ការរចនាកាបួបចំណុះ 75 ល ម៉ូដែល Essential
យើងទាំងអស់គ្នាមានបញ្ហាតែមួយនៅពេលធ្វើការរៀបចំកាតាបកីឡា៖តើលោកអ្នកទុកដាក់ស្បែកជើងកខ្វក់របស់អ្នកដូចម្ដេច?ថតរបស់កាតាបនេះ មានថតមួយសម្រាប់ដាក់ស្បែកជើងឱ្យនៅដាច់ដោយឡែកពីថតដទៃទៀត។កាបូបម៉ូដែលនេះងាយស្រួលបត់ ដូច្នេះអ្នកអាចយកវាទៅកន្លែងណាក៏បាន ហើយស្រួលទុកដាក់ ពេលនៅផ្ទះ។ កាបូបនេះក៏អាចប្រើជាកាបូបប្រើពេលយប់ផងដែរ។
ការឌីសាញដែលការពារបរិស្ថាន៖ ការជ្រលក់ពណ៌ពីរ
ការជ្រលក់សាច់ក្រណាត់ប្រើប្រាស់ទឹកអស់ច្រើនណាស់ ហើយវាក៏បង្កើតជាទឹកឥតបានការយ៉ាងច្រើនសម្រាប់អាងជ្រលក់។ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់យើង យើងគ្រាន់តែលាបពណ៌លើគ្រប់សសៃ ដើម្បីកាត់បន្ថយការប្រើប្រាស់ទឹក និងផលប៉ះពាល់របស់យើងទៅលើការផ្គត់ផ្គង់ទឹក។ ផ្នែកខាងក្នុងនៃកាបូបនេះត្រូវបានផលិតចេញពីសរសៃក្រណាត់ពីរបែប (មួយជ្រលក់ពណ៌ និងមួយមិនជ្រលក់ពណ៌) ដើម្បីកាត់បន្ថយផលប៉ះពាល់ពីកាបូនិករបស់យើងឱ្យបាន 17%។
វិមាត្រនិងទម្ងន់នៃកាបូបស្ពាយចំណុះ 75 ល ម៉ូដែល Essential
ទំហំកាបូបពេលបត់៖33.5 X 32.5 X 14.5 សម។ ទំហំកាបូន (ពេលលាត)៖68.5 x 33.5 x 32.5 សម។ ទម្ងន់៖657 ក្រ។
ការសាកល្បងនៅមន្ទីរពិសោធន៏
កាតាបនេះត្រូវបានធ្វើការសាកល្បងជាមួយការហែកនិងការកកិត។ ការសាកល្បងទាំងនេះបានអនុវត្តន៏យ៉ាងទៀងទាត់ដោយមន្ទីរពិសោធន៏ផ្សេងគ្នា ហើយធានាថា ស្ដង់ដារគុណភាពរបស់យើងត្រូវបានប្រកាន់ខ្ជាប់ ពេញមួយខ្សែសង្វាក់ផលិតកម្ម។
តើកាបូបកីឡា Essential នេះមានអ្វីពិសេស?
មិនថាយើងលេងឱ្យក្លឹបឬអត់នោះទេ យើងទាំងអស់គ្នាត្រូវយកឧបករណ៍កីឡារបស់យើងពីកន្លែងមួយទៅកន្លែងមួយទៀត។នេះជាមូលហេតុដែលយើងបង្កើតកាបូបម៉ូដែល Essential នេះឡើង។ពួកវាអាចយកតាមខ្លួនបានគ្រប់មធ្យោបាយដែលអ្នកត្រូវការ ហើយមានថតដាក់ងាយស្រួល សម្រាប់ញែកឧបករណ៍ស្អាតរបស់អ្នកពីរបស់កខ្វក់របស់អ្នក។យើងបានធ្វើឱ្យផលិតផលទាំងនេះមានភាពរលោងនិងសាមញ្ញតាមដែលអាចធ្វើទៅបាន ដោយមិនបាត់បង់អត្ថប្រយោជន៍និងភាពធន់ឡើយ។