ការរចនាកាបួប Essential 35 ល
យើងទាំងអស់គ្នាមានបញ្ហាតែមួយនៅពេលធ្វើការរៀបចំកាតាបកីឡា៖តើលោកអ្នកទុកដាក់ស្បែកជើងកខ្វក់របស់អ្នកដូចម្ដេច?កាបូបកីឡា Essential នេះមានថតមួយ សម្រាប់ស្រួលដាក់ស្បែកជើងឱ្យនៅដាច់ដោយឡែកពីថតធំ។កាបូបម៉ូដែលនេះងាយស្រួលបត់ ដូច្នេះអ្នកអាចយកវាទៅកន្លែងណាក៏បាន ហើយស្រួលទុកដាក់ ពេលនៅផ្ទះ។ កាបូបនេះក៏អាចប្រើជាកាបូបប្រើពេលយប់ផងដែរ។
ការរចនាបែបអេកូ - ការជ្រលក់បែបបន្ថែមពណ៌
ការជ្រលក់ពណ៌ប្រើប្រាស់ទឹកច្រើន ហើយផលិតទឹកសំណល់យ៉ាងច្រើនពីអាងជ្រលក់។ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន យើងខ្ញុំប្រើការជ្រលក់ពណ៌ទ្រង់ទ្រាយធំ ដែលយើងបន្ថែមជាតិពណ៌ទៅសសៃអំពោះនៅដំណាក់កាលផលិត។ វិធីសាស្រ្តជ្រលក់ពណ៌នេះត្រូវបានប្រើសម្រាប់ផលិតផលពីរគឺ 8580093 និង 8580096 ដែលក្នុងនោះជាង 50% នៃទម្ងន់ផលិតផលប្រើប្រាស់អំបោះជ្រលក់ពណ៌។
តើកាបូបកីឡា Essential នេះមានអ្វីពិសេស?
មិនថាជាចំណែកនៃក្រុមឬអត់នោះទេ យើងខ្ញុំទាំងអស់គ្នាសុទ្ធតែបានជួបប្រទះនឹងបញ្ហាក្នុងការយកឧបករណ៍កីឡារបស់យើងទៅតាម នៅពេលទៅលេងកីឡា ទៅកន្លែងហាត់ប្រាណ ឬធ្វើដំណើរជុំវិញទីក្រុង។នេះហើយជាមូលហេតុដែលនាំឱ្យយើងខ្ញុំបង្កើតកាបូប Essential នេះឡើង សម្រាប់គ្រប់ឱកាសទាំងអស់ ជាមួយនឹងថតដាក់ដែលអ្នកត្រូវការជាចាំបាច់ ដើម្បីទុកដាក់សម្លៀកបំពាក់ស្អាតនិងកខ្វក់របស់អ្នកដាច់ពីគ្នា។យើងបានសម្រួលពួកវាទៅតាមមុខងារនិងលក្ខណៈពិសេសសំខាន់ៗបំផុត ដោយមិនឱ្យប៉ះពាល់ដល់ភាពជាក់ស្តែងនិងភាពជាប់មាំឡើយ។
វិមាត្រនិងទម្ងន់នៃកាបូបស្ពាយ Essential 35 ល
កាតាបនៅពេលដែលបត់26 x 25 x 10 សម49 x 26 x 25 សម
338 ក្រ