ការរចនា
យើងទាំងអស់គ្នាមានបញ្ហាតែមួយនៅពេលធ្វើការរៀបចំកាតាបកីឡា៖តើត្រូវទុកដាក់ស្បែកជើងកខ្វក់ឱ្យនៅដាច់ដោយឡែកដោយរបៀបណា? កាបូបកីឡា Essential នេះមានថតមួយ សម្រាប់ស្រួលដាក់ស្បែកជើងឱ្យនៅដាច់ដោយឡែកពីថតធំ។នៅផ្នែកខាងក្នុង ក៏មានថតសម្រាប់ដាក់កុំព្យូទ័ររបស់អ្នកផងដែរ។កាតាបនេះក៏មានថតសងខាង ហេតុដូច្នេះហើយលោកអ្នកអាចទុកដាក់ដបទឹកបានយ៉ាងងាយស្រួល។
ផាសុកភាពសម្រាប់ការប្រើប្រាស់
យើងខ្ញុំបានជ្រើសយកខ្សែរាងកោង ដើម្បីសម្របទៅតាមប្រភេទនៃដងខ្លួន ទាំងបុរស និងស្ត្រី ដែលវាផ្តល់ផាសុកភាពយ៉ាងខ្លាំងសម្រាប់អ្នកប្រើប្រាស់។
ការឌីសាញដែលការពារបរិស្ថាន៖ ការជ្រលក់ពណ៌ពីរ
ការជ្រលក់សាច់ក្រណាត់ប្រើប្រាស់ទឹកអស់ច្រើនណាស់ ហើយវាក៏បង្កើតជាទឹកឥតបានការយ៉ាងច្រើនសម្រាប់អាងជ្រលក់។ ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន យើងខ្ញុំបានដេរក្រណាត់នៅស្រទាប់ទីពិរ ដូច្នេះហើយវានឹងជួយកាត់បន្ថយការប្រើប្រាស់ទឹក និងផលប៉ះពាល់ទៅលើការផ្គត់ផ្គង់ទឹក។ ផ្នែកខាងក្នុងរបស់កាតាបផលិតពីសាច់ក្រណាត់ពីរស្រទាប់ (ដែលមួយត្រូវបានលាបពណ៌ និងមួយទៀតមិនលាបពណ៌)ដែលអាចឱ្យយើងកាត់បន្ថយឧស្ម័នពុល បានរហូតដល់ 31%។
កាតាប Essential ទំហំ 24ល
កាតាបនេះ អាចឱ្យអ្នកទុកដាក់សម្ភារៈកីឡាឱ្យនៅដាច់ដោយឡែកពីសម្លៀកបំពាក់។ កាតាបនេះមានថតប្រាំពីរ ដែលរួមមាន ថតសម្រាប់ដាក់សម្លៀកបំពាក់ ស្បែកជើង ថតដាក់ទឹកពីរ ថតដាក់ឡេបថប់ ឬឯកសារ ថតសម្រាប់ផ្ទុកវត្ថុមានតម្លៃ ដូចជា ទូរស័ព្ទ ឬថតសម្រាប់ដាក់សម្ភារតូចៗ។
កាតាបយួរ។
កាតាបនេះ អនុលោមតាមស្តង់ដា IATA និងអាចប្រើប្រាស់សម្រាប់កាបូបយួរនៅពេលដែលធ្វើដំណើរដោយយន្តហោះ។ទោះជាយ៉ាងណាក៏យើងសូមណែនាំឲ្យអ្នកទាក់ទងក្រុមហ៊ុនអាកាសចរដើម្បីត្រួតពិនិត្យនៅលក្ខខណ្ឌទំហំនិងទម្ងន់ជាក់ស្ដែង។
តើកាបូបកីឡា Essential នេះមានអ្វីពិសេស?
មិនថាជាចំណែកនៃក្រុមឬអត់នោះទេ យើងខ្ញុំទាំងអស់គ្នាសុទ្ធតែបានជួបប្រទះនឹងបញ្ហាក្នុងការយកឧបករណ៍កីឡារបស់យើងទៅតាម នៅពេលទៅលេងកីឡា ទៅកន្លែងហាត់ប្រាណ ឬធ្វើដំណើរជុំវិញទីក្រុង។នេះហើយជាមូលហេតុដែលនាំឱ្យយើងខ្ញុំបង្កើតកាបូប Essential នេះឡើង សម្រាប់គ្រប់ឱកាសទាំងអស់ ជាមួយនឹងថតដាក់ដែលអ្នកត្រូវការជាចាំបាច់ ដើម្បីទុកដាក់សម្លៀកបំពាក់ស្អាតនិងកខ្វក់របស់អ្នកដាច់ពីគ្នា។យើងបានសម្រួលពួកវាទៅតាមមុខងារនិងលក្ខណៈពិសេសសំខាន់ៗបំផុត ដោយមិនឱ្យប៉ះពាល់ដល់ភាពជាក់ស្តែងនិងភាពជាប់មាំឡើយ។
ទំហំនិងទម្ងន់។
ទំហំកាតាប៖46 x 32 x 14 cm។កាតាបនេះ មានទម្ងន់ត្រឹមតែ 345ក្រាម។