Hide Filters
Filters 0
Sort by :
Filters 0
  • កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព 0°C
  • កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព 0°C
  • កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព 0°C
  • កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព 0°C
  • កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព 0°C
  • កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព 0°C
  • កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព 0°C
កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព 0°C
FORCLAZ

កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព 0°C

8799901
$99,00
ពន្ធត្រូវបានបូកបញ្ចូល
  • កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព 0°C
  • កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព 0°C
  • កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព 0°C
  • កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព 0°C
  • កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព 0°C
  • កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព 0°C
  • កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព 0°C
កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព 0°C
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
មានទម្រង់ដូចរាងកាយមនុស្សរួមជាមួយនឹងមួកស័ក្តិសមសម្រាប់បោះតង់នៅពេលយប់ក្នុងអាកាសធាតុចន្លោះពី 0°C ដល់ -5°C។

កាតាបគេងនេះត្រូវបានកែលម្អយ៉ាងស្រស់ស្អាត។ កាតាបកាន់តែស្រាល និងស្រួលបត់ វាកាន់តែបំពេញសេចក្តីត្រូវការរបស់អ្នកដើរភ្នំបានច្រើន។ ស្រួលបើកដោយសារវាមានខ្សែរូតប្រវែង 3/4។

ទ្រនាប់: 100.0% Polyester; ស្រទាប់: 100.0% Polyamide

; ក្រណាត់: 100.0% Polyamide

; ថង់ឬកាបូបឬប្រដាប់ដាក់វត្ថុដែលមានដៃកាន់: 100.0% Polyamide

BENEFITS

កំរិតសីតុណ្ហភាពល្អ

សីតុណ្ហភាពផាសុកភាព 0°C កម្រិតសីតុណ្ហភាព -5°C។ សំឡីសំយោគ។

ដែលមានទំងន់ស្រាល

សម្រាប់ទំហំ L។ ទម្ងន់៖ 1450 ក្រ។ចំនុះ៖ ចំណុះ 12.9ល។កាតាបដាក់ឥវ៉ាន់

ងាយស្រួលប្រើ

ខ្សែរូតការពារទាក់ប្រវែង 3/4។

អាចកែតំរូវបាន

មួកអាចសារ៉េបានដោយប្រើខ្សែយឺតទាញ

មិនជ្រាបទឹក

ផ្ទៃខាងក្រៅមានប្រព្រឹត្តិកម្ម (មានសារធាតុ PFC) ដូច្នេះទឹកអាចហូរលើសាច់ក្រណាត់

TECHNICAL INFORMATIONS

ទំងន់ និងទំហំផ្សេងៗរបស់កាតាប

ទំហំ S (អ្នកប្រើកំពស់ 1.59 ម)៖ 1100 ក្រ។ទំហំបត់៖ ប 39 សម អង្កត់ផ្ចិត 19 សម។ ទំហំ 10.5 ល
ទំហំ M (អ្នកប្រើប្រាស់មានកំពស់ចន្លោះពី 1.60 ម ដល់ 1.69 ម)៖ 1220 ក្រ។ទំហំបត់៖ ប 39 សម អង្កត់ផ្ចិត 20 សម។ ចំណុះ 11.5 ល។ទំហំ L (អ្នកប្រើប្រាស់មានកំពស់ចាប់ពី 1.70 ដល់ 1.84 ម)៖ 1450 ក្រ។ទំហំបត់៖ ប 39 សម អង្កត់ផ្ចិត 21 សម។ ចំណុះ 12.9 ល។ទំហំ XL (អ្នកប្រើប្រាស់មានកំពស់ចាប់ពី 1.85 ម ដល់ 2 ម)៖ 1580 ក្រ។ទំហំបត់៖ ប 39 សម អង្កត់ផ្ចិត 22 សម។ ទំហំ 14.2 ល

ទំងន់ ទំហំ និងផ្ទៃកាតាបអាចប្រែប្រួលប្រមាណ +/-5% អាស្រ័យលើការផលិត។

តើកាតាបមានលក្ខណៈពិសេសដូចម្តេច?

