1
Hide filters
Filters 0
Sort by :
Filters 0
Available online
      product-sticker-Permanent price drop
      • ឈ្នាន់ស្គីបន្ទះក្តារធ្វើពីឈើ Maple មិនរអិល DK100 ទំហំ 8"

      ឈ្នាន់ស្គីបន្ទះក្តារធ្វើពីឈើ Maple មិនរអិល DK100 ទំហំ 8"
      DECATHLON

      ឈ្នាន់ស្គីបន្ទះក្តារធ្វើពីឈើ Maple មិនរអិល DK100 ទំហំ 8"

      8652980
      $36,00
      $22,00
      -38%
      ពន្ធត្រូវបានបូកបញ្ចូល
      product-sticker-Permanent price drop
      • ឈ្នាន់ស្គីបន្ទះក្តារធ្វើពីឈើ Maple មិនរអិល DK100 ទំហំ 8"
      • ឈ្នាន់ស្គីបន្ទះក្តារធ្វើពីឈើ Maple មិនរអិល DK100 ទំហំ 8"
      • ឈ្នាន់ស្គីបន្ទះក្តារធ្វើពីឈើ Maple មិនរអិល DK100 ទំហំ 8"
      • ឈ្នាន់ស្គីបន្ទះក្តារធ្វើពីឈើ Maple មិនរអិល DK100 ទំហំ 8"
      • ឈ្នាន់ស្គីបន្ទះក្តារធ្វើពីឈើ Maple មិនរអិល DK100 ទំហំ 8"
      • ឈ្នាន់ស្គីបន្ទះក្តារធ្វើពីឈើ Maple មិនរអិល DK100 ទំហំ 8"
      • ឈ្នាន់ស្គីបន្ទះក្តារធ្វើពីឈើ Maple មិនរអិល DK100 ទំហំ 8"
      ឈ្នាន់ស្គីបន្ទះក្តារធ្វើពីឈើ Maple មិនរអិល DK100 ទំហំ 8"
      ទំហំ:
      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      ឈ្នាន់ស្គីបន្ទះក្តារបិតស្គុតរួចជាស្រេចនេះត្រូវបានរចាឡើងដោយក្រុមការងាររបស់យើង។ វាបង្កើតឡើងសម្រាប់អ្នកជិះស្គីដែលចង់បានឈ្នាន់សាមញ្ញជិះដែលមានលក្ខណៈបច្ចេកទេសល្អឥតខ្ចោះ។

      ក្ដារជាន់ផលិតពីឈើម៉ាផលកាណាដា ១០០% សម្រាប់ផ្ដល់គុណភាពល្អនិងភាពលោតបានយូរ។ក្ដាលនិងកន្ទុយលើកឡើងបន្តិចនិងមានទំហំធំ។សណ្ឋានផតមធ្យម។សមស្រប សម្រាប់ការជិះត្រង់លើផ្លូវនិងការជិះជ្រែ។ឈ្នាន់ស្គីនេះប្រើស្គុតស្អិតបិត។

      ផ្នែកសំខាន់: 100.0% ឈើ

      BENEFITS

      លោត

      វាធ្វើពីឈើម៉ាបផលកាណាដា 100 % មានភ្លី 7 ស្រទាប់ងាយស្រួលក្នុងការបំបាស់ឡើង។

      ធន់បានយូរ

      ការតម្លើងដោយការបង្ហាប់ប្រើសីតុណ្ហភាពត្រជាក់ និងកៅជាប់បានយូរខ្លាំង។

      ងាយស្រួលកាន់

      ទំហំ 8" ផ្តល់ភាពងាយស្រួលក្នុងការជិះលេងស្ទាយ។សណ្ឋានផតមធ្យម។

      ពហុមុខងារ

      ឈ្នាន់ស្គីប្រើបានច្រើនយ៉ាងសម្រាប់អ្នកជិះស្គីដែលពាក់ស្បែកជើងលេខ 8

      TECHNICAL INFORMATIONS

      គុណភាពឈើ និងសមត្ថភាពជិះបំបះរបស់វា

      ឈ្នាន់ក្តារ 7 ភ្លីនេះផលិតចេញពីដើមម៉ាបផលរឹងដូចថ្មរបស់ប្រទេសកាណាដា ដែលជាឈើល្អបំផុតសម្រាប់បច្ចេកទេសនៃឈ្នាន់ក្តារស្គី។
      ឈើដែលប្រើសម្រាប់ឈ្នាន់នេះគឺត្រូវបានបញ្ជាក់គុណភាពដោយ FSC (មានប្រភពមកពីដើមឈើដែលកាត់ប្រកបដោយនិរន្តរភាព)

