ម៉ូតកាត់
អាវរោមសត្វនេះមានម៉ូតកាត់ជារាងដោយមិនរឹបរាងពេក។ យើងសូមណែនាំអោយលោកអ្នកពាក់អាវក្នុងមួយជាន់ដែលប៉ះជាមួយនឹងស្បែក ដើម្បីការពារពីអាកាសធាតុត្រជាក់បានកាន់តែប្រសើរ។ វាក៏ត្រូវបានគេរចនាឡើងសម្រាប់ពាក់មួយជាន់ខាងក្រោមអាវការពារខ្យល់ / ទឹកភ្លៀង។
ជ្រើសរើសទំហំជាក់ស្តែងរបស់អ្នក។
សមាសធាតុផ្សំនៃសាច់ក្រណាត់៖ ការការពារដោយសារខ្យល់
គោលបំណងនៃសមាសធាតុផ្សំរោមជៀមគឺដើម្បីចាប់ខ្យល់ដោយសារទំហំវាដែលបង្កើតឡើងដោយផ្ទៃអាវ (មានលក្ខណៈពេញលេញ 'ព្រុយ' នៅពេលវាមានប្រហោង)។ ខ្យល់ដើរតួជាអ្នកការពារបែបធម្មជាតិ ដែលរក្សារាងកាយនៅកក់ក្តៅ។
ការធ្វើតេស្តការពារកម្តៅ
យើងបានធ្វើតេស្ត 2 ប្រភេទដើម្បីវាស់កម្រិតកម្តៅរបស់អាវរោមជៀមរបស់យើង៖
- ការធ្វើតេស្តលើសាច់ក្រណាត់
- ការធ្វើតេស្តលើម៉ាឡាកាំងក្នុងបន្ទប់កម្តៅ។ យើងបានបង្កើតសីតុណ្ហភាព ខ្យល់ (5គម/ម៉) និងសំណើមដែលលោកអ្នកនឹងជួបប្រទះនៅលើភ្នំនៅពេលដើរក្នុងល្បឿន 5 គម/ម៉។
ការធ្វើតេស្តទាំងនេះអាចអោយយើងបញ្ជាក់ពីជម្រើសរចនាម៉ូតរបស់យើង និងផលិតផលទាំងមូលដែលឆ្លងកាត់ការធ្វើតេស្តនៅទីតាំងផ្ទាល់។
ភាពជាប់បានយូរ៖
យើងធ្វើតេស្តលើភាពចាស់នៃសាច់ក្រណាត់រោមជៀមឡើងភ្នំរបស់យើងដើម្បីធានាពាក់បានយូរ។ យើងធានា៖
- ភាពធន់ទៅនឹងការកកិតពីកាតាប និងចលនាដៃ ដើម្បីពន្យាការលេចចេញនូវព្រុយ
- ភាពខ្លាំងនៃថ្នេរ
- ភាពធន់របស់សាច់ក្រណាត់ក្រោយពេលបោកគក់ (ស្ថិរភាពទំហំ)
- ការហើរពណ៌ក្រោយពេលបោកគក់ នៅក្រោមកាំរស្មី UV និងនៅពេលប៉ះញើស។