបានធ្វើតេស្តដោយរបៀបណា?
ដើម្បធានាឱ្យបាននូវស្តង់ដាខ្ពស់នៃដបទឹកចំណុះ 500មល ក្រុមឌីសាញរបស់ខ្ញុំបានសាកសួរអ្នករត់កីឡាចំនួន 12នាក់ដើម្បីប្រើប្រាស់ផលិតផលនេះ ហើយដើម្បីបញ្ចេញមតិយោបល់ទាក់ទិននឹងរសជាតិនៃទឹក ផ្នែកបិទ និងបើកគម្របដបទឹក ហើយនិងភាពងាយស្រួលក្នុងការដកចេញ និងដាក់ចូលនៃដបទឹកទៅក្នុងកាតាបរបស់ពួកគេ។ ជាមួយនឹងជំនួយពីអ្នកធ្វើតេស្តផលិតផល យើងបានឌីសាញផលិតផលមួយដែលស័ក្តិសមបំផុតសម្រាប់ការរត់កីឡា។