Hide Filters
Filters 0
Sort by :
Filters 0
  • អាវស្ត្រីសម្រាប់ជិះស្គិ និងបន្ទះក្តាលើទឹកកក JKT 100 - ប្រផេះ

អាវស្ត្រីសម្រាប់ជិះស្គិ និងបន្ទះក្តាលើទឹកកក JKT 100 - ប្រផេះ
DREAMSCAPE

អាវស្ត្រីសម្រាប់ជិះស្គិ និងបន្ទះក្តាលើទឹកកក JKT 100 - ប្រផេះ

8556910
$49,00
ពន្ធត្រូវបានបូកបញ្ចូល

ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អ្នកចូលចិត្តជិះក្តាលើទឹកកកបានបង្កើតអាវនេះឡើងសម្រាប់រៀនជិះក្តាលើទឹកកក។ ម៉ូតកាត់របស់វាត្រូវបានបង្កើតឡើងសម្រាប់ផ្តល់នូវការការពារខ្នង។

អាវ SNB JKT 100 ដែលមានម៉ូតកាត់ផ្តល់នូវផាសុកភាព និងសេរីភាពចលនា ផ្តល់នូវភាពកក់ក្តៅ ការការពារទឹក និងមានខ្យល់ចេញចូល៖ ការផ្គុំបញ្ចូលគ្នាយ៉ាងល្អសម្រាប់ការស្វែងយល់អំពីការជិះក្តាលើទឹកកក។

Padding: 100.0% Polyester; Main fabric: 100.0% Polyester; Main lining: 100.0% Polyester; Coating: 100.0% Polyurethane

BENEFITS

ធន់បានយូរ

សមាសធាតុផ្សំធន់ទៅនឹងការកកិត រហែក និងកំលាំងស្អិតរបស់អាវ។

មិនជ្រាបទឹក

ទ្រនាប់ 3000 មម។ ថ្នេរធំបិតស្គុត

សេរីភាពក្នុងការធ្វើចលនា

ម៉ូតកាត់ធម្មតា ផ្តល់នូវសេរភាពចលនាបើទោះមានឧបករណ៍ការពារខ្នងក៏ដោយ។

ភាពកក់ក្តៅ

សំឡីធ្វើពី PES កែច្នៃឡើងវិញ 80 ក្រ/ម២ នៅលើរាងកាយ និង 60 ក្រ/ម២ នៅលើដៃអាវ និងគម្របក្បាល

ដកដង្ហើមបាន

សមាសធាតុផ្សំអាចអោយខ្យល់ចេញចូលដែលសម្រួលការជក់ញើសបានល្អ។ (RET = 9.4)

អាចកែតំរូវបាន

កដៃអាចសារ៉បាន និងគម្របក្បាលអាចសារ៉េបាន

ហោប៉ៅ

ហោប៉ាវចំនួន 4៖ ដៃ 2 ទ្រូង 1 ហោប៉ាវខាងក្នុង 1។ កន្លែងដាក់សំបុត្រជិះស្គី

TECHNICAL INFORMATIONS

ដើម្បីអោយលោកអ្នកជ្រើសរើសទំហំដែលត្រឹមត្រូវ

ម៉ូឌែលនៅលើរូបភាពគឺពាក់ទំហំ M កំពស់ 176 សម។
រង្វាស់រាងកាយរបស់ពួកគេគឺ៖
ប្រវែងទ្រូង៖ 88.5 សម
ប្រវែងចង្កេះ៖ 70 សម
ប្រវែងដៃ៖ 57 សម

តើការធានាផលិតផលរបស់ខ្ញុំមានលក្ខណៈដូចម្តេច?

