Hide Filters
Filters 0
Sort by :
Filters 0
  • អង្រឹងការពារមូសសម្រាប់មនុស្ស 1 នាក់ - Tropic 900 - បៃតង

អង្រឹងការពារមូសសម្រាប់មនុស្ស 1 នាក់ - Tropic 900 - បៃតង
FORCLAZ

អង្រឹងការពារមូសសម្រាប់មនុស្ស 1 នាក់ - Tropic 900 - បៃតង

8602107
$55,00
ពន្ធត្រូវបានបូកបញ្ចូល

ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមការងាររចនាម៉ូតរបស់យើងបានបង្កើតអង្រឹងសាច់ក្រណាត់ឆ័ត្រយោងមានទំហំធំទូលាយ ស្រាល និងងាយស្រួលចង ដើម្បីការពារលោកអ្នកពីមូសគ្រប់ប្រភេទ។.

នៅពេលធ្វើដំណើរនៅក្នុងតំបន់ត្រូពិក ឬនៅអំឡុងពេលធ្វើដំណើរទៅក្រៅ សូមដេកដោយមានការការពារពីមូសដោយប្រើអង្រឹងស្រួលដាក់តាមខ្លួន និងជាប់បានយូរនេះ។ ជាមួយនឹងប្រព័ន្ធចង (ខ្សែក្រឡា ទំពក់ បង្គោល)

ក្រណាត់: 100.0% Polyester; បង្គោល: 100.0% ជាតិសរសៃកញ្ចក់

BENEFITS

ការពារមូស

សំណាញ់មុងការពារមូសដែលមិនអាចដោះចេញបានការពារផ្នែកខាងលើ/ខាងក្រោមនៃអង្រឹង។
40 ប្រហោង/សម²

សមត្ថភាព

ល្អបំផុតសម្រាប់មនុស្ស 1 នាក់ ដែលមានកំពស់រហូតដល់ 1.90ម និងទំងន់ 110គក។
ទំហំ 2.50ម x 1.46ម

ផាសុខភាពក្នុងការគេង

ផលិតចេញពីសាច់ក្រណាត់ដូចឆ័ត្រយោង លោកអ្នកនឹងរីករាយជាមួយនឹងទំហំធំទូលាយរបស់វា។

ងាយស្រួលដំឡើង

ចងបានលឿនត្រឹមរយៈពេល 5 នាទី

សមត្ថភាពបង្រួមតូច

អង្រឹងនេះអាចដាក់ចូលក្នុងកាតាបទំហំ 35 x 25 x15សម ដោយមិនចាំបាចញាត់ឡើយ

ងាយស្រួលផ្លាស់ទី

ទំងន់ត្រឹម 1.1គក ដូច្នេះលោកអ្នកនឹងភ្លេចថាលោកអ្នកមានវានៅក្នុងកាតាប

ហោប៉ៅ

ថតហោប៉ាវមានទំហំធំនៅខាងក្នុង

ធន់បានយូរ

ជាមួយនឹងសាច់ក្រណាត់ជាប់រឹងមាំរបស់វា វាអាចធ្វើដំណើរទៅតាមលោកអ្នកបានយូរអង្វែង។

TECHNICAL INFORMATIONS

ដំបូន្មានរបស់យើងអំពីរបៀបចង្រឹង៖

1. សូមជ្រើសរើសកន្លែងដែលមានប្រឡោះ 3-5 ម រវាងដើមឈើ 2 ដើម ដើម្បីចងអង្រឹងរបស់អ្នក។សូមប្រុងប្រយ័ត្នថាកុំទុកមែកឈើ ឬថ្មនៅខាងក្រោម ដើម្បីការពារគ្រោះថ្នាក់ដោយចៃដន្យ។
2. ថ្ពក់ខ្សែជាមួយនឹងទំពក់ដោយចងជុំវិញដើមឈើត្រឹមកំពស់ចន្លោះពី 1.5 ម ទៅ 1.8 ម។
3.បើកបង្គោល រួចអូសវាទៅជាដៃ 2 ដែលអាចសារ៉េតំណឹងបាន។
4. សូមកុំបន្តឹងអង្រឹងខ្លាំងពេកតាមដែលធ្វើបាន៖មុំដែលល្អបំផុតនៅចន្លោះដើមឈើ និងអង្រឹងគឺ 30° ដែលជាមុំល្អបំផុត។

កំពុងគេងក្នុងអង្រឹងមែនទេ?

ដើម្បីទទួលបានការដេកស្រួលនៅពេលយប់ សូមដេកលើបន្ទាត់ទ្រេត។
ទីតាំងនេះនឹងអាចឱ្យលោកអ្នកដេកបាន "រាបស្មើជាង" និងដេកផ្អៀងខ្លួន នៅពេលដែលលោកអ្នកសមទៅនឹងបច្ចេកទេសនេះ។
បន្ទាប់មកលោកអ្នកអាចសម្រាកបាន រហូតដល់លោកអ្នកគេងលក់។
សូមកុំភ្លេចដាក់ឥវ៉ាន់នៅក្នុងកាតាប ឬអង្រឹងដើម្បីការពារកុំឱ្យសើមដោយសារទឹកសន្សើម ឬសត្វល្អិតវាចូល។

តើខ្នងរបស់ខ្ញុំនឹងឈឺដែរឬទេ?

