របៀបប្រើប្រាស់
1) បណ្តក់ទឹកបាញ់ទៅលើកញ្ចក់វ៉ែនតារបស់អ្នក (ត្រូវប្រាកដថាកញ្ចក់វ៉ែនតាស្ងួតល្អ)
2) ទុកអោយស្ងួតក្នុងរយៈពេលយ៉ាងហោចណាស់ 1 នាទី
3) ជ្រមុជវ៉ែនតាចូលក្នុងទឹកដើម្បីបង្កើនប្រសិទ្ធិភាពផលិតផល
បណ្តក់សារជាថ្មីរៀងរាល់មួយទៅបីម៉ោង អាស្រ័យទៅលើការលេចចេញនៃអ័ព្វនៅលើកញ្ចក់វ៉ែនតា។ អាចប្រើប្រាស់បាន 400ដង។ប្រសិនបើកញ្ចក់វ៉ែនតារបស់អ្នកមានភាពស្រអាប់ សូមជ្រមុជវាចូលក្នុងទឹកម្តងទៀត ស្រទាប់ការពារនឹងប្រែទ្រង់ទ្រាយ ហើយនិងអនុញ្ញាតិអោយលោកអ្នកអាចបញ្ចប់ការហ្វឹកហាត់ក្នុងស្ថានភាពដ៏ល្អ។
បម្រាមនានា
សូមកុំប្រើលើវែនតាថ្មី អ្នកអាចធ្វើឲ្យខូចភាពប្រឆាំងនិងអ័ព្ទថ្មីរបស់វារឺធ្វើឲ្យឆ្កូតកញ្ចក់ឡែនបាន។មិនត្រូវប៉ះ កញ្ចក់ខាងក្នុងរបស់វ៉ែនតាឡើយ កុំត្រដុះវា។
បើសិនជាអ្នកត្រដុះវែនតាមុនពេលបណ្តក់ទឹក ទឹកបណ្តក់នឹងមិនដំណើរការបានល្អនោះទេ។កញ្ចក់វ៉ែនតាត្រូវតែស្ងួតមុនពេលបាញ់ទឹកលាងកញ្ចក់វ៉ែនតាប្រភេទនេះ
សូមប្តូរគំរបហ្វឺតបន្ទាប់ពីប្រើប្រាស់រួច ហាមចំពោះការប្រើប្រាស់ជាមួយ contact lenses
ហាមចំពោះការប្រើប្រាស់ដោយកូនក្មេង
សុវត្ថិភាព
ប្រសិនបើធ្វើការប្រើប្រាស់តាមការណែនាំ ផលិតផលនេះនឹងមិនបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ឡើយ។
យើងខ្ញុំបានធ្វើតេស្តជាច្រើនតាមរយះមន្ទីរពិសោធន៏ឯករាជ្យមួយដែលតេស្តក្នុងការប្រើប្រាស់ដោយអ្នកហែលទឹកមួយក្រុមដើម្បីធានាបាននូវការគោរពតាមផលិតផលនេះ។បើសិនជាផលិតផលនេះចូលក្នុងភ្នែកអ្នក សូមលាងភ្នែកជាមួយនិងទឹកស្អាតពី៣ទៅ៤នាទី។
ប្រសិនបើការរលាកភ្នែកនៅតែបន្ត សូមទៅប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ហើយត្រូវភ្ជាប់ជាមួយផលិតផលដែលធ្លាប់ប្រើ។
សូមធ្វើការអានពីការណែនាំនៃការប្រើប្រាស់មុននឹងធ្វើការប្រើប្រាស់ផលិតផល។
សារធាតុផ្សំរបស់ផលិតផល
ទឹក: 70-80%
មានជាតិ Propylene glycol butyl ether: 1-10%
2-(2-butoxyethoxy) ethanol: 1-10%
Fluorocaliphatic oxyethylene: 1-10%
Potassium Hydroxide: 0-0.5%
Magnesium lauryl sulfate: 0 - 0,5%