ការរចនា
ដោយសារតែការដឹកជញ្ជូនសម្ភារៈកីឡាមួយចំនួនធំតម្រូវឱ្យមានការរៀបចំមួយចំនួន យើងខ្ញុំក៏បានរចនាកាបូប Essential ចំណុះ 105 លីត្រ នេះ ជាមួយនឹងថតមានប្រយោជន៍ជាច្រើន។ថតដំបូង អាចបែងចែកចេញជាពីរ សម្រាប់ទុកដាក់ស្បែកជើងកខ្វក់ឱ្យឃ្លាតឆ្ងាយពីសម្លៀកបំពាក់ដែលមិនទាន់ប្រឡាក់។មានខ្សែយឺតដើម្បីឱ្យសម្លៀកបំពាក់នៅក្នុងកាតាបមិនផ្លាស់ទីៅពេលដែលកាតាបត្រូវបានបញ្ឈរ។ យើងក៏បានបន្ថែមហោប៉ៅតូចៗចំនួនពីរដែលមានប្រយោជន៍សម្រាប់ដាក់របស់របរផ្ទាល់ខ្លួនរបស់អ្នកផងដែរ។
ទំហំនិងទម្ងន់នៃកាបូប ESSENTIAL ចំណុះ 105 ល
កម្ពស់ = 36 សម
បណ្ដោយ = 75 សម
ទទឹង = 39 សម
4.260 គក្រ
ការឌីសាញប្រកបដោយការថែទាំបរិស្ថាន
ការជ្រលក់សាច់ក្រណាត់ប្រើប្រាស់ទឹកអស់ច្រើនណាស់ ហើយវាក៏បង្កើតជាទឹកឥតបានការយ៉ាងច្រើនសម្រាប់អាងជ្រលក់។ ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន យើងខ្ញុំបានដេរក្រណាត់នៅស្រទាប់ទីពិរ ដូច្នេះហើយវានឹងជួយកាត់បន្ថយការប្រើប្រាស់ទឹក និងផលប៉ះពាល់ទៅលើការផ្គត់ផ្គង់ទឹក។ ផ្នែកខាងក្នុងរបស់កាតាបផលិតពីសាច់ក្រណាត់ពីរស្រទាប់ (ដែលមួយត្រូវបានលាបពណ៌ និងមួយទៀតមិនលាបពណ៌)ដែលអាចឱ្យយើងកាត់បន្ថយឧស្ម័នពុលបានជាង 8%។
ការសាកល្បងនៅមន្ទីរពិសោធន៏
កាបូបនេះត្រូវបានធ្វើតេស្តលើការធន់នឹងទឹក ភាពរឹងមាំនៅពេលដែលកាន់និងរមៀល (32km) ការហើរពណ៌ដើម្បីពិនិត្យមើលសមត្ថភាពក្នុងការរក្សារូបរាងនិងពណ៌របស់វា ការការពារពីទឹកភ្លៀង និងភាពរឹងមាំនៅពេលកាន់។ ការសាកល្បងទាំងនេះបានអនុវត្តន៏យ៉ាងទៀងទាត់ដោយមន្ទីរពិសោធន៏ផ្សេងគ្នា ហើយធានាថា ស្ដង់ដារគុណភាពរបស់យើងត្រូវបានប្រកាន់ខ្ជាប់ ពេញមួយខ្សែសង្វាក់ផលិតកម្ម។
តើកាបូបកីឡា Essential នេះមានអ្វីពិសេស?
មិនថាជាចំណែកនៃក្រុមឬអត់នោះទេ យើងខ្ញុំទាំងអស់គ្នាសុទ្ធតែបានជួបប្រទះនឹងបញ្ហាក្នុងការយកឧបករណ៍កីឡារបស់យើងទៅតាម នៅពេលទៅលេងកីឡា ទៅកន្លែងហាត់ប្រាណ ឬដឹកជញ្ជូនជុំវិញទីក្រុង។នេះហើយជាមូលហេតុដែលនាំឱ្យយើងខ្ញុំបង្កើតកាបូប Essential នេះឡើង សម្រាប់គ្រប់ឱកាសទាំងអស់ ជាមួយនឹងថតដាក់ដែលអ្នកត្រូវការជាចាំបាច់ ដើម្បីទុកដាក់សម្លៀកបំពាក់ស្អាតនិងកខ្វក់របស់អ្នកដាច់ពីគ្នា។យើងបានសម្រួលពួកវាទៅតាមមុខងារនិងលក្ខណៈពិសេសសំខាន់ៗបំផុត ដោយមិនឱ្យប៉ះពាល់ដល់ភាពជាក់ស្តែងនិងភាពជាប់មាំឡើយ។