ស្បែកជើង DOMYOS BABY LIGHT ត្រូវបានទទួលការអនុញ្ញាតិឱ្យប្រើប្រាស់ដោយអ្នកជំនាញកាយវិទ្យាមួយរូប៖
ការអង្កេតទៅលើអាកប្បកិរិយារបស់ក្មេងដែលមានអាយុចន្លោះពី 10ខែ រហូតដល់ 4ឆ្នាំដែលបានចូលរួមថ្នាក់ បេប៊ីជីមទាំងមាន និងគ្មានស្បែកជើងបានបង្ហាញឱ្យឃើញថា ការពាក់ស្បែកជើង DOMYOS BABY LIGHT ផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍន៍ជំនាញក្នុងការធ្វើចលនារបស់ក្មេងៗ និងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនជាងការដែលអត់ពាក់ស្បែកជើង។វាផ្តល់ជូននូវកម្លាំងទំនាញកាន់តែន្រសើរ ដើម្បីជំនួយដល់ការទប់លំនឹង និងការសហការក៏ដូចជាការការពារប្រអប់ជើងថែមទៀតផង។
អត្ថប្រយោជន៍សម្រាប់កីឡានៅអាយុក្មេង៖
ការធ្វើលំហាត់ប្រាណជាប្រចាំសម្រាប់ក្មេងៗ គឺផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេ។ ការរៀនសូត្រពីរទម្លាប់ក្នុងការពង្រឹងសុខភាព អាចជួយកាត់បន្ថយបញ្ហាសុខភាពនៅថ្ងៃខាងមុខ។ ការធ្វើលំហាត់ប្រាណជាក្រុម ជួយជ្រោមជ្រែងកូនៗរបស់អ្នកឱ្យយល់ច្បាស់ពីការរួបរួមក្នុងសង្គម ក៏ដូចជាការអភិវឌ្ឍន៍ផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។
អត្ថប្រយោជន៍សម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្ត៖
តើអ្វីជាអត្ថប្រយោជន៍សុខភាព?
- ជម្រុញឱ្យមានសមត្ថភាពផ្លូវកាយកម្រិតដំបូង (ការអភិវឌ្ឍន៍ផ្នែកផ្លូវចិត្ត)
- ទ្រទ្រង់ការលូតលាស់សុខភាព
- ប្រឆាំងនឹងជម្ងឺលើសទម្ងន់
តើអ្វីដែលជាអត្ថប្រយោជន៍ផ្នែកសុខភាពផ្លូវចិត្ត?
- បង្កើតឱ្យមានទំនុកចិត្តខ្លួនឯង
- សម្រួលទៅដល់ការរួបរួមសង្គម
- ទ្រទ្រង់ការលូតលាស់ផ្ទាល់ខ្លួន
គន្លឹះសម្រាប់ការប្រើប្រាស់៖
ស្បែកជើងនេះត្រូវបានឌីសាញឱ្យប្រើប្រាស់នៅក្នុងផ្ទះដោយនៅលើកម្រាលទន់ៗ។គ្រាន់តែពាក់វានឹងជើងដោយមិនប្រើស្រោមជើង ដើម្បីទទួលបានភាពប៉ះនឹងផ្ទៃដីកាន់តែប្រសើរ។សរសៃនៅបាតនៃប្រអប់ជើង នឹងទទួលបានអារម្មណ៍ដូចប៉ះនឹងផ្ទៃកម្រាលពិតៗ ដើម្បីឱ្យក្មេងៗអាចរក្សាលំនឹងរបស់ពួកគេបាន។
សម្រាប់ប្រអប់ជើងរបស់ក្មេងៗ៖
ការដើរដោយជើងទទេគឺល្អសម្រាប់ក្មេងៗ ដូច្នេះហើយពួកគេអាចរៀនពីរអារម្មណ៍នៃការប៉ះពិតៗនៅលើផ្ទៃកម្រាលឥដ្ឋ។សរសៃរប្រសាទនៅផ្នែកខាងក្រោមនៃប្រអប់ជើង ជួយប្រាប់ពួកគេឱ្យសម្រេចថាតើទម្ងន់កន្លែងណាដែលត្រូវដាក់ដើម្បីជួយឱ្យពួកគេរក្សាលំនឹងបាន។ស្បែកជើង DOMYOS មានផ្ទៃទូលាយ និងបត់បែន អាចឱ្យប្រអប់ជើងរបស់ក្មេងៗលូតលាស់ និងខ្លាំងក្លាជាងមុនដោយមិនមានភាពរឹតត្បិត ខណៈដែលវាការពារក្មេងៗពីភាពរងារ ឬផ្ទៃដែលផ្តល់នូវគ្រោះថ្នាក់។ស្បែកជើងទាំងអស់របស់ក្មេងៗត្រូវបានឌីសាញឡើងសម្រាប់ប្រអប់ជើងរបស់ក្មេងៗទាំងអស់។
កីឡា៖
តើអ្វីជាជីមសម្រាប់កូនក្មេង?
