Hide Filters
Filters 0
Sort by :
Filters 0
  • បាល់ម៉ាស្សារំញ័រទ្វេដង រ៉ូល័ររំញ័រតូច
  • បាល់ម៉ាស្សារំញ័រទ្វេដង រ៉ូល័ររំញ័រតូច
  • បាល់ម៉ាស្សារំញ័រទ្វេដង រ៉ូល័ររំញ័រតូច
  • បាល់ម៉ាស្សារំញ័រទ្វេដង រ៉ូល័ររំញ័រតូច
បាល់ម៉ាស្សារំញ័រទ្វេដង រ៉ូល័ររំញ័រតូច
DECATHLON

បាល់ម៉ាស្សារំញ័រទ្វេដង រ៉ូល័ររំញ័រតូច

8647289
$26,00
$23,00
-11%
ពន្ធត្រូវបានបូកបញ្ចូល
  • បាល់ម៉ាស្សារំញ័រទ្វេដង រ៉ូល័ររំញ័រតូច
  • បាល់ម៉ាស្សារំញ័រទ្វេដង រ៉ូល័ររំញ័រតូច
  • បាល់ម៉ាស្សារំញ័រទ្វេដង រ៉ូល័ររំញ័រតូច
  • បាល់ម៉ាស្សារំញ័រទ្វេដង រ៉ូល័ររំញ័រតូច
បាល់ម៉ាស្សារំញ័រទ្វេដង រ៉ូល័ររំញ័រតូច
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមពួកយើងបានរចនាបាល់ម៉ាស្សារំញ័រទ្វេដងនេះឡើងជាមួយកម្រិតដែលអាចសារ៉េបានដើម្បីផ្តល់ភាពងាយស្រួលក្នុងការម៉ាស្សាខ្នង ក និងស្មងជើងរបស់អ្នកបន្ទាប់ពីលេងកីឡា។

តើលោកអ្នកត្រូវការម៉ាស្សាក្រោយពេលហាត់កីឡាដែរឬទេ? ផ្តល់ជូនលោកអ្នកផ្ទាល់នូវការម៉ាស្សាដែលសារ៉េតាមការចូលចិត្តរបស់អ្នកដោយសារតែមានកម្រិតរំញ័រ 3 ដែលស្របទៅតាមតំបន់នីមួយៗនៃរាងកាយ។

រចនាសម្ព័ន្ធ: 100.0% Acrylonitrile Butadiene Styrene; ស្រទាប់ថ្នាំ: 100.0% Thermo Polymer Elastomer; ម៉ូតូ: 100.0% ដែកថែប; ដំបង: 100.0% ថ្ម - LiPo; វីស: 100.0% ដែកអ៊ីណុក; បន្ទះក្តារ: 100.0% ស្ពាន់; ខ្សែ: 100.0% អេប៉ុង Thermoplastic Polyurethane

BENEFITS

ពហុមុខងារ

បាល់ឌុប ឬរ៉ូឡូតូចសម្រាប់ម៉ាស្សាខ្នង និងកំភួនជើង។

ការញ័រ

កម្រិតរំញ័រមាន3ប្រភេទធ្វើអោយកាន់តែមានប្រសិទ្ធិភាព និងងាយស្រួលប្រើប្រាស់។

ងាយស្រួលប្រើ

ល្អបំផុតសម្រាប់ការម៉ាស្សាងាយស្រួលដោយខ្លួនឯងនៅលើកម្រាលអិដ្ឋ ឬដោយផ្អែកជញ្ជាំង!

ងាយស្រួលផ្លាស់ទី

អាចយកបាល់ម៉ាស្សាឌុបនេះតាមខ្លួនគ្រប់ទីកន្លែងដោយសារទំហំដ៏តូចរបស់វា។

TECHNICAL INFORMATIONS

ម៉ូតរចនាផ្តល់ផលប្រយោជន៍ច្រើនដោយសារតែអ្នកប្រើប្រាស់

ក្រុមវិស្វករ និងអ្នករចនាម៉ូតរបស់យើងបានយកចិត្តទុកដាក់ខ្លាំងក្នុងការបង្កើតបាល់ម៉ាស្សារំញ័រឌុបនេះ។ ការប្រើប្រាស់ផ្តល់អត្ថប្រយោជន៍ជាច្រើនតាមរយៈការធ្វើតេស្តជាមួយអ្នកប្រើប្រាស់ និងអ្នកជំនាញព្យាបាល់តាមកាយវប្បកម្ម។ កម្រិត និងល្បឿននៃរញ័រ 3 កម្រិតផ្សេងគ្នាត្រូវបានធ្វើតេស្តជាក់ស្តែងដើម្បីបំពេញតម្រូវការរបស់អត្តពលិក។
ដើម្បីកាន់បាល់ម៉ាស្សានេះបានស្រួល ទ្រង់ទ្រាយ និងរូបរាងកោងរបស់បាល់ម៉ាស្សាត្រូវបានធ្វើតេស្ត និងត្រួតពិនិត្យឡើងវិញផងដែរដោយសារតែមានមតិកែមលម្អររបស់អ្នកប្រើប្រាស់។

ហេតុអ្វីចាំបាច់ត្រូវប្រើប្រាស់បាល់ម៉ាស្សារំញ័រឌុបនេះ?

