1
Hide filters
Filters 0
Sort by :
Filters 0
Available online
      • កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព -5°C
      • កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព -5°C
      • កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព -5°C
      • កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព -5°C
      • កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព -5°C
      • កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព -5°C
      • កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព -5°C
      កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព -5°C
      SIMOND

      កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព -5°C

      8799902
      $187,89
      ពន្ធត្រូវបានបូកបញ្ចូល
      • កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព -5°C
      • កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព -5°C
      • កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព -5°C
      • កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព -5°C
      • កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព -5°C
      • កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព -5°C
      • កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព -5°C
      កាតាបគេងដើរភ្នំ MT500 សីតុណ្ហភាព -5°C
      ទំហំ:
      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      ជាមួយនឹងសំឡីក្រាស់ និងមួកគ្របមុខជិត កាតាបនេះអាចឱ្យលោកអ្នកអាចសម្រាកប្រកបដោយផាសុកភាពបើទោះជាស្ថិតក្នុងសីតុណ្ហភាពប្រហែល -5°C ក៏ដោយ។

      ជាមួយនឹងទម្រង់ដូចខាងកាយមនុស្ស វាមានទំងន់ស្រាល និងស្រួលបត់ដាក់កាតាប ដែលជាអ្វីៗអ្នកដើរភ្នំចង់បាន។ ខ្សែរូតប្រវែង 3/4 បើកបានស្រួល។

      ទ្រនាប់: 100.0% Polyester; ស្រទាប់: 100.0% Polyamide

      ; ក្រណាត់: 100.0% Polyamide

      ; ថង់ឬកាបូបឬប្រដាប់ដាក់វត្ថុដែលមានដៃកាន់: 100.0% Polyamide

      BENEFITS

      កំរិតសីតុណ្ហភាពល្អ

      កម្រិតផាសុកភាព៖ -5°C ឬទាបបំផុត -10°C។ សំឡីសំយោគ

      ដែលមានទំងន់ស្រាល

      សម្រាប់ទំហំ L។ ទម្ងន់៖ 1650 ក្រ។ចំណុះ 16 ល។កាតាបដាក់ឥវ៉ាន់

      ងាយស្រួលប្រើ

      ខ្សែរូតការពារទាក់ប្រវែង 3/4។

      អាចកែតំរូវបាន

      មួកអាចសារ៉េបានដោយប្រើខ្សែយឺតទាញ

      មិនជ្រាបទឹក

      ផ្ទៃខាងក្រៅមានប្រព្រឹត្តិកម្ម (មានសារធាតុ PFC) ដូច្នេះទឹកអាចហូរលើសាច់ក្រណាត់

      TECHNICAL INFORMATIONS

      ទំងន់ និងទំហំផ្សេងៗរបស់កាតាប

      ទំហំ S៖ មិនមានលក់ទេ។
      ទំហំ M (អ្នកប្រើប្រាស់មានកំពស់ចាប់ពី 1.60 ម ដល់ 1.69 ម)៖ 1500 ក្រ។ទំហំបត់៖ ប 41 សម អង្កត់ផ្ចិត 22 សម។ ចំណុះ 15 ល។ទំហំ L (អ្នកប្រើប្រាស់មានកំពស់ចាប់ពី 1.70 ដល់ 1.84 ម)៖ 1650 ក្រ។ទំហំបត់៖ ប 41 សម អង្កត់ផ្ចិត 23 សម។ ចំណុះ 16 ល។ទំហំ XL (អ្នកប្រើប្រាស់មានកំពស់ចាប់ពី 1.85 ម ដល់ 2 ម)៖ 1810 ក្រ។ទំហំបត់៖ ប 41 សម អង្កត់ផ្ចិត 24 សម។ ចំណុះ 18 ល។ទំងន់ ទំហំ និងផ្ទៃកាតាបអាចប្រែប្រួលប្រមាណ +/-5% អាស្រ័យលើការផលិត។

      តើកាតាបមានលក្ខណៈពិសេសដូចម្តេច?

