តើខ្ញុំអាចប្រាកង់ថាស្បែកជើងរបស់ខ្ញុំផ្តល់កំដៅគ្រប់គ្រាន់សម្រាប់ការដើរថ្មើរជើងនៅក្នុងអាកាសធាតុត្រជាក់ ?
យើងបានជ្រើសរើសនូវទ្រនាប់ខាងក្នុងដែលផ្តល់កំដៅ និងរក្សាសីតុណ្ហភាពដែលផ្តល់អោយលោកអ្នកនូវការការពារដ៏មានប្រសិទ្ធិភាពពីអាកាសធាតុត្រជាក់។
យើងបានធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ និងនៅលើទីតាំងផ្ទាល់ជាមួយនឹងអ្នកប្រើប្រាស់ដែលជាតំណាង។យើងបានពិនិត្យមើលលើកម្រិតសីតុណ្ហភាពដែលវាផ្តល់នូវផាសុកភាពនៅពេលដែលលោកអ្នកគ្មានចលនា និងពេលលោកអ្នកកំពុងដើរ ដោយសារតែវាមានការប្រែប្រួលខ្លាំង៖ -3°C នៅពេលនៅនឹង និង -12°C នៅពេលធ្វើចលនា។ ហើយយើងបានពិចារណាទៅលើភាពខុសគ្នាអារម្មណ៍ត្រជាក់រវាងបុរស និងនារី។
តើស្បែកជើងខ្ញុំការពារខ្ញុំពីលក្ខខណ្ឌខាងក្រៅដោយរបៀបណា?
ស្បែកជើងរបស់អ្នកត្រូវបានរចនាឡើងជាមួយនឹងស្រទាប់ដែលធានានូវការការពារទឹក និងខ្យល់ចេញចូល។ស្រទាប់ជាសមាសធាតុផ្សំរលោង (កម្រាស់ពី 5 ដល់ 25 មីក្រូម៉ែត្រ) ដែលបំពាក់លើផ្ទៃខាងក្នុងសាច់ក្រណាត់ដែលការពារកុំអោយទឹកចូល ហើយបញ្ចេញសំណើមមកក្រៅ។
តើខ្ញុំអាចជឿជាក់ថាស្បែកជើងរបស់ខ្ញុំការពារទឹកបាន 100% ដោយរបៀបណា?
យើងបានធានាថាស្បែកជើងរបស់អ្នកការពារទឹកដោយបានធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីបង្កើតជាចលនាដូចការដើរជាក់ស្តែងដោយពាក់ស្បែកជើងក្នុងទឹកត្រឹមពាក់កណ្តាល។ យើងក៏បានធ្វើតេស្តនៅលើទីតាំងជាក់ស្តែងដើម្បីវាស់ភាពសឹករិចរិល និងភាពចាស់របស់វាផងដែរ។ក្នុងអំឡុងពេលធ្វើតេស្តមិនជ្រាបទឹក យើងធ្វើតេស្តភាពមិនជ្រាបទឹក ៣កម្រិត ៖ 2,000 ផ្នត់ (ប្រហែល ដើរចំងាយ 4 គម), 4,000 ផ្នត់ (ប្រហែល ដើរចំងាយ 8 គម), 8,000 ផ្នត់ (ប្រហែល ដើរចំងាយ 16 គម)។ ស្បែកជើងរបស់អ្នកត្រូវបានធ្វើតេស្ត 10000 ផ្នត់ ដែលស្មើនឹងការដើរចំងាយ 20 គម។
អត្ថប្រយោជន៍ស្បែកជើងស្បែកនេះ
ស្បែកផ្តល់ផាសុកភាពខ្លាំង ជាប់បានយូរ (វត្ថុធាតុផ្សំបែបធម្មជាតិ) និងមានភាពបត់បែនដែលផ្តល់នូវផាសុកភាពដ៏អស្ចារ្យ។
វត្ថុធាតុផ្សំនេះការពារទឹក និងអាចឱ្យខ្យល់ចេញចូលបានជាធម្មតា។
មិនត្រឹមតែផ្តល់ភាពកក់ក្តៅក្នុងរដូវត្រជាក់ និងភាពត្រជាក់នៅពាក់កណ្តាលរដូវកាល ស្បែករបស់ស្បែកជើងក៏ជួយគ្រប់គ្រងសីតុណ្ហភាពក្នុងស្បែកជើងបានជាធម្មតាផងដែរ។
យើងសូមណែនាំឱ្យលោកអ្នកដុសខាត់ស្បែកជើងឱ្យបានត្រឹមត្រូវ (ច្រាសទន់) ក្នុងការថែទាំ និងបង្កើនភាពជាប់បានយូរ។
ធ្វើឱ្យសមត្ថភាពការពារជ្រាបទឹករបស់ស្បែកជើងបានយូរ។
សម្រាប់ស្បែក គួរបាញ់ថ្នាំការពារទឹកដែលវាជួយការពារស្នាមប្រឡាក់ផងដែរ (សូមវាយពាក្យ "waterproof spray" នៅក្នុងប្រអប់ស្វែងរកលើវែបសាយន៍ Decathlon)។
ហាមលាបខ្លាញ់។ លោកអ្នកអាចប្រើជាមួយច្រាសបាន៖សូមវាយពាក្យ "trekking boot maintenance brush" ក្នុងប្រអប់ស្វែងរកលើវេបសាយន៍ Decathlon។
តើការខាំជាប់ និងភាពស្អិតខុសគ្នាដូចម្តេច?