ផលិតផលនេះត្រូវបានធានារយៈពេល 5 ឆ្នាំគិតចាប់ពីកាលបរិច្ឆេទបង្ហាញលើវិកយបត្រលក់។ផលិផលដែលមានការធានានឹងត្រូវបានជួសជុល ឬផ្លាស់ប្តូរដោយឥតគិតថ្លៃ។ ការធានាគ្របដណ្តប់លើបញ្ហាខូចរផលិតផល ដោយមិនគិតលើបញ្ហាខូចដែលបង្ករឡើងដោយការសឹករិចរិលធម្មតា​ និងប្រើប្រាស់មិនត្រឹមត្រូវ។

តើខ្ញុំអាចជឿជាក់ថាអាវរបស់ខ្ញុំរឹងមាំ និងជាប់ប្រើប្រាស់បានយូរដោយរបៀបណា?

យើងធានាផលិផលរបស់យើងរយៈពេល 5 ឆ្នាំ និងជួសជុលវាជាមួយនឹងអ្នកជំនាញក្នុងតំបន់ប្រសិនបើលោកអ្នកធ្វើអោយវាខូចជាយថាហេតុ។ ទាក់ទងយើងតាមរយៈវេបសាយរបស់យើងដើម្បីទទួលបានព័ត៌មានបន្ថែមអំពីដើម្បីទទួលសេវាជួសជុលផលិតផលរបស់លោកអ្នក។

យើងយកចិត្តទុកដាក់ជាពិសេសដោយជ្រើសរើសសមាសធាតុផ្សំទាំងអស់ និងការផ្គុំបញ្ចូលគ្នាដើម្បីបង្កើតផលិតផលរបស់យើង ដូច្នេះវាជាប់រឹងមាំប្រើប្រាស់បានកាន់់តែយូរសម្រាប់ការជិះក្តាលើទឹកកក។

តើខ្ញុំអាចប្រៀបធៀបផលប៉ះពាល់បរិស្ថានរបស់ផលិតផលបានដែរឬទេ?

ផលប៉ះពាល់បរិស្ថាននៃផលិតផលត្រូវបានគណនា ពេញមួយអាយុកាលប្រើប្រាស់ទាំងមូល និងជាមួយសូចនាករផ្សេងគ្នា។ ពិន្ទុពី ក ដល់ ង ត្រូវបានកំណត់ថា អាចជួយអ្នកឱ្យសម្គាល់ផលិតផលបានយ៉ាងងាយស្រួល ជាមួយនឹងការការពារបរិស្ថានល្អបំផុត បើធៀបនឹងផលិតផលប្រភេទដូចគ្នាមួយទៀត។ Decathlon មានការប្តេជ្ញាចិត្តចំពោះវិធីសាស្ត្រនេះ៖

ស្វែងយល់អំពីគំនិតផ្តួចផ្តើមប្រកបដោយចេរភាពរបស់យើងទាំងអស់នៅ http://developpement-durable.decathlon.com

តើខ្ញុំអាចជឿជាក់ថាអាវរបស់ខ្ញុំនឹងការពារខ្ញុំបាននៅក្នុងអាកាសធាតុមិនល្អ?

ដើម្បីដោះស្រាយជាមួយបញ្ហាអាកាសធាតុមិនល្អ (ភ្លៀង ព្រិល ខ្យល់ ជាដើម ល) អាវនេះត្រូវបានបង្កើតឡើងដោយប្រើប្រាសសមាសធាតុផ្សំ និងការផ្គុំបញ្ចូលគ្នាដែលការពារទឹកកុំអោយជ្រាបចូល និងកាត់បន្ថយភាពត្រជាក់ដោយសារខ្យល។ ដើម្បីបញ្ជាក់ពីមុខងារការពារទឹករបស់វា ផលិតផលនេះត្រូវបានដាក់នៅក្រោមទឹកភ្លៀងដែលបង្កើតជាលក្ខខណ្ឌស្រដៀងនឹងលក្ខខណ្ឌជាក់ស្តែងដែលអ្នកជិះក្តាទឹកកកជួបប្រទះផ្ទាល់។ ជាចុងក្រោយ យើងបានចំណាពេលពីរបីថ្ងៃជិះក្តាទឹកកកគ្រប់ស្ថានភាពអាកាសធាតុទាំងអស់ ដើម្បីបញ្ជាក់ពីមុខងារការពារទឹករបស់ផលិតផល។

ទឹកតែងតែជ្រាបចូលតាមរយៈថ្នេរ។ តើអាវរបស់ខ្ញុំមានថ្នេរបិតស្គុតដែរឬទេ?