      កម្របក្បាលស្រួលពាក់ដែលមានខ្សែទាញ។
      ក.ឌុបការពារមិនកំដៅជ្រាបចេញក្រៅ។ សន្ទះនៅលើខ្សែរូតការពារមិនឱ្យបាត់កំដៅ។
      ខ្សែរូតមានប្រដាប់រូតឌុបដែលអាចឱ្យខ្យល់ចេញចូលបានល្អ។
      ហោប៉ាវខាងក្នុង

      តើខ្ញុំអាចប្រើកាតាបនេះដើម្បីទទួលបានភាពកក់ក្តៅដោយរបៀបណា?

      ស្លៀកពាក់ធម្មតា (1 ជាន់គឺគ្រប់គ្រាន់ហើយ ដោយសារវាផលិតចេញពីរោមចៀម merino)។
      ការពារក្បាលចុងដៃចុងជើងដោយពាក់មួក ស្រោមដៃ ស្រោមជើង និងប្រដាប់កំដៅដៃប្រសិនបើចាំបាច់។
      ប្រើប្រាស់ផ្ទៃខាងក្នុងរបស់កាតាបដើម្បីរក្សាកំដៅ និងចៀសវាងបោកគក់ញឹកញាប់ពេក។ ត្រូវជ្រើសរើសពូកដែលផ្តល់កំដៅល្អ (មានតម្លៃ R> 3)។
      ដំបូន្មានបន្ថែមមួយទៀត៖
      កន្ត្រាក់សាច់ដុំ (70% នៃថាមពលដែលបានប្រើប្រាស់ត្រូវបានបំលែងទៅជាកំដៅ) ប៉ុន្តែត្រូវធ្វើវាដោយមិនធ្វើចលនាដោយសារវាអាចបង្កើតជាចរន្តខ្យល់។

      របៀបជួសជុលកាតាបគេងរបស់អ្នក

      នៅពេលធ្វើដំណើរ រឿងដែលអាចកើតឡើងគឺលោកអ្នកអាចនឹងធ្វើឱ្យកាតាបគេងរបស់រហែកបាន! រឿងដែលល្អគឺថាវាអាចជួសជុលបានដើម្បីការពារមិនឱ្យរហែកកាន់តែធំ ឬសសៃហ្វៃបឺសំយោគមិនឱ្យជ្រុះចេញពីគ្នា។
      ដើម្បីសម្រេចបានដូច្នេះ យើងសូមណែនាំឱ្យលោកអ្នកប្រើប្រាស់ទ្រនាប់ប៉ះ (លេខយោង៖ 8584596)។

      ប្រសិនបើលោកអ្នកមិនមានអារម្មណ៍ថាស្រួលចិត្តនៅពេលធ្វើវាដោយខ្លួនឯង នោះលោកអ្នកអាចស្វែងរកសេវាប៉ះកន្លែងរហែកដោយប្រើកំដៅ ដែលមាននៅរោងជាងរបស់ហាង Decathlon។

      តើលោកអ្នកចង់ដឹងបន្ថែមអំពីសំឡីដែលប្រើក្នុងកាតាបនេះដែរទេ?

      យើងប្រើប្រាស់សន្ទះសំឡី 3 ជាន់៖
      - ពីរសន្ទះផលិតពីប៉ូលីអេស្ទ័រ 115% ក្នុងកម្រិត 100 ក្រ/ម2 (កែច្នៃឡើងវិញចំនួន 90%),
      - និងមួយសន្ទះផលិតពីប៉ូលីអេស្ទ័រ 100% ក្នុងកម្រិត 100 ក្រ/ម100 (កែច្នៃឡើងវិញចំនួន 70%)។

      សំឡីធ្វើពីសសៃហ្វៃបឺវណ្ឌចូលគ្នាមានទ្រនាប់ស៊ីលីខូនដែលធ្វើអោយវាបត់សង្កត់បាន និងជាប់បានយូរ។
      ទោះកម្រាស់ស្តើងក៏ដោយ វាមានមុខងារការពារខ្ពស់ដោយសារខ្យល់ជាប់នៅខាងក្នុង និងធ្វើអោយអាវមានទំងន់នៅតែស្រាល។

      វារក្សាកំដៅបើទោះជាសើមក៏ដោយ។

      តើសាច់ក្រណាត់កាតាបនេះជាប់បានយូរកម្រិតណា?

