ហេតុអ្វីបានជាគួរជ្រើសរើសស្បែកជើងកីឡាបាល់បោះ ប្រភេទនេះ សម្រាប់កូនរបស់អ្នក?
កុំខ្ជះខ្ជាយពេលវេលានឹងស្បែកជើងរលុងបន្តទៀត!វាមិនងាយស្រួលទេសម្រាប់កូនរបស់អ្នកក្នុងការស៊កពាក់និងចងរឹតស្បែកជើងរបស់ពួកគេ!ជាមួយនឹងប្រព័ន្ធរឹតបន្តឹងថ្មីរបស់យើង កូនរបស់អ្នកនឹងអាចលៃតម្រូវស្បែកជើងរបស់ពួកគេដោយខ្លួនឯងត្រឹមតែមួយជំហាននិងយ៉ាងឆាប់រហ័ស!ស្បែកជើងនេះក៏រក្សាបាននូវផាសុកភាពដល់កូនរបស់អ្នកជានិច្ច នៅពេលពួកគេលេងបាល់បោះ។ ស្បែកជើងប្រភេទនេះ មានចរន្តខ្យល់អាចចេញចូលបាន ដូច្នេះ ម្ចាស់ជើងឯកតូចរបស់អ្នក អាចបញ្ចេញអស់ពីសមត្ថភាព ក្នុងកំឡុងពេលលេង ហើយនៅតែរក្សាជើងរបស់ពួកគេឱ្យនៅស្ងួតជានិច្ច។
តើនរណាជាអ្នករចនាម៉ូតផលិតផលរបស់យើង សម្រាប់កូនរបស់អ្នក?
តាមម៉ាកគឺជាក្រុមអ្នកប្រដាល់ដែលចង់បង្កើតផលិតផលជាពិសេសសម្រាប់លេងបាល់បោះ។ ស្បែកជើងបាល់បោះទាំងអស់របស់យើងត្រូវបានរចនាឡើង ដើម្បីបំពេញតម្រូវការនៃអ្នកលេងបាល់បោះដែលត្រូវការវាបំផុត និងដើម្បីផ្តល់នូវភាពរីករាយយ៉ាងខ្លាំង ក្នុងកំឡុងពេលហ្វឹកហាត់និងប្រកួត។
តើអ្នកដឹងទេថាផលិតផល ប្រភេទថាម៉ាក (Tarmak) ទាំងអស់ ត្រូវបានឆ្លងកាត់ការធ្វើតេស្តសាកល្បង នៅក្នុងលក្ខខណ្ឌនៃការប្រកួតជាក់ស្តែង?
ក្រុមរចនាម៉ូតផលិតផលប្រភេទថាម៉ាក (Tarmak) មានមូលដ្ឋាននៅឃីបស្ទេតឌៀម (Kipstadium) នៅភាគខាងជើង ប្រទេសបារាំង។ បេសកកម្មឥតឈប់ឈររបស់ពួកគេគឺ ដើម្បីធ្វើឱ្យអ្នកលេងបាល់បោះកាន់តែទទួលបាននូវផាសុខភាព នៅពេលពួកគេលេង។ផលិតផលទាំងអស់របស់យើងត្រូវបានរចនាឡើងដោយវត្ថុធាតុដែលយើងបានបញ្ជាក់គុណភាពនៃការទ្រនាប់ ការគាំទ្រ ភាពធន់។ល។គ្រប់ម៉ូដែលស្បែកជើងនីមួយៗត្រូវបានធ្វើតេស្តក្នុងស្ថានភាពជាក់ស្តែងដោយអ្នកលេងបាល់បោះក្នុងពេលជាច្រើនសប្តាហ៍ ហើយឆ្លងកាត់ការកែប្រែដោយផ្អែកលើមតិកែលម្អរបស់អ្នក។
សូមទទួលយកនូវរាល់គន្លឹះកីឡារបស់យើង ពាក់ព័ន្ធនឹងការហ្វឹកហាត់ និងការជ្រើសរើសឧបករណ៍ការពារសម្រាប់ប្រើក្នុងកីឡាបាល់បោះ ឱ្យបានត្រឹមត្រូវ!
Tarmak បំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះទាំងអស់ ពីអ្នកចាប់ផ្តើមលេងដំបូងរហូតដល់អ្នកលេងជាប្រចាំ។ សូមស្វែងយល់ពីគន្លឹះរបស់យើងពាក់ព័ន្ធនឹងការហ្វឹកហាត់កីឡាបាល់បោះ ឧបករណ៍ការពារ និងការទទួលបាននូវភាពសប្បាយរីករាយ នៅពេលលេងតែម្នាក់ឯងឬជាមួយមិត្តភក្តិ។
គេហទំព័រ៖ https://conseilsport.decathlon.fr/conseils/basketball-al_332