ទ្រង់ទ្រាយអង្រឹងអាចជួយឱ្យលោកអ្នកគេងលក់បានតាមជំហររាងកាយធម្មតា។
ជំហរនេះអាចជួយកាត់បន្ថយសម្ពាធលើឆ្អឹងខ្នងផ្នែកខាងក្រោម។ វាពិតជាផ្តល់ផាសុកភាព បើទោះជាសម្រាប់អ្នកដែលឈឺខ្នងក៏ដោយ។
វាសំខាន់ដែលត្រូវកត់សម្គាល់ថាបើទោះបីជាវាផ្តល់អត្ថប្រយោជន៍ទាំងអស់នេះ អង្រឹងប្រហែលមិនមែនជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់លោកអ្នកឡើយ។ យើងសូមណែនាំឱ្យលោកអ្នកប្រឹក្សាយោបល់ជាមួយគ្រូពេទ្យមុននឹងបោះពូកនេះចោល។

អង្រឹងសម្រាប់ពេញមួយឆ្នាំមែនទេ?

អង្រឹងគឺល្អបំផុតសម្រាប់រដូវក្តៅ ក្នុងប្រទេសក្តៅ ដោយសារវាអាចឱ្យលោកអ្នកស្នាក់នៅខាងក្រៅ និងរីករាយជាមួយនឹងអាកាសធាតុត្រជាក់ពេលរាត្រី។
ប៉ុន្តែ នៅពេលយប់ត្រជាក់ សូមចងចាំថាការពារខ្លួនអ្នកជាមួយនឹងពូក និងកាតាបគេងដែលមានគុណភាពល្អ!

មុងការពារមូស

អង្គការសុខភាពពិភពលោកណែនាំអោយ​មុងមានប្រហោងចំនួន 25 ក្នុង 1 cm² ដើម្បីការពារមូសបានយ៉ាងមានប្រសិទ្ធភាព។
ជាមួយនឹងប្រហោងចំនួន 40 ក្នុងមួយសង់ទីម៉ែត្រ, មុងនេះនឹងការពារមិនអោយមូសហើរចូលបានឡើយ។

តំបន់ដែលរងហានិភ័យកើតចេញពីមូស

ប្រសិនបើលោកអ្នកនឹងទៅលេងកន្លែងដែលមានមូសច្រើន យើងសូមណែនាំអោយលោកអ្នកប្រើប្រាស់ស្ព្រៃកំចាត់មូសផងដែរ វាជាស្ព្រៃលាយប្រេង ជាមួយនឹងក្រូច lemon eucalyptus ឬ icaridin។
ជាការពិតណាស់ នៅក្នុងប្រទេសខ្លះ មូសអាចប្រភពចំលងជំងឺធ្ងន់ធ្ងរ ដូចជាជំងឺឈីក គ្រុនឈាម ឬគ្រុនចាញ់។

ហើយប្រសិនបើវាភ្លៀង?

ប្រសិនបើលោកអ្នកកំពុងបោះតង់នៅក្នុងតំបន់ដែលមានការគ្របដណ្តប់ ឬប្រឈមនឹងភ្លៀងធ្លាក់ខ្លាំង ដូច្នេះយើងសូមណែនាំឱ្យលោកអ្នកប្រើប្រាស់តង់បន្ថែមពីលើអង្រឹង។
ឧទាហរណ៍ ម៉ូឌែលនេះដេលមានទំងន់ 500 ក្រ៖ 8545743 តង់សម្រាប់ដើរភ្នំទាំង 2 រដូវកាល - TREK 900 ប្រផេះ
https://www.decathlon.co.uk/p/trekking-2-seasons-tarp-trek-900-grey/_/R-p-305779?mc=8545743

ទំងន់

កាតាប: 35ក្រ
អង្រឹង៖ 680ក្រ
បង្គោល៖ 180ក្រ
ខ្សែប្រទាក់ក្រឡាដែលអាចសារ៉េបាន៖ នីមួយៗមានទំងន់ 85ក្រ
ទំពក់៖ នីមួយៗមានទំងន់ 25ក្រ
សរុប៖ 1.1 គក
ប្រសិនបើលោកអ្នកចង់ធ្វើដំណើរកាន់តែស្រាលខ្លួន ហើយលោកអ្នកពូកែខាងចងខ្សែ ដូច្នេះលោកអ្នកអាចប្រើប្រាស់ដោយមិនចាំបាច់មានទំពក់ និងខ្សែឡើយ ដោយជំនួសមកវិញនូវខ្សែធម្មតា ដូច្នេះយើងបានផ្តល់នូវប្រព័ន្ធដែលមានភាពងាយស្រួលដើម្បីស្រាយចេញ។