Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Permanent price drop
  • ស្កេតបដ Play 120 សម្រាប់កុមារអាយុចាប់ពី ៣ ទៅ ៧ឆ្នាំ

ស្កេតបដ Play 120 សម្រាប់កុមារអាយុចាប់ពី ៣ ទៅ ៧ឆ្នាំ
OXELO

ស្កេតបដ Play 120 សម្រាប់កុមារអាយុចាប់ពី ៣ ទៅ ៧ឆ្នាំ

8506165
$29,00
$24,50
-15%
ពន្ធត្រូវបានបូកបញ្ចូល

ពណ៌:
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមអ្នកនិយមលេងស្កេតបដបានរចនាវាឡើងសម្រាប់កុមារមានអាយុពី 4 ទៅ 7 ឆ្នាំ ហ្វឹកហាត់លេងប្រកបដោយភាពរីករាយ។

តើកូនរបស់លោកអ្នកត្រៀមខ្លួនហើយឬនៅសម្រាប់ការហាត់ជិះ?ដើម្បីឲ្យការហាត់រៀនកាន់តែងាយស្រួល មានសុវត្ថិភាព និងជក់ចិត្ត យើងបានធ្វើក្ដារជាន់ឲ្យស៊ីមេទ្រីជាមួយនឹងជន្ឬាសកង់​និងកាន់តែសកិ្តសមសម្រាប់កុមារ។

ក្តាស្គីដែលមានបន្ទះឈើពីលើ: 100.0% ឈើ; ដុំភ្ជាប់បន្ទះស្គីទៅនិងកង់: 100.0% Polyethylene

; ការស្លៀកពាក់: 100.0% ដែក; កង់ស្គី: 57.0% Polypropylene

, 43.0% Thermoplastic Polyurethane

BENEFITS

ការរក្សាលំនឹង

ស្គីបន្ទះក្តារនេះ មានកង់ធំជាងមុន ដើម្បីឲ្យកាន់តែមានលំនឹង។

ងាយស្រូលរៀន

ក្ដារជាន់មានកំពស់ទាបជួយឲ្យកុមាររៀនដោលទៅមុខបានងាយស្រួល។

សមត្ថភាពរអិល

ស្កេតបដនេះប្រើប៉ាដាង ABEC3 សម្រាប់ការលេងបានកាន់តែរលូន

ងាយស្រួលកាន់

កុមារអាចរៀនបត់បែនបានងាយដោយវាមានទ្រនាប់ស្នូលប៉ូលីយ៉ែស្ទ័រ។

ងាយស្រួលប្រើ

មានដាក់សញ្ញាសម្រាប់កុមារអាចហាត់ឈរបានត្រឹមត្រូវតាមទីតាំង។

TECHNICAL INFORMATIONS

អំពីជន្ទាសកង់របស់ស្តេតបដ Play 120

វាមានកង់ធំ កាន់តែសