តើអ្វីជាការហាត់បន្តឹងសាច់ដុំ?
ការហាត់បន្ដឹង ឬ ពង្រឹងសាច់ដុំគឺជួយធ្វើឲ្យសាច់ដុំរឹងមាំតឹងណែនជាងមុន ដោយបន្ដឹងសរសៃសាច់ដុំ ដែលប្រើទ្រទ្រង់គ្រោងឆ្អឹង និង ធ្វើសកម្មភាពរបស់យើងជាប្រចាំ។ធ្វើឲ្យសាច់ដុំរឹងមាំ ដើម្បីការពារពីការរងរបួស និង ជួយឲ្យមានសុខភាពល្អ។ដោយហាត់បន្ដឹងខ្លួនយើងទាំងមូល អ្នកនឹងឆាប់ឃើញខ្លួនឯងប្លែកជាងមុន។
តើសម្រាប់អ្នកណា?
ទោះបីជាភាគច្រើនជានារីជាអ្នកហាត់ក៏ដោយ ប៉ុន្ដែការហាត់បន្ដឹងសាច់ដុំគឺសម្រាប់មនុស្សគ្រប់គ្នា នៅគ្រប់អាយុ។ ការហ្វឹកហាត់ជាប្រចាំអាចជួយឲ្យសាច់ដុំអ្នករឹងមាំបន្ដិចម្ដងៗ ហើយជួយឲ្យអ្នកមានរាងស្អាត។
អត្ថប្រយោជន៍នៃការហាត់បន្តឹងសាច់ដុំ
ការហាត់បន្តឹងសាច់ដុំជួយ៖ ការហាត់បន្ដឹងសាច់ដុំគឺជួយអ្នកឲ្យហាត់កីឡាវិញ ជួយឲ្យរាងកាយមានលំនឹង និង តឹងណែនល្អ ( ក្បាលពោះ ខ្នង ដៃ និង ទ្រូង)។ការធ្វើលំហាត់ប្រាណបែបថូនរាងកាយ នឹងបង្កើតទម្លាប់មួយដល់អ្នកក្នុងការធ្វើចលនាបំលាស់ទី។
តើអ្នកអាចហាត់ប្រាណអ្វីខ្លះដោយប្រើដុំ Body Power ប្រភេទនេះ?
មិនដឹងថាគួរចាប់ផ្ដើមធ្វើលំហាត់ប្រាណមួយណា ឬ របៀបដើម្បីឱ្យឥរិយាបថ ឬ ជំហររបស់អ្នកត្រឹមត្រូវមែនទេ?សូមចូលទៅកាន់គេហទំព័រ domyos.com ។ ក្រុមរចនា និង គ្រូបង្វឹកដែលមានជំនាញច្បាស់លាស់បានបង្កើតជាសេវាកម្មដើម្បីណែនាំអ្នក។ មានលំហាត់ប្រាណជាច្រើនដែលអ្នកអាចធ្វើជាមួយនឹង Body Power ប្រភេទនេះ។