1
Hide filters
Filters 0
Sort by :
Filters 0
Available online
      product-sticker-Permanent price drop
      • អាវបាល់ទាត់ CLR សម្រាបកុមារ - ខៀវ/លឿងណេអុង
      អាវបាល់ទាត់ CLR សម្រាបកុមារ - ខៀវ/លឿងណេអុង
      KIPSTA

      អាវបាល់ទាត់ CLR សម្រាបកុមារ - ខៀវ/លឿងណេអុង

      8668633
      $17,00
      $14,00
      -17%
      ពន្ធត្រូវបានបូកបញ្ចូល
      product-sticker-Permanent price drop
      • អាវបាល់ទាត់ CLR សម្រាបកុមារ - ខៀវ/លឿងណេអុង
      អាវបាល់ទាត់ CLR សម្រាបកុមារ - ខៀវ/លឿងណេអុង
      ទំហំ:

      size guide

      My size is :

      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      អ្នករចនាផលិតផលកីឡាបាល់ទាត់របស់យើងបានបង្កើតអាវបាល់ទាត់ CLR ស្រាលសម្រាប់កុមារនេះ ដើម្បីផ្តល់ឱ្យអ្នកនូវសេរីភាពធ្វើចលនាសម្រាប់ការលេងបាល់ទាត់ 3 ដងក្នុងមួយសប្តាហ៍ ឬច្រើនជាងនេះ។

      យើងបានរចនាអាវបាល់ទាត់ CLR សម្រាប់កុមារនេះ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការរត់និងធ្វើក្បាច់ផ្សេងៗដែលអ្នកចូលចិត្ត។វាមានទម្ងន់ស្រាលនិងយឺតល្អ ដើម្បីផ្ដល់សេរីភាពធ្វើចលនាដ៏អស្ចារ្យ។

      ក្រណាត់: 14.0% Elastane, 86.0% Polyester; ក្រណាត់ពាក់លើ កដៃ: 9.0% Elastane, 91.0% Polyester; ក្រណាត់ខាងក្រោយ: 16.0% Elastane, 84.0% Polyester; ក្រណាត់បូ: 7.0% Elastane, 93.0% Polyester

      BENEFITS

      ដែលមានទំងន់ស្រាល

      មានទម្ងន់ស្រាលបំផុត ដែលអ្នកនឹងភ្លេចថាបានពាក់វា។

      សេរីភាពក្នុងការធ្វើចលនា

      ម៉ូដកាត់​ពិសេសសម្រាប់កីឡាបាល់ទាត់​ធ្វើ​ឱ្យ​អ្នក​មាន​សេរីភាព​ក្នុង​ការ​រត់និង​លោត។

      ការផ្ទេរសំណើម

      ក្រណាត់មានរន្ធខ្យល់តូចៗរបស់វាជួយក្នុងការសម្ងួតសំណើមញើសយ៉ាងលឿន។

      TECHNICAL INFORMATIONS

      បង្កើនល្បឿនលេងរបស់អ្នក និងផ្ដល់សេរីភាពដល់ចលនារបស់អ្នក!

      អាវបាល់ទាត់ CLR សម្រាប់កុមារនេះមានរួមផ្សំនូវសារធាតុប៉ូលីអេស្ទែរនិងអេឡាស្ទែន ដើម្បីឱ្យយឺតគ្រប់ទិស។ម៉ូដកាត់រឹបរាង ដូចទៅនឹងស្បែកទីពីរ។ស្រាលល្មមនឹងបំភ្លេចបាន។ធ្វើក្បាច់ដែលអ្នកចូលចិត្តដោយគ្មានអ្វីមករំខានទាល់តែសោះ!ស្បែកទីពីរ
      រត់ ទាត់ និងបណ្ដើរដោយសេរី

      លេង​ដោយ​គ្មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​បែកញើស

      ក្រុមរចនាម៉ូតរបស់យើង បានសង្កេតមើលកីឡាករបាល់ទាត់វ័យក្មេង នៅទីលានបាល់ទាត់ ក្នុងកំឡុងពេលប្រកួត និងហ្វឹកហាត់ ហើយក៏បានកត់សម្គាល់ឃើញពីសារៈសំខាន់នៃការបំបាត់ញើសរបស់អាវកីឡា។ ដូច្នេះហើយ ពួកយើងបានផលិតអាវបាល់ទាត់ CLR ពីក្រណាត់ច្រោះខ្យល់ដែលសម្ងួតញើសបានល្អ ដើម្បីឱ្យអ្នកអាចលេង ស៊ុត និងរកគ្រាប់បញ្ចូលទីបានដោយមិនចាំបាច់បារម្ភពីការស្អិត។

      អាវម៉ូដទាន់សម័យឈានមុខគេ

      ដើម្បីឱ្យអ្នកមើលទៅទាន់សម័យជានិច្ចនៅលើទីលានប្រកួត យើងបានបង្កើតអាវកីឡាបាល់ទាត់ CLR ដែលមានជីពនៅលើកអាវនិងជាយដៃអាវ។តម្បាញ CLR ពិសេសនៅលើដៃអាវនេះផ្តល់ឱ្យរចនាបថដែលនឹងធ្វើឱ្យអ្នកលេចធ្លោនៅលើទីលាន។ផ្នែកខាងមុខនៃអាវត្រូវបានបំផុស ដើម្បីបង្កើតជារចនាដើមនៅលើទ្រូងអាវ។អាវនេះផ្គួបគ្នានឹងខោខ្លី CLR បង្កើតបានជាឈុតសម្លៀកបំពាក់កីឡាបាល់ទាត់ពេញលេញ។

      ការឌីសាញរបស់ KIPSTA និងមជ្ឈមណ្ឌលផលិតអ្នកជំនាញផ្ទាល់

      មជ្ឈមណ្ឌល Kipstadium នៃ Tourcoing នៅភាគខាងជើងប្រទេសបារាំង គឺជាមជ្ឈមណ្ឌលដ៏ចម្បងសម្រាប់ការអភិវឌ្ឍន៍សម្ភារកីឡាសម្រាប់ផលិតផល Kipsta ទាំងអស់។ ក្រុមការងាររចនាស្បែកជើងរួមមានកីឡាករបាល់ទាត់ជំនាញ អ្នកគ្រប់គ្រងផលិតផល វិស្វករ និងអ្នករចនា ព្រមទាំងក្រុមការងារពិនិត្យបញ្ជាក់ផលិតផល (តេស្ត) ផងដែរ។
      យើងបានដាក់ចំណេះជំនាញពីបារាំងនោះទៅក្នុងអាវ CLR ដើម្បីផ្តល់ឱ្យអ្នកលេងនូវផលិតផលទាន់សម័យនិងទំនើបក្នុងតម្លៃដ៏អស្ចារ្យ។

      ធ្វើឱ្យអាវរបស់អ្នកប្លែកគេ ដូចអ្នកដែរ!

      តើមានអ្វីដែលប្រសើរជាង អាវកីឡាបាល់ទាត់ ដែលមានលក្ខណៈផ្ទាល់ខ្លួនទៀតនោះ? សូមបន្ថែមឈ្មោះ, ត្រកូល ឬលេខរបស់អ្នក និងធ្វើឱ្យអាវមានតែមួយគត់។រោងជាងនៅ Decathlon នឹងជួយធ្វើរឿងទាំងនេះជូនលោកអ្នកបាន។