កីឡាប្រភេទនេះ ដែលត្រូវបានឌីសាញឡើងសម្រាប់ក្មេងតូចៗដែលមានអាយុចន្លោះពី 10ខែ ដល់ 6ឆ្នាំ ជាការរួមបញ្ចូលនៃសកម្មភាពកីឡាជាច្រើនដែលរួមមានវគ្គសិក្សាដែលពោរពេញដោយឧបសគ្គជាមួយនឹងសម្ភារៈប្រើប្រាស់នានា ដែលត្រូវបានឌីសាញយ៉ាងពិសេសសម្រាប់ក្មេងៗ។អំពីបេប៊ីជីម
បេប៊ីជីម ជួយក្មេងៗឱ្យស្វែងយល់ និងអភិវឌ្ឍជំនាញក្នុងការធ្វើចលនារបស់ពួកគេ តាមរយៈលំហាត់ប្រាណ និងការធ្វើចលនាខុសៗគ្នា។
វាជាការណែនាំសម្រាប់កីឡាគ្រប់ប្រភេទ។
អត្ថប្រយោជន៍របស់កីឡា៖
ជីមកូនក្មេង ផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពផ្លូវចិត្តកូនក្មេង ជាពិសេសការអភិវឌ្ឍន៍ជំនាញក្នុងការធ្វើចលនា ការសម្របសម្រួល និងទប់លំនឹង។ ការទប់លំនឹងតាមរយៈ ការលោត បង្វិលខ្លួន និងការហក់ គឺជាសកម្មភាពទាំងឡាយណាដែលនឹងជួយកូនៗរបស់អ្នកក្នុងការអភិវឌ្ឍន៍ឯករាជ្យភាព និងទំនុកចិត្តរបស់ពួកគេ។
អ្វីដែលត្រូវពាក់៖
កូនៗរបស់អ្នកត្រូវការផាសុកភាពសម្រាប់ការស្លៀកពាក់ ដែលអាចឱ្យពួកគេដោះវាចេញប្រសិនបើចាំបាច់ ហើយដោយមិនរមូលជាប់គ្នាជាមួយនឹងខោរបស់ពួកគេគ្រប់ពេលវេលា!ជ្រើសរើសឈុតសម្លៀកបំពាក់ដែលត្រូវនឹងរដូវកាល ឬសីតុណ្ហភាពបន្ទប់៖អាវយឺតសំណាញ់ទន់ ខោខ្លី ឬខោជើងវែង អាវក្រៅ ឬឈុតសម្រាប់កម្តៅសាច់ដុំ។ជាចុងបញ្ចប់ ដើម្បីបង្ការកុំឱ្យមានការរអិលនៅលើសម្ភារៈជីម សូមប្រើប្រាស់ស្បែកជើង Domyos។
អត្ថប្រយោជន៍នៃការពាក់ស្បែកជើងដែលមានទំហំត្រឹមត្រូវ៖
លោកអ្នកបានដឹងហើយថា កូនៗរបស់លោកអ្នកមានការលូតលាស់លឿនណាស់!ហើយប្រអប់ជើងរបស់ពួកគេក៏ធំធាត់លឿនផងដែរ៖ត្រូវប្រាកដថា ពួកគេពាក់ស្បែកជើងដែលមានទំហំសមស្របនឹងពួកគេ ហើយវាជារឿងដែលសំខាន់បំផុត។ ប្រសិនបើខុសទំហំ តែប៉ុន្មានមីលីម៉ែត្រ វានឹងប៉ះពាល់ដល់ការធ្វើចលនារបស់ពួកគេ ឬធ្វើឱ្យកជើង ឬម្រាមជើងរបស់ពួកគេឈឺ។ស្បែកជើងធំពេក អាចប៉ះពាល់ដល់ការដើររបស់ពួកគេ ហើយអាចធ្វើឱ្យពងជើងថែមទៀតផង។នៅចន្លោះពី 1ឆ្នាំ ដល់ 2ឆ្នាំ ប្រអប់ជើងក្មេងៗនឹងធំធាត់មួយលេខ ជារៀងរាល់បី ឬបួនខែម្តង។ត្រូវចងចាំក្នុងការពិនិត្យមើលទំហំស្បែកជើង។