តើអ្នកមានអារម្មណ៍ថាធុញទ្រាន់នឹងស្តាយ៍កាតាបរបស់អ្នកមែនទេ?ហេតុអ្វីបានជាថតកាតាបអាចត្រឡប់ចេញបាន។
កាតាបនេះដែលមានការឌីសាញដ៏ស្រស់ស្អាតជាមួយនឹងទ្រង់ទ្រាយសាមញ្ញ។ យើងខ្ញុំបានបន្ថែមថតដែលអាចដោះចេញ ឬពន្លាត់ប្តូរពណ៌បាននៅផ្នែកខាងមុខ ដូច្នេះហើយលោកអ្នកអាចផ្លាស់ប្តូរស្តាយ៍បាន៖រលោង ឬពណ៌ធម្មតា? អាស្រ័យទៅលើអ្នកប្រើប្រាស់មនុស្សភាគច្រើនតែងផ្លាស់ប្តូរកាតាបរបស់ពួកគេនៅពេលដែលពួកគេធុញទ្រាន់នឹងស្តាយ៍របស់វា ប៉ុន្តែលោកអ្នកអស់បារម្ភជាមួយនឹងកាតាបមួយនេះ។
ផាសុកភាពសម្រាប់ការប្រើប្រាស់
ព្រោះ លោកអ្នកត្រូវការកាតាបស្ពាយសម្រាប់ការដើរ ឬការជិះកង់ ហើយយើងខ្ញុំបានឌីសាញខ្សែកាតាបដែលមានរាងកោងដើម្បីតម្រូវទៅតាមទម្រង់នៃដងខ្លួននិងទំហំរបស់អ្នក។ យើងខ្ញុំបានបន្ថែមខ្សែទ្រូងដើម្បីរក្សាលំនឹងនៅពេលដែលលោកអ្នកជិះកង់។
ហេតុអ្វីបានត្រូវជ្រើសរើសកាតាបប្រភេទនេះ?
ដោយហេតុថា យើងមិនអាចពាក់សម្លៀកបំពាក់កីឡានៅពេលដែលកំពុងធ្វើដំណើរទៅជីម យើងខ្ញុំបានបង្កើតកាតាបនេះឡើងដើម្បីបំពេញតម្រូវការលោកអ្នក។ យើងខ្ញុំបានបង្កើតផលិតផលនេះឡើង ដើម្បីបំពេញតម្រូវការលោកអ្នកបើទោះបីជាស្ថិតនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ស្ងួត ឬកខ្វក់ ដែលមិនធ្វើឱ្យសម្ភាររបស់លោកអ្នកកខ្វក់ ហើយអាចជូតសម្អាតបានយ៉ាងងាយ។
ការរចនា
យើងទាំងអស់គ្នាមានបញ្ហាតែមួយនៅពេលធ្វើការរៀបចំកាតាបកីឡា៖តើត្រូវទុកដាក់ស្បែកជើងកខ្វក់ឱ្យនៅដាច់ដោយឡែកដោយរបៀបណា? កាបូបកីឡាACADEMIC នេះមានថតមួយ សម្រាប់ស្រួលដាក់ស្បែកជើងឱ្យនៅដាច់ដោយឡែកពីថតធំ។នៅផ្នែកខាងក្នុង ក៏មានថតសម្រាប់ដាក់កុំព្យូទ័ររបស់អ្នកផងដែរ។កាតាបនេះក៏មានថតសងខាង ហេតុដូច្នេះហើយលោកអ្នកអាចទុកដាក់ដបទឹកបានយ៉ាងងាយស្រួល។
កាបូបស្ពាយ Classic 25L
កាតាបនេះ អាចឱ្យអ្នកទុកដាក់សម្ភារៈកីឡាឱ្យនៅដាច់ដោយឡែកពីសម្លៀកបំពាក់។ កាតាបនេះមានថតប្រាំពីរ ដែលរួមមាន ថតសម្រាប់ដាក់សម្លៀកបំពាក់ ស្បែកជើង ថតដាក់ទឹកពីរ ថតដាក់ឡេបថប់ ឬឯកសារ ថតសម្រាប់ផ្ទុកវត្ថុមានតម្លៃ ដូចជា ទូរស័ព្ទ ឬថតសម្រាប់ដាក់សម្ភារតូចៗ។
កាតាបយួរ។
កាតាបនេះ អនុលោមតាមស្តង់ដា IATA និងអាចប្រើប្រាស់សម្រាប់កាបូបយួរនៅពេលដែលធ្វើដំណើរដោយយន្តហោះ។ទោះជាយ៉ាងណាក៏យើងសូមណែនាំឲ្យអ្នកទាក់ទងក្រុមហ៊ុនអាកាសចរដើម្បីត្រួតពិនិត្យនៅលក្ខខណ្ឌទំហំនិងទម្ងន់ជាក់ស្ដែង។
ទំហំនិងទម្ងន់។
ទំហំកាតាប៖46 x 32 x 20 cm។កាតាបនេះ មានទម្ងន់ត្រឹមតែ 748ក្រាម។
ការឌីសាញដែលការពារបរិស្ថាន៖ ការជ្រលក់ពណ៌ពីរ
ការជ្រលក់សាច់ក្រណាត់ប្រើប្រាស់ទឹកអស់ច្រើនណាស់ ហើយវាក៏បង្កើតជាទឹកឥតបានការយ៉ាងច្រើនសម្រាប់អាងជ្រលក់។ ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន យើងខ្ញុំជ្រលក់តែនៅស្រទាប់ទី២នៃសាច់ក្រណាត់តែប៉ុណ្ណោះ ដូច្នេះហើយវានឹងជួយកាត់បន្ថយការប្រើប្រាស់ទឹក និងផលប៉ះពាល់ទៅលើការផ្គត់ផ្គង់ទឹកសម្រាប់យើងទាំងអស់គ្នា។ផ្នែកខាងក្នុងនៃកាតាបត្រូវបានផលិតពីសាច់ក្រណាត់ពីរស្រទាប់ (មួយដែលដេរដោយក្រណាត់ និងមួយទៀតមិនត្រូវបានដេរដោយក្រណាត់) ដើម្បីកាត់បន្ថយស្នាមកាបូនបានរហូតដល់ 11%។