Hide Filters
Filters 0
Sort by :
Filters 0
  • ស្បែកជើងនារី SH500 មានខ្សែចង
  • ស្បែកជើងនារី SH500 មានខ្សែចង
  • ស្បែកជើងនារី SH500 មានខ្សែចង
  • ស្បែកជើងនារី SH500 មានខ្សែចង
  • ស្បែកជើងនារី SH500 មានខ្សែចង
  • ស្បែកជើងនារី SH500 មានខ្សែចង
  • ស្បែកជើងនារី SH500 មានខ្សែចង
ស្បែកជើងនារី SH500 មានខ្សែចង
QUECHUA

ស្បែកជើងនារី SH500 មានខ្សែចង

8756982
$46,00
ពន្ធត្រូវបានបូកបញ្ចូល
  • ស្បែកជើងនារី SH500 មានខ្សែចង
  • ស្បែកជើងនារី SH500 មានខ្សែចង
  • ស្បែកជើងនារី SH500 មានខ្សែចង
  • ស្បែកជើងនារី SH500 មានខ្សែចង
  • ស្បែកជើងនារី SH500 មានខ្សែចង
  • ស្បែកជើងនារី SH500 មានខ្សែចង
  • ស្បែកជើងនារី SH500 មានខ្សែចង
ស្បែកជើងនារី SH500 មានខ្សែចង
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ស្បែកជើងនេះមានបាតប្រភេទ SNOWCONTACT។ ល្អឥតខ្ចោះសម្រាប់ការដើរលើព្រិល។

ស្បែកជើងនេះមានស្រទាប់ការពារទឹក និងរក្សាសីតុណ្ហភាពក្នុងស្បែកជើងបានល្អពេលដើរក្នុងរដូវត្រជាក់។ងាយស្រួលពាក់/ដោះចេញជាមួយនឹងប្រព័ន្ធចងខ្សែ។

ផ្នែកខាងលើនៃ: 31.4% Polyurethane

, 67.2% Polyester, 1.4% Polyester

; ស្រទាប់ និង ស្រោមនៃ: 20.0% Acrylic, 7.8% Polyurethane

, 24.5% Polyester, 1.5% Polyamide, 46.2% Polyester

; បាតស្បែកជើង: 100.0% កៅស៊ូសំយោគ

BENEFITS

ភាពកក់ក្តៅ

សីតុណ្ហភាពផាសុកភាព៖ ពេលគ្មានចលនា -8°C
ពេលមានចលនា៖ -17°C

មិនជ្រាបទឹក

ស្រទាប់មានខ្យល់ចេញចូល ការពារទឺករក្សាជើងរបស់អ្នកអោយនៅស្ងួត។

ការទប់ទំងន់

ភាពស្អិតជាមួយនឹងបច្ចេកវិជ្ជា SNOWCONTACT៖ វត្ថុធាតុផ្សំ និងក្រឡាស្បែកជើង។

ការទប់ទំងន់

ភាពស្អិតមិនរអិលលើព្រិលដោយសារតែទីតាំង និងកម្រាស់ 4មម របស់ស្បែកជើង។

ងាយស្រួលស្លៀកពាក់

មាត់ស្បែកជើងបើកធំ និងមានខ្សែចងពេញលើតួស្បែកជើង ងាយស្រួលសារ៉េ

TECHNICAL INFORMATIONS

តើខ្ញុំអាចប្រាកង់ថាស្បែកជើងរបស់ខ្ញុំផ្តល់កំដៅគ្រប់គ្រាន់សម្រាប់ការដើរថ្មើរជើងនៅក្នុងអាកាសធាតុត្រជាក់ ?

យើងបានជ្រើសរើសនូវទ្រនាប់ខាងក្នុងដែលផ្តល់កំដៅ និងរក្សាសីតុណ្ហភាពដែលផ្តល់អោយលោកអ្នកនូវការការពារដ៏មានប្រសិទ្ធិភាពពីអាកាសធាតុត្រជាក់។

យើងបានធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ និងនៅលើទីតាំងផ្ទាល់ជាមួយនឹងអ្នកប្រើប្រាស់ដែលជាតំណាង។យើងបានពិនិត្យមើលលើកម្រិតសីតុណ្ហភាពដែលវាផ្តល់នូវផាសុកភាពនៅពេលដែលលោកអ្នកគ្មានចលនា និងពេលលោកអ្នកកំពុងដើរ ដោយសារតែវាមានការប្រែប្រួលខ្លាំង៖ -8°C នៅពេលនៅនឹង និង -17°C នៅពេលធ្វើចលនា។ ហើយយើងបានពិចារណាទៅលើភាពខុសគ្នាអារម្មណ៍ត្រជាក់រវាងបុរស និងនារី។

តើស្បែកជើងខ្ញុំការពារខ្ញុំពីលក្ខខណ្ឌខាងក្រៅដោយរបៀបណា?