កម្របក្បាលស្រួលពាក់ដែលមានខ្សែទាញ។
ក.ឌុបការពារមិនកំដៅជ្រាបចេញក្រៅ។ សន្ទះនៅលើខ្សែរូតការពារមិនឱ្យបាត់កំដៅ។
ខ្សែរូតមានប្រដាប់រូតឌុបដែលអាចឱ្យខ្យល់ចេញចូលបានល្អ។
ហោប៉ាវខាងក្នុង។

តើខ្ញុំអាចប្រើកាតាបនេះដើម្បីការពារភាពត្រជាក់ដោយរបៀបណា?

ស្លៀកពាក់ធម្មតា (1 ជាន់គឺគ្រប់គ្រាន់ហើយ ដោយសារវាផលិតចេញពីរោមចៀម merino)។
ការពារក្បាលចុងដៃចុងជើងដោយពាក់មួក ស្រោមដៃ ស្រោមជើង និងប្រដាប់កំដៅដៃប្រសិនបើចាំបាច់។
ប្រើប្រាស់ផ្ទៃខាងក្នុងរបស់កាតាបដើម្បីរក្សាកំដៅ និងចៀសវាងបោកគក់ញឹកញាប់ពេក។ ត្រូវជ្រើសរើសពូកដែលផ្តល់កំដៅល្អ (មានតម្លៃ R> 3)។
ដំបូន្មានបន្ថែមមួយទៀត៖
កន្ត្រាក់សាច់ដុំ (70% នៃថាមពលដែលបានប្រើប្រាស់ត្រូវបានបំលែងទៅជាកំដៅ) ប៉ុន្តែត្រូវធ្វើវាដោយមិនធ្វើចលនាដោយសារវាអាចបង្កើតជាចរន្តខ្យល់។

របៀបជួសជុលកាតាបគេងរបស់អ្នក

នៅពេលធ្វើដំណើរ រឿងដែលអាចកើតឡើងគឺលោកអ្នកអាចនឹងធ្វើឱ្យកាតាបគេងរបស់រហែកបាន! រឿងដែលល្អគឺថាវាអាចជួសជុលបានដើម្បីការពារមិនឱ្យរហែកកាន់តែធំ ឬសសៃហ្វៃបឺសំយោគមិនឱ្យជ្រុះចេញពីគ្នា។
ដើម្បីសម្រេចបានដូច្នេះ យើងសូមណែនាំឱ្យលោកអ្នកប្រើប្រាស់ទ្រនាប់ប៉ះ (លេខយោង៖ 8584596)។

ប្រសិនបើលោកអ្នកមិនមានអារម្មណ៍ថាស្រួលចិត្តនៅពេលធ្វើវាដោយខ្លួនឯង នោះលោកអ្នកអាចស្វែងរកសេវាប៉ះកន្លែងរហែកដោយប្រើកំដៅ ដែលមាននៅរោងជាងរបស់ហាង Decathlon។

តើលោកអ្នកចង់ដឹងបន្ថែមអំពីសំឡីដែលប្រើក្នុងកាតាបនេះដែរទេ?

យើងប្រើប្រាស់សន្ទះសំឡី 3 ជាន់៖
- ពីរមាន កម្រាស់ 100 gr/m2, 100% ផលិតពីប៉ូលីអេស្ទែរ
- ហើយមួយទៀត 80ក្រាម/m2 ផលិតពីប៉ូលីអេស្ទែរ100%

ផលិតពីស៊ីលីខន ដែលធន់ និងរឹងមាំ
ទោះកម្រាស់ស្តើងក៏ដោយ វាមានមុខងារការពារខ្ពស់ដោយសារខ្យល់ជាប់នៅខាងក្នុង និងធ្វើអោយអាវមានទំងន់នៅតែស្រាល។

វារក្សាកំដៅបើទោះជាសើមក៏ដោយ។

តើវត្ថុធាតុផ្សំនៃកាតាបនេះមានលក្ខណៈដូចម្តេច?

