គោលការណ៍នៃពូកបូមខ្យល់ដោយខ្លួនឯង
ពូកបូមខ្យល់ដោយខ្លួនឯងបានមានស្រោមការពារខ្យល់បិតជាប់នឹងអេប៉ុងប្រហោងដែលអាចឱ្យមានចរន្តខ្យល់ឆ្លងកាត់បាន។ នៅពេលពន្លាពូករបស់អ្នក វានឹងត្រលប់ទៅទ្រង់ទ្រាយ និងកម្រាស់ដើមរបស់វា (2.5 សម សម្រាប់ពូក MT100) និងអាចបញ្ចូលខ្យល់បាន។ ប៉ុន្តែ វាទាមទារឱ្យផ្លុំខ្យល់តាមមាត់ ដូច្នេះលោកអ្នកអាចសារ៉េកម្រិតសំពាធខ្យល់សក្តិសមសម្រាប់លោកអ្នកផ្ទាល់។ ការបូមខ្យល់ដោយខ្លួនឯងគឺមានការកត់សម្គាល់ច្រើន ឬតិចអាស្រ័យលើកម្រាស់របស់ពូក។
ងាយស្រួលបូមខ្យល់/បន្ធូរខ្យល់
នៅពេលប្រើប្រាស់ពូករបស់អ្នកលើកដំបូង ត្រូវធ្វើការពន្លា បើកវ៉ាល់រយៈពេល 24 ម៉ោងនៅលើផ្ទៃរាបស្មើ ហើយផ្លុំខ្យល់បញ្ចូល ហើយបិទវ៉ាល់ 24 នៅក្រោមសំពាធ។ បន្ទាប់មកអ្នកអាចរក្សាវាទុកឆ្ងាយម្តងទៀតបាន។ នៅពេលដើរភ្នំ យកវាចេញ ហើយពន្លាពូករបស់អ្នកភ្លាមៗបន្ទាប់ពីអ្នកតំលើងតង់ បើកវ៉ាល់ដើម្បីសម្រួលដល់ការផ្លុំខ្យល់ជាមុន។ ពូកដែលបូមខ្យល់ដោយខ្លួនឯងអាចបូមខ្យល់បានប្រហែល 60 ទៅ 70%។ លោកអ្នកនឹងត្រូវការផ្លុំខ្យល់ដែលនៅសល់ដោយខ្លួនឯង ដូច្នេះលោកអ្នកអាចសារ៉េតម្រូវសំពាធត្រឹមកម្រិតផាសុកភាពដែលអ្នកចង់បាន។
អ្វីទៅជាតម្លៃ R?
តម្លៃ R គឺជារង្វាស់មុខងាររក្សាកម្តៅរបស់ពូក។ វាវាស់នូវសមត្ថភាពរបស់ពូកក្នុងការរក្សា ឬការពារកម្តៅមិនឱ្យចេញពីរាងកាយកក់ក្តៅ (រាងកាយមនុស្ស) ទៅកម្រាលបាតត្រជាក់។
តម្លៃ R កាន់តែខ្ពស់ ពូកកាន់តែរក្សាកំដៅ។
សូមកត់សម្គាល់ថាតម្លៃ R អាចបន្ថែមបាន។ នេះមានន័យថាលោកអ្នកអាចប្រើប្រាស់ពូកពីរ និងបន្ថែមតម្លៃ R របស់វាបាន។
ពូកទាំងអស់របស់យើងត្រូវបានធ្វើតេស្តស្របទៅតាមស្តង់ដារ ASTM F3340-18។
តម្លៃប៉ុន្មានសម្រាប់ប្រើប្រាស់អ្វីខ្លះ?
តម្លៃ R ពី ០ ទៅ 1.9៖តែក្នុងរដូវកាលក្តៅ (រដូវក្តៅ) ប៉ណ្ណោះ
តម្លៃ R ពី 2 ដល់ 3៖ 2 ឬ 3 រដូវកាល (រដូវផ្ការីក-រដូវក្តៅ-រដូវស្លឹកឈើជ្រុះ)
តម្លៃ R ពី 3 ទៅ 4៖ 4 រដូវកាល
តម្លៃ R ពី 4.5 ឡើងទៅ៖ ប្រើប្រាស់នៅគ្រប់រដូវកាលទាំង 4 និងក្នុងអាកាសធាតុ (តំបន់ទឹកកក ឆ្ងាយទៅទិសខាងជើងនៃតំបន់អាកទិក រយៈកម្ពស់ខ្ពស់)
វិធីសាស្ត្រក្នុងការដេកស្រួលនៅលើពូករបស់អ្នក
នៅពេលដែលលោកអ្នកទម្រេតខ្លួន ត្រូវចងចាំថាត្រូវសារ៉េសម្ពាធខ្យល់របស់ពូកដោយគ្រាន់តែចុចវ៉ាល IN បន្តិច (បើកគម្រប)។ ពូកដែលរឹងពេកគឺមានន័យថាមិនផ្តល់ផាសុកភាព។
ទ្រនាប់ស៊ីលីកូននៅខាងលើពូកត្រូវបានរចនាឡើងសម្រាប់កាត់បន្ថយភាពរអិលនៃកាតាបដេកនៅលើពូក។
ព័ត៌មានអភិវឌ្ឍដោយចេរភាពបន្ថែម
ការលាបពណ៌សាច់ក្រនាត់ត្រូវការទឹកច្រើន ប៉ុន្តែក៏បង្កើតជាសំណល់ទឹកពីការលាបពណ៌នោះដែរ។
ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាននៃម៉ូដែលនេះ យើងបានជ្រើសរើសប្រើប្រាស់ដំណើរការលាបពណ៌ដែលគេហៅថា "bi-ton" ដែលពាក់ព័ន្ធទៅនឹងការលាបពណ៌សសៃជេសមួយក្នុងចំណោមសសៃជេសពីរ។ សសៃជេសដែលលាបពណ៌នេះក៏ត្រូវបានផលិតចេញពីដំណើរការលាបពណ៌ទាំងមូលដែលបានលាយបញ្ចូលម្សៅពណ៌ចាប់ពីដំណាក់កាលបង្កើតសសៃជេស។ ដំណើរការនេះកាត់បន្ថយការបញ្ចេញឧស្ម័ន CO2 បើធៀបទៅនឹងម៉ូដែលមុនៗ។
របៀបជួសជុលពូកធ្លាយ
ពូកបូមខ្យល់មិនអាចការពារការធ្លាយនោះទេ ប៉ុន្តែវាអាចជួសជុលបាន!
នៅពេលប្រើប្រាស់ខាងក្រៅ ត្រូវផ្តោតការយកចិត្តទុកដាក់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបានចំពោះការតម្លើង និងការកាន់។ លោកអ្នកអាចជួសជុលពូករបស់អ្នកដោយប្រើប្រាស់ឈុតឧបករណ៍ដូចខាងក្រោម៖ https://www.decathlon.co.uk/p/kit-of-6-self-adhesive-repair-patches-for-inflatable-mattresses/_/R-p-311504?mc=8557113
វាមានលក្ខណៈពិសេស និងមុខងារដូចគ្នា ហើយក្នុងពេលដំណាលគ្នាកាត់បន្ថយផលប៉ះពាល់បរិស្ថាន។