បន្ថែមពីលើសាច់ក្រណាត់ការពារទឹក យើងបានពង្រឹងមុខងារការពារទឹកបន្ថែមដោយប្រើប្រាស់ថ្នេរបិតស្គុត។ សន្ទះស្តើងស្អិត និងការពារទឹកត្រូវបានបិតលើថ្នេរអាវខាងក្នុងដើម្បីធ្វើអោយការពារទឹកបានល្អឥតខ្ចោះ។នៅលើផលិតផលនេះ ថ្នេរការពារទឹកត្រូវបានប្រើប្រាស់នៅលើតំបន់ដែលត្រូវព្រិលខ្លាំង (គម្របក្បាល ស្មា)។

ហេតុអ្វីបានជាអាវរបស់ខ្ញុំការពារទឹក?

លក្ខណៈពិសេសការពារទឹកធ្វើអោយទឹកហូរលើសាច់ក្រណាត់ដោយមិនជ្រាបចូលឡើយដោយសារតែប្រព្រឹត្តិកម្មលើផ្ទៃក្រនាត់ខាងក្រៅ។ សាច់ក្រណាត់មិនជក់ទឹក និងនៅតែស្រាល និងស្ងួតល្អ។ប្រព្រឹត្តិកម្មនេះត្រូវតែធ្វើអោយដំណើរការឡើងវិញពេញមួយអាយុកាលរបស់ផលិតផលក្រោយពេលបោកគក់ 2 ទៅ 3 ដងជាមធ្យម ដោយប្រើប្រាស់ផលិតផលដែលមានលក់នៅក្នុងហាង។ អាវការពារទឹកទាំងអស់ដែលយើងបានបង្កើតសម្រាប់ការជិះក្តាទឹកកកមានមុខងារការពារទឹក។

អាវ"មានទ្រនាប់ការពារ"៖ តើផលប្រយោជន៍នៃទ្រនាប់នេះមានអ្វីខ្លះ?

ទ្រនាប់មានខ្យល់ចេញចូលគឺជាទ្រនាប់ដែលលាបលើសាច់ក្រនាត់ក្នុងទំរង់ជាថ្នាំទន់ស្អិត ឬអង្គធាតុរាវដែលបងកើតជាសន្ទះស្តើងការពារ។ ទ្រនាប់ខ្យល់ចេញចូលគឺជារបាំងការពារទឹកដែលអាចអោយចំហាយទឹកដែលបង្កើតឡើងដោយរាងកាយចូលបាននៅពេលជិះក្តាទឹកកក។

តើអាវរបស់ខ្ញុំនឹងធ្វើអោយខ្ញុំកក់ក្តៅដោយរបៀបណា?

ដើម្បីរក្សាកំដៅ យើងបានប្រើប្រាស់សំឡី។ សំឡីជាសមាសធាតុផ្សំសំយោគដែលផលិតពីប៉ូលីអេស្ទ័ររក្សានូវខ្យល់បានច្រើនឬតិចអាស្រ័យទៅលើប្រវែងសសៃហ្វៃបឺ។ មានសំឡីទ្រនាប់ស៊ីលីខូន មានបច្ចេកទេស និងស្តង់ដារដែលមាននូវមុខងារពិសេស (កំដៅ ទំងន់ស្រាល ភាពយឺត...)។ យើងប្រើប្រាស់សំឡីកែច្នៃឡើងវិញ 100% ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ផលិតផល។

តើលោកអ្នកគួរស្លៀកពាក់បែបណាដើម្បីការកុំអោយរងារពេលចុះចំណោត?