ស្បែកជើងរបស់អ្នកត្រូវបានរចនាឡើងជាមួយនឹងស្រទាប់ដែលធានានូវការការពារទឹក និងខ្យល់ចេញចូល។ស្រទាប់ជាសមាសធាតុផ្សំរលោង (កម្រាស់ពី 5 ដល់ 25 មីក្រូម៉ែត្រ) ដែលបំពាក់លើផ្ទៃខាងក្នុងសាច់ក្រណាត់ដែលការពារកុំអោយទឹកចូល ហើយបញ្ចេញសំណើមមកក្រៅ។

តើខ្ញុំអាចជឿជាក់ថាស្បែកជើងរបស់ខ្ញុំការពារទឹកបាន 100% ដោយរបៀបណា?

យើងបានធានាថាស្បែកជើងរបស់អ្នកការពារទឹកដោយបានធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីបង្កើតជាចលនាដូចការដើរជាក់ស្តែងដោយពាក់ស្បែកជើងក្នុងទឹកត្រឹមពាក់កណ្តាល។ យើងក៏បានធ្វើតេស្តនៅលើទីតាំងជាក់ស្តែងដើម្បីវាស់ភាពសឹករិចរិល និងភាពចាស់របស់វាផងដែរ។ស្បែកជើងរបស់អ្នកត្រូវបានធ្វើតេស្ត 10000 ផ្នត់ ដែលស្មើនឹងការដើរចំងាយ 20 គម។

តើការខាំជាប់ និងភាពស្អិតខុសគ្នាដូចម្តេច?

ភាពស្អិតរបស់ស្បែកជើងអាស្រ័យទៅលើចំនួន និងទម្រង់ធ្មេញបាតស្បែកជើង។ ភាពស្អិតអាស្រ័យលើវត្ថុធាតុបាតស្បែកជើង និងទម្រង់ក្រឡា ដូចទៅនឹងក្រឡាកង់ឡាន។ ភាពស្អិតរបស់ជួយបង្កើនកំលាំងរុញច្រាន ការពារស្បែកជើងពីការរអិលថយក្រោយនៅពេលឡើងចំណោត និងធ្វើអោយស្បែកជើងមានលំនឹង។
ភាពស្អិតការពារស្បែកជើងមិនអោយរអិល និងដួលនៅលើដីរលោង ឬក្នុងស្ថានភាពដែលលំបាក (ភ្លៀង ព្រិល ទឹកកក) ដោយផ្តល់ភាពស្អិតដល់បាតស្បែកជើង។

តើភាពស្អិត និងមិនរអិលណាមួយ ដែលស្បែកជើងនេះផ្ដល់អោយ?

ស្បែកជើងដែលមានបំពាក់ជាមួយនឹងបាត SNOWCONTACT ត្រូវបានរចនាឡើងដើម្បីផ្តល់នូវផាសុកភាព និងភាពស្អិតជាអតិបរមាងាយស្រួលសម្រាប់ការធ្វើដំណើរថ្មើរជើង និងមិនរអិលពេលដើរលើទឹកកក។ ការរៀបចំក្រឡាស្បែកជើង និងកម្រាស់របស់វា (4មម) ត្រូវបានដាក់ជាយុទ្ធសាស្ត្រដើម្បីទទួលបានភាពស្អិតនៅពេលដើរថ្មើជើងលើទឺកកក។ផ្ទៃ និងម៉ូតរចនាក្រឡាត្រូវបានរចនាឡើងដើម្បីភាពស្អិតជាមួយនឹងទឹកកកដែលរឹង និងបញ្ចេញទឺកដែលលើសមកខាងក្រៅដើម្បីកុំអោយរអិល។

តើបច្ចេកវិជ្ជា SNOWCONTACT ដែលប្រើលើបាតស្បែកជើងនេះជួយខ្ញុំដោយរបៀបណា?