ដោយសារតែមានរំញ័រ ការម៉ាស្សាខ្លួនឯងនេះគឺបានកាន់តែជ្រៅនិងទាមទារការខំប្រឹងតិច។ ដោយសាររំញ័រមាន៣កម្រិតជាមួយនិងកម្រិតខ្លាំងខុសៗគ្នា បាល់ម៉ាស្សារំញ័រទ្វេដងនេះសារ៉េបានគ្រប់កន្លែងនៅលើរាងកាយ។ដោយសារតែក និងកំភួនជើងមិនអាចម៉ាស្សាក្នុងកម្រិតដូចគ្នាបានឡើយ! បាល់ឌុបនេះអាចប្រើប្រាស់បានផងដែរដោយមិនមានរំញ័រនៅតំបន់មួយចំនួនទៅតាមការចូលចិត្តរបស់លោកអ្នក

តើសាច់ដុំមួយណាដែលលោកអ្នកគួរតែម៉ាស្សាដោយប្រើប្រាស់បាល់ឌុបនេះ?

បាល់ម៉ាស្សាឌុបរបស់យើងត្រូវបានបង្កើតឡើងដើម្បីប្រើប្រាស់បានច្រើនយ៉ាង។ វាសម្របទៅតាមតំបន់រាងកាយមួយចំនួនដោយផ្អែកលើកម្រិតរំញ័រដែលជ្រើសរើស។ សូមរីករាយនិងការម៉ាស្សាកខ្លួនឯងដោយដាក់កម្រិតទាប រឺមិនប្រើរំញ័រ ហើយម៉ាស្សាកដេញរហូតដល់ឆ្នឹងខ្នងដោយដាក់កម្រិតទាបរឺមធ្យម។សូមរើសមុខងារចំណុចតានតឹងខ្ពស់ដាក់លើសាច់ដុំជើងអ្នក (ស្មងជើង កំភ្លៅ) សម្រាប់ការម៉ាស្សាឲ្យជ្រៅនិងខ្លាំងៗជាងនេះ។

របៀបប្រើប្រាស់បាល់ម៉ាស្សារំញ័រឌុប

បាល់ឌុបនេះត្រូវបានប្រើប្រាស់ដូចទៅរ៉ូឡូម៉ាស្សាតូច។វាអាចអោយលោកអ្នកលូកដល់ចំនុចសាច់ដុំផ្សេងៗ ហើយម៉ាស្សាវាដោយប្រើប្រាស់ដៃរបស់លោកអ្នក ឬទំងន់រាងកាយរបស់អ្នក។ ដើម្បីទទួលបានការម៉ាស្សាដោយខ្លួនឯងនៅលើឆ្នងខ្នង ឧទាហរណ៍ លោកអ្នកគ្រាន់តែផ្នែកខ្លួនទៅលើជញ្ជាំង។
លោកអ្នកអាចម៉ាស្សាលើខ្លួនរបស់លោកអ្នកក្រោយពេលមកពីក្រៅនៅពេលល្ងាច ឬទោះថ្ងៃបន្ទាប់ក៏ដោយ។
ដើម្បីទទួលបានឧទាហរណ៍ និងលំហាតបន្ថែម សូមមើលវីឌីអូរបស់យើង។

អត្ថប្រយោជន៍បន្ថែម៖ មុខងារចំណុចរំញោច

តើលោកអ្នកសមនឹងចំណុចរំញោចដែរឬទេ? វាគឺជាចំណុចតានតឹងដែលស្ថិតនៅលើសាច់ដុំ។ការម៉ាស្សាសាច់ដុំទាំងនេះដោយខ្លួនឯងជួយអ្នកឲ្យសម្រាកបាន សម្រាប់ការម៉ាស្សាឲ្យបានពេញលេញបន្ទាប់ពីការហ្វឹកហាត់ ក្រុមអ្នករចនាយើងខ្ញុំបានបង្កើតម៉ូដបាល់ម៉ាស្សារំញ័រទ្វេដងនេះឡើង។វាពិតជាសាមញ្ញណាស់៖ គន្លឹះនៅផ្នែកចំហៀងអាចប្រើប្រាស់បានសម្រាប់ចំណុចម៉ាស្សាដោយខ្លួនឯងបែបតានតឹង។

តើមានទំហំប៉ុនណា?

អង្កត់ផ្ចិត៖7.9 សម
បណ្តោយ៖ 14,7 សម

តើត្រូវធ្វើឱ្យមានការជាសះស្បើយឆាប់រហ័សដោយរបៀបណា?

ដើម្បីបំបាត់នៅការនឿយហត់យ៉ាងមានប្រសិទ្ធិភាព សូមកុំស្ទាក់ស្ទើរពិសារភេស្ជៈប៉ូវកំលាំង បន្ទះប្រូតេអ៊ីន រ៉ូឡូម៉ាស្សា ការសង្កត់ឬរំញ័រអេឡិចត្រូនិចបន្ថែមពីលើបាល់ម៉ាស្សារំញ័ររបស់អ្នក។