តើអាវយឺត MT500 កាត់បន្ថយក្លិនដោយរបៀបណា?
ដោយសារតែសាច់ក្រណាត់ជក់ញើសបានល្អ ទើបធ្វើឱ្យអាវប្រភេទនេះកាត់បន្ថយក្លិនមិនល្អបានច្រើន។ ជាការពិតណាស់ រោមចៀម merino មួយនេះ មិនត្រឹមតែជក់ទឹកដែលមានក្នុងញើាសបានល្អនោះទេ វាថែមទៀតស្រូបនូវក្លិនញើសបានថែមទៀតផង។ ដូច្នេះលោកអ្នកអាចពាក់អាវយឺតច្រើនថ្ងៃជាប់គ្នា ដែលនេះមានន័យថាលោកអ្នកចាំបាច់យកសម្លៀកបំពាក់តិចទៅតាមខ្លួនពេលដើរភ្នំ!
តើយើងធ្វើអោយអាវកាន់តែជាប់បានយូរបានដោយរបៀបណា?
ប្រើប្រាស់រចនាសំព័ន្ធដេរ BETA-SPUN ដែលក្នុងនោះសសៃប៉ូលីអាម៉ៃគ្របដណ្តប់ពីលើសសៃហ្វៃបឺរោមជៀម merino និងការពារវាមិនអោយកកិត និងមានម៉ូតកាត់មិនធ្វើអោយប៉ះពាល់ដល់មុខងារបច្ចេកទេសរបស់វាឡើយ។
តើអាវយឺតនេះជួយកាត់បន្ថយញើសបានដោយរបៀបណា?
នៅពេលដែលយើងប្រឹងប្រែងផ្នែករាងកាយខ្លាំង និងបែកញើសជោគជាំ រោមជៀម merino ងាយនឹងចាប់ខ្យល់ក្តៅ និងអាចជក់សំណើមរហូតដល់ 35% នៃទំងន់សរុបដោយមិនធ្វើឱ្យលោកអ្នកមានអារម្មណ៍ថាសើមខ្លួននោះទេ ដែលនេះស័ក្តិសមបំផុតនៅក្នុងអាកាសធាតុត្រជាក់។ នៅក្នុងអាកាសធាតុក្តៅ និងស្ងួត ការបំភាយចំហាយទឹកនៅក្នុងរោមជៀមស្រូបនូវថាមពល ដែលធ្វើឱ្យរាងកាយរបស់អ្នកត្រជាក់បន្តិចក្នុងពេលដំណាលគ្នានោះ។
តើអាវយឺតរោមចៀមនេះមានប្រភពមកពីណា?
យើងប្រើប្រាស់រោមជៀមពីសត្វជៀមដែលចិញ្ចឹមនៅលើកសិដ្ឋាននៅប្រទេសអាហ្វ្រិកខាងត្បូងដែលមិនមានការសម្លាប់ដោយឃោឃៅឡើយ។
យើងបានសម្រេចចិត្តចាប់ដៃគូជាមួយក្រុមអ្នកចិញ្ចឹម (Konsortium Merino) ដើម្បីធានាថាចៀមដែលយើងយករោមរស់នៅក្នុងស្ថានភាពល្អបំផុត។
យើងមានសមត្ថភាពតាមដានបានពេញលេញ ដែលអាចអោយយើងធានាពីប្រភពរបស់រោមជៀម។
តើខ្ញុំបោកគក់អាវយឺតរោមជៀមរបស់ខ្ញុំដោយរបៀបណា?
យើងសូមណែនាំអោយលោកអ្នកបោកគក់អាវយឺតរោមជៀម Merino របស់អ្នកដោយប្រើម៉ាស៊ីនបោកគក់នៅសីតុណ្ហភាព 30° នៅកម្រិតរង្វិលជុំធម្មតា បើសិនជាអាចប្រើប្រាស់សាប៊ូទឹក។
មិនត្រូវសំងួតដោយប្រើម៉ាស៊ីនឡើយ ប្រសិនបើលោកអ្នកមិនចង់ឃើញលទ្ធផលពាក់អាវយឺតនេះលើតុក្កតា!
លោកអ្នកនឹងឃើញអត្ថបទមួយស្តីអំពីការថែទាំសម្លៀកបំពាក់ធ្វើពីរោមចៀម wool នៅលើវេបសាយន៍ Forclaz។
ត្រូវការមតិយោបល់ចុងក្រោយ សម្រាប់ការប្រើប្រាស់មែនទេ?
ដើម្បីធ្វើឱ្យសមាសធាតុផ្សំកាន់តែទន់ សូមលោកអ្នកលាងសម្អាតអាវយឺតនេះមុនពេលប្រើប្រាស់។