ម៉ូតកាត់
អាវយឺតនេះកាត់សម្រាប់លេងកីឡារាងតឹងបន្តិចដែលអាចឲ្យសំណើមផ្ទេរចេញមកក្រៅសាច់ក្រណាត់។ជ្រើសរើសទំហំធម្មតា ឬធំជាងទំហំធម្មតាប្រសិនបើលោកអ្នកចូលចិត្តពាក់អាវដែលរលុង។
ផ្ទេរញើសចេញមកក្រៅបានល្អ
យើងវាស់សមត្ថភាពរបស់សាច់ក្រណាត់ដើម្បីជក់ញើស និងស្ងួតបានលឿនដោយសារតែលក្ខណ្ឌមួយចំនួនរបស់វា៖ សមត្ថភាពជក់ទឹករបស់សាច់ក្រណាត់ សមត្ថភាពរបស់សាច់ក្រណាត់ក្នុងការមិនជោគជាំដោយញើស ល្បឿននៃភាពស្ងួត ជាដើម។
ពិន្ទុ 1/5 ស័ក្តិសមសម្រាប់សកម្មភាពប្រើថាមពលតិចដែលមិនបង្កជាញើស។
អាវយឺតសម្រាប់ឡើងភ្នំរបស់យើងទាំងអស់មានពិន្ទុចន្លោះពី 3 ដល់ 4 លើ 5។
ការរចនាម៉ូតផលិតផល៖ ជំនាញរបស់យើង
មជ្ឈមណ្ឌលរចនាជាសកលរបស់ក្រុមហ៊ុន Quechua របស់យើងមានមូលដ្ឋាននៅតំបន់ Passy នៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie។
តំបន់នេះបង្កើតបានជាទីតាំងប្រជុំពិតៗសម្រាប់ក្រុមការងាររបស់យើង (អ្នករចនាម៉ូត អ្នកគ្រប់គ្រងផលិតផល វិស្វករ ជាដើម) និងអ្នកស្នេហាកីឡាខាងក្រៅ។
អត្ថប្រយោជន៍ដ៏អស្ចារ្យទទួលបានពីការរចនាផលិតផលសម្រាប់ដើរភ្នំ និងផ្តល់ជូនលោកអ្នកនូវជំនាញរបស់យើងទាំងអស់។