ភាពស្អិតរបស់ស្បែកជើងអាស្រ័យទៅលើចំនួន និងទម្រង់ធ្មេញបាតស្បែកជើង។ ភាពស្អិតអាស្រ័យលើវត្ថុធាតុបាតស្បែកជើង និងទម្រង់ក្រឡា ដូចទៅនឹងក្រឡាកង់ឡាន។ ភាពស្អិតរបស់ជួយបង្កើនកំលាំងរុញច្រាន ការពារស្បែកជើងពីការរអិលថយក្រោយនៅពេលឡើងចំណោត និងធ្វើអោយស្បែកជើងមានលំនឹង។
ភាពស្អិតការពារស្បែកជើងមិនអោយរអិល និងដួលនៅលើដីរលោង ឬក្នុងស្ថានភាពដែលលំបាក (ភ្លៀង ព្រិល ទឹកកក) ដោយផ្តល់ភាពស្អិតដល់បាតស្បែកជើង។
តើស្បែកជើងរបស់អ្នកធន់ទៅនឹងការពាក់ទៀងទាត់រយៈពេលវែងដែរឬទេ?
វិស្វកររបស់យើងធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីធានានូវការពេញចិត្តនៅពេលប្រើ។ ការពិនិត្យផ្ទៀងផ្ទាត់របស់យើងបានធ្វើឡើងលើសមាសធាតុផ្សំដូចខាងក្រោម៖ ការហែករន្ធចងខ្សែស្បែកជើង និងខ្សែ ការបិតកៅ ការសិក្សាពីគីមី ភាពធន់កាំរស្មី UV ភាពធន់នឹងការកកិតនៃបាតស្បែកជើង និងសមាសធាតុផ្សំផ្នែកខាងលើ ភាពចាស់លឿន។
តើត្រូវជ្រើសរើសសម្ភារពាក់ជើងដែលត្រឹមត្រូវសម្រាប់ការដើរលើទឹកកកយ៉ាងដូចម្តេច?
ដើម្បីបង្កើនសកម្មភាពក្នុងអាកាសត្រជាក់ យើងសូមណែនាំអ្នកអនុវត្តនូវគោលការណ៍ខាងក្រោម៖
កម្តៅ៖ កំដៅត្រូវបានផ្តល់ដោយស្រោមជើងកំដៅមួយគូនេះ (មាននូវចំនួនភាគរយរោមជៀមសមស្របបំផុត)
មានខ្យល់ចេញចូល៖ ជ្រើសរើសស្រោមជើងទៅតាមកម្រិតនៃការដើរថ្មើរជើង និងធានាថាលោកអ្នកទទួលបានម៉ូឌែលដែលមានខ្យល់ចេញចូលដើម្បីកាត់បន្ថយសំណើម។
កំពស់ស្បែកជើង៖ សម្របកំពស់ស្រោមជើងទៅតាមកំពស់ផ្នែកខាងលើនៃស្បែកជើង និងសូមជ្រើសរើសយកម៉ូឌែលខ្ពស់ប្រសិនបើលោកអ្នកត្រូវការការពារបន្ថែម។