      នៅលើផ្ទៃខាងក្រៅ វាផលិតចេញពីប៉ូលីអាម៉ៃ 100% ក្នុងបរិមាណ 38 ក្រ/ម² និង 20 denier។ សាច់ក្រណាត់នេះអាចធន់ទៅនឹងការកកិត 20,000 ជុំ។

      ភាពជាប់បានយូរត្រូវបានគណនាដោយប្រើប្រាស់ការធ្វើតេស្ត Martindale (ស្តង់ដារ 12 947-2)។ ការធ្វើតេស្តនេះពាក់ព័ន្ធនឹងការកកិតវត្ថុធាតុផ្សំកាតាបជាមួយនឹងវត្ថុធាតុផ្សំផ្សេងទៀតដើម្បីវាយតម្លៃលើភាពធន់នឹងការកកិតរបស់កាតាប។

      ផ្ទៃខាងក្នុងផលិតចេញពីសាច់ក្រណាត់ប៉ូលីអាម៉ៃ 100% ក្នុងកម្រិត 20 denier និងទំងន់ 35 ក្រ/ម2។

      តើការកំណត់ផាសុកភាពមានលក្ខណៈដូចម្តេច?

      កាតាបគេងទាំងអស់របស់យើងបង្ហាញនូវកម្រិតសីតុណ្ហភាពដែលត្រូវបានធ្វើតេស្តដោយមន្ទីរពិសោធន៍ឯករាជ្យ (AITEX) ស្របទៅតាមស្តង់ដារអឺរ៉ុប NF ISO 23537 - 1៖ 2022)។
      ការកំណត់សីតុណ្ហភាព គឺជាកម្រិតទាបដែលអ្នកប្រើប្រាស់ជាទូទៅស្ថិតនៅក្នុងលំនឹងកម្តៅ និងមានអារម្មណ៍ថាមិនត្រជាក់ពេក ឬមិនក្តៅពេក ក្នុងពេលសម្រាក (សម្រាប់នារីស្តង់ដារម្នាក់ និងនៅក្នុងលក្ខខណ្ឌប្រើប្រាស់ធម្មតា)។សូមជ្រើសរើសកាតាបគេងរបស់លោកអ្នកស្របទៅតាមលក្ខខណ្ឌនេះ។

      តើការកំណត់សីតុណ្ហភាពទាបក្នុងកម្រិតណា?

      ការកំណត់សីតុណ្ហភាព គឺជាកម្រិតទាបដែលអ្នកប្រើប្រាស់ជាទូទៅស្ថិតនៅក្នុងលំនឹងកម្តៅ និងមានអារម្មណ៍ថាមិនត្រជាក់ពេក ឬមិនក្តៅពេក ក្នុងពេលសម្រាក (សម្រាប់បុរសស្តង់ដារម្នាក់ និងនៅក្នុងលក្ខខណ្ឌប្រើប្រាស់ធម្មតា)។

      ការបកស្រាយលំអិតដ៏សំខាន់ស្តីអំពីស្តង់ដារ ISO 23537-1

      នៅក្នុងបរិបទនៃស្តង់ដារនេះ នីតិវិធីនៃការវាស់សមត្ថភាពរក្សាកំដៅរបស់កាតាបគេងគឺធ្វើឡើងតាមរយៈការប្រើប្រាស់ពូកដែលមានភាពធន់ទៅនឹងកំដៅស្មើនឹងតម្លៃ R គឺ 4.8។

      នេះមានន័យថាតាមរយៈការប្រើប្រាស់ពូកដែលរក្សាកំដៅទាប សមត្ថភាពរក្សាកំដៅរបស់កាតាបគេងក៏ទាបទៅតាមនឹងដែរ។
      យើងសូមណែនាំអោយប្រើប្រាស់ពូករក្សាកំដៅដើម្បីទទួលបានការរក្សាកំដៅដើម្បីទទួលបានផាសុកភាពពីកំដៅ។