ដើម្បីរក្សាកំដៅ និងភាពស្ងួត យើងសូមណែនាំអោយប្រើប្រាស់វិធាន 3 ស្រទាប់។ គោលការណ៍គឺសាមញ្ញ៖ ពាក់ 3 ជាន់ ដែលជាន់នីមួយៗមានមុខងារពិសេស។ ជាន់ខាងក្រោមរបស់អ្នកត្រូវតែបង្កើត និងរក្សាកំដៅ។អាវមានគំរបក្បាល និងអាវរងារផ្តល់ភាពកក់ក្តៅ ហើយអាវការពារលោកអ្នកពីអាកាសធាតុមិនល្អ។ អាវទាំងអស់នេះគួរតែអាចអោយខ្យល់ចេញចូលបានដើម្បីអោយវាបញ្ជូនសំណើមមកក្រៅ។

តើខ្ញុំត្រូវមើលថែផលិតផលរបស់ខ្ញុំដោយរបៀបណា?

ដើម្បីប្រើប្រាស់មុខងារ និងភាពជាប់បានយូររបស់ផលិតអោយកាន់តែមានប្រសិទ្ធិភាព យើងសូមណែនាំ៖ បោកម៉ាស៊ីនដាច់ដោយឡែកនៅសីតុណ្ហភាព 30°C។ ជុំបង្វិលសំយោគ។ត្រលប់អាវពីខាងក្នុងមកខាងក្រៅ។ ប្រើប្រាស់សាប៊ូម្សៅបន្តិច។ ហាមប្រើទឹកបន្ទន់។ យើងសូមណែនាំអោយលោកអ្នកពូតវាដោយប្រើដៃ។ហាលលើប្រដាប់ព្យួរនៅកន្លែងច្រោះខ្យល់ល្អ និងក្តៅ។ ហាមបោកស្ងួត។ ហាមដាក់លើម៉ាស៊ីនកំដៅ។ លោកអ្នកអាចធ្វើមុខងារធន់នឹងទឹករបស់ផ្ទៃសាច់ក្រណាត់ខាងក្រៅអោយដំណើរការឡើងវិញបានដោយប្រើប្រាស់ស្ព្រៃបាញ់ការពារទឹករបស់សាច់ក្រណាត់។ មើលស្លាសញ្ញាអំពីការថែរក្សា។

ហេតុអ្វីតម្លៃនៃភាពធន់ទៅនឹងទឹកនៅលើវេបសាយខុសពីតម្លៃដែលព្រីនខាងក្នុងអាវផ្ទាល់?

យើងបានបង្កើតអាវរបស់យើងដោយជ្រើសរើសទ្រនាប់បច្ចេកទេសដែលធានានូវមុខងារការពារទឹកកម្រិត 5000 មម នៅពេលដែលលោកអ្នកទិញវា។ ក្រោយពីបោកគក់ម្តងៗ ស្រទាប់មានការធ្លាក់ចុះនូវប្រសិទ្ធិភាព ដែលជាមូលហេតុធ្វើអោយយើងក៏ធ្វើតេស្តផលិតផលផងដែរដើម្បីធានានូវមុខងារការពារទឹករបស់វាបើទោះជាបោកគក់ 5 ដងរួចមកហើយក៏ដោយ។ តម្លៃ 3000 មម ក្រោយបោកគក់ 5 ដងនេះត្រូវបានព្រីននៅខាងក្នុងអាវ ដូច្នេះព័ត៌មាននៅតែពិតប្រាកដបើទោះជាក្នុងរយៈពេលពីរបីឆ្នាំនៅពេលលោកអ្នកលក់ផលិតផលរបស់យើងក៏ដោយ។