      ឈ្នាន់ក្តារបង្ហាប់ឱ្យណែនដោយប្រើសីតុណ្ហភាពត្រជាក់ដែលធ្វើឱ្យវាជាប់បានយូរ។
      យើងប្រើប្រាស់កាវធ្វើពីទឹកស្អិតល្អដែលបង្កការបំពុលតិចជាងជ័រ epoxy។

      ទំហំឈ្នាន់ជាន់

      បណ្តោយ៖31.6" (80.4 សម)
      ទទឹង៖ 8" (20.32 សម)
      បាតកង់៖ 14.17" (36 សម)
      ប្រវែងច្រមុះ៖ 173 mm
      ប្រវែងកន្ទុយ៖ 165 មម
      តំបន់ផត៖ មធ្យម

      ឈ្នាន់តែមួយក្នុងពុម្ភមួយ

      ឈ្នាន់ក្តារធ្វើពីឈើ maple របស់យើងត្រូវបង្ហាប់ដោយសីតុណ្ហភាពត្រជាក់ ម្តងមួយៗ។ នេះមានន័យថាពុម្ភនីមួយៗមានតែឈ្នាន់មួយនៅពេលបង្ហាប់ម្តងៗ។ វាអាចឱ្យមានការបែងចែកសំពាធដើម្បីធានាថាឈ្នាន់នីមួយៗមានទ្រង់ទ្រាយ និងកន្លែងផតដូចគ្នា។ នេះគឺជាអត្ថប្រយោជន៍សម្រាប់អ្នកដែលចង់ជិះស្គីបន្ទះក្តារដែលមានទ្រង់ទ្រយដូចៗគ្នា។

      តើក្តារជាន់ DK100 ទំហំ 8" មានទំងន់ប៉ុន្មាន?

      ប្រហែល 1.1គក។ដោយសារក្តារជាន់ធ្វើដោយដៃនិងដង់ស៊ីតេនៃស្រទាប់ឈើនីមួយៗមិនដូចគ្នាទើបទំងន់របស់វាល្អៀងគ្នាតិចចន្ទាសច។ជាការពិតណាស់ ក្តារជាន់គឺជាធាតុផ្សំតែមួយគត់ក្នុងការកំណត់ទំងន់របស់ស្គីបន្ទះក្តារ។ទំហំកង់និងចន្ទាសកង់ក៏ជាបច្ច័យមួយសំខាន់ផងដែរ។

      នៅពីក្រោយម៉ូតរចនា៖ DK100 - ធ្វើឱ្យបន្ទះក្តារមានតម្លៃសមនឹងលុយនៅលើទីផ្សារ

      ជាមួយនឹងម៉ូដែល DK100 នេះ យើងបានបង្កើតឈ្នាន់ស្គីរលោងតាមដែលអាចធ្វើទៅបាន និងមានតម្លៃសមរម្យសម្រាប់អ្នកពុំមានថវិកាច្រើន ឬអ្នកដែលតែងតែធ្វើឱ្យឈ្នាន់ស្គីបាក់ញឹកញាប់។
      យើងបានបង្កើតឈ្នាន់ស្គីនេះសម្រាប់ការប្រើប្រាស់ជាមូលដ្ឋាន ប៉ុន្តែមិនមែនជាឈ្នាន់ស្គីដែលល្អដាច់គេនោះទេ។ មានក្រាហ្វិក ឬភ្លីពណ៌ ហើយលក្ខណៈពិសេសរបស់វាមាននៅលើស្ទីគ័រនៅលើបាតឈ្នាន់ស្គីនេះ។

      របៀបជ្រើសរើសទំហំក្តារជាន់ឲ្យបានត្រឹមត្រូវ។

      គួរជ្រើសរើសក្តារជាន់ដែលមានរង្វាស់ទទឹងតាមដែលយើងត្រូវការ។ក្តារជាន់តូចគឺងាយគ្រប់គ្រង (ល្អសម្រាប់អ្នកទើបចាប់ផ្តើមលេង និងជិះលេងជិតៗ)ក្តារជាន់ធំទូលាយមានលំនឹងជាង និងមានសុវត្ថិភាពពេលឈប់ ក្តារប្រភេទនេះល្អសម្រាប់អ្នកលេងណាដែលមានកំពស់ខ្ពស់ ឬអ្នកចូលចិត្តលេងនៅទីលានកន្លះរង្វង់។ទំហំមានខ្នាតរង្វាស់គិតជាអ៊ីង។១អ៊ីង = ២,៥៤ស.មប្រវែងបណ្តោយ និងបាតកង់ក៏ជាបច្ច័យសំខាន់ក្នុងការគ្រប់គ្រង និងលំនឹងរបស់ក្តារជាន់ផងដែរ។