នៅលើផ្ទៃខាងក្រៅ វាផលិតចេញពីប៉ូលីអាម៉ៃ 100% ក្នុងបរិមាណ 38 ក្រ/ម² និង 20 denier។ សាច់ក្រណាត់នេះអាចធន់ទៅនឹងការកកិត 20,000 ជុំ។

ភាពជាប់បានយូរត្រូវបានគណនាដោយប្រើប្រាស់ការធ្វើតេស្ត Martindale (ស្តង់ដារ 12 947-2)។ ការធ្វើតេស្តនេះពាក់ព័ន្ធនឹងការកកិតវត្ថុធាតុផ្សំកាតាបជាមួយនឹងវត្ថុធាតុផ្សំផ្សេងទៀតដើម្បីវាយតម្លៃលើភាពធន់នឹងការកកិតរបស់កាតាប។

ផ្ទៃខាងក្នុងផលិតចេញពីសាច់ក្រណាត់ប៉ូលីអាម៉ៃ 100% ក្នុងកម្រិត 20 denier និងទំងន់ 35 ក្រ/ម2។

តើការកំណត់ផាសុកភាពមានលក្ខណៈដូចម្តេច?

កាតាបគេងទាំងអស់របស់យើងបង្ហាញនូវកម្រិតសីតុណ្ហភាពដែលត្រូវបានធ្វើតេស្តដោយមន្ទីរពិសោធន៍ឯករាជ្យ (AITEX) ស្របទៅតាមស្តង់ដារអឺរ៉ុប NF ISO 23537 - 1៖ 2022)។
ការកំណត់សីតុណ្ហភាព គឺជាកម្រិតទាបដែលអ្នកប្រើប្រាស់ជាទូទៅស្ថិតនៅក្នុងលំនឹងកម្តៅ និងមានអារម្មណ៍ថាមិនត្រជាក់ពេក ឬមិនក្តៅពេក ក្នុងពេលសម្រាក (សម្រាប់នារីស្តង់ដារម្នាក់ និងនៅក្នុងលក្ខខណ្ឌប្រើប្រាស់ធម្មតា)។សូមជ្រើសរើសកាតាបគេងរបស់លោកអ្នកស្របទៅតាមលក្ខខណ្ឌនេះ។

តើការកំណត់សីតុណ្ហភាពទាបក្នុងកម្រិតណា?

ការកំណត់សីតុណ្ហភាព គឺជាកម្រិតទាបដែលអ្នកប្រើប្រាស់ជាទូទៅស្ថិតនៅក្នុងលំនឹងកម្តៅ និងមានអារម្មណ៍ថាមិនត្រជាក់ពេក ឬមិនក្តៅពេក ក្នុងពេលសម្រាក (សម្រាប់បុរសស្តង់ដារម្នាក់ និងនៅក្នុងលក្ខខណ្ឌប្រើប្រាស់ធម្មតា)។

ការបកស្រាយលំអិតដ៏សំខាន់ស្តីអំពីស្តង់ដារ ISO 23537-1

នៅក្នុងបរិបទនៃស្តង់ដារនេះ នីតិវិធីនៃការវាស់សមត្ថភាពរក្សាកំដៅរបស់កាតាបគេងគឺធ្វើឡើងតាមរយៈការប្រើប្រាស់ពូកដែលមានភាពធន់ទៅនឹងកំដៅស្មើនឹងតម្លៃ R គឺ 4.8។

នេះមានន័យថាតាមរយៈការប្រើប្រាស់ពូកដែលរក្សាកំដៅទាប សមត្ថភាពរក្សាកំដៅរបស់កាតាបគេងក៏ទាបទៅតាមនឹងដែរ។
យើងសូមណែនាំអោយប្រើប្រាស់ពូករក្សាកំដៅដើម្បីទទួលបានការរក្សាកំដៅដើម្បីទទួលបានផាសុកភាពពីកំដៅ។