SNOWCONTACT soles are made with a specific component and stud pattern that is designed to ensure the best possible grip and traction. បាត SNOWCONTACT មានប្រសិទ្ធិភាពជាបាតធម្មតានៅលើទឹកកក។នៅពេលដើរលើទឹកកក មធ្យោបាយតែមួយគត់ដើម្បីធានានូវសុវត្ថិភាពជាអតិបរមាគឺការបន្ថែមភាពស្អិតទៅនឹងទឺកកកលើស្បែកជើងរបស់អ្នក។

តើស្បែកជើងរបស់អ្នកធន់ទៅនឹងការពាក់ទៀងទាត់រយៈពេលវែងដែរឬទេ?

វិស្វកររបស់យើងធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីធានានូវការពេញចិត្តនៅពេលប្រើ។ ការពិនិត្យផ្ទៀងផ្ទាត់របស់យើងបានធ្វើឡើងលើសមាសធាតុផ្សំដូចខាងក្រោម៖ ការហែករន្ធចងខ្សែស្បែកជើង និងខ្សែ ការបិតកៅ ការសិក្សាពីគីមី ភាពធន់កាំរស្មី UV ភាពធន់នឹងការកកិតនៃបាតស្បែកជើង និងសមាសធាតុផ្សំផ្នែកខាងលើ ភាពចាស់លឿន។

តើត្រូវជ្រើសរើសសម្ភារពាក់ជើងដែលត្រឹមត្រូវសម្រាប់ការដើរលើទឹកកកយ៉ាងដូចម្តេច?

ដើម្បីបង្កើនសកម្មភាពក្នុងអាកាសត្រជាក់ យើងសូមណែនាំអ្នកអនុវត្តនូវគោលការណ៍ខាងក្រោម៖
កម្តៅ៖ កំដៅត្រូវបានផ្តល់ដោយស្រោមជើងកំដៅមួយគូនេះ (មាននូវចំនួនភាគរយរោមជៀមសមស្របបំផុត)
មានខ្យល់ចេញចូល៖ ជ្រើសរើសស្រោមជើងទៅតាមកម្រិតនៃការដើរថ្មើរជើង និងធានាថាលោកអ្នកទទួលបានម៉ូឌែលដែលមានខ្យល់ចេញចូលដើម្បីកាត់បន្ថយសំណើម។
កំពស់ស្បែកជើង៖ សម្របកំពស់ស្រោមជើងទៅតាមកំពស់ផ្នែកខាងលើនៃស្បែកជើង និងសូមជ្រើសរើសយកម៉ូឌែលខ្ពស់ប្រសិនបើលោកអ្នកត្រូវការការពារបន្ថែម។

តើត្រូវរក្សាគុណភាពបច្ចេកទេសស្បែកជើងដោយរបៀបណា?

សាច់ក្រណាត់ការពារទឹកដោយសារទឹកហូរលើផ្ទៃក្រណាត់ដោយមិនជ្រាបចូលសាច់ក្រណាត់។ ជាលទ្ធផល សាច់ក្រណាត់មិនទទឹក & នៅតែស្រាល អាចច្រោះខ្យល់បាន &ផ្តល់ភាពកក់ក្តៅ។មុខងារការពារទឹកគឺត្រូវបានសម្រេចបានដោយធ្វើប្រព្រិត្តិកម្មលើផ្នែកខាងក្រៅនៃសាច់ក្រណាត់។ ប្រព្រឹត្តិកម្មនេះត្រូវតែធ្វើអោយដំណើរការឡើងវិញក្នុងអំឡុងពេលប្រើប្រាស់សំលៀកបំពាក់។ ផលិតផល (ស្ព្រៃ ឬអង្គរាវ) បានរចនាឡើងជាពិសេសក្នុងគោលបំណងនេះមានលក់នៅក្នុងហាងរបស់យើង។

របៀបសំងួតផ្នែកខាងក្នុងរបស់ស្បែកជើង។

នៅពេលកំពុងប្រើប្រាស់ ស្បែកជើងអាចសើម (ចំហាយទឹក និងបែកញើស)
ប្រសិនបើស្បែកជើងសើមខ្លាំង យើងសូមណែនាំឱ្យដោះបាតកណ្តាលចេញ ញាត់កូនបាល់ក្រដាស និងធ្វើការផ្លាស់ប្តូរជាប្រចាំ។ ក្រដាសនេះនឹងជក់សំណើម និងជួយឱ្យស្ងួតបានលឿន។
មិនត្រូវដាក់ស្បែកជើងជិតប្រភពកំដៅឡើយ។ទុកស្បែកជើងនៅកន្លែងស្ងួត និងមានខ្យល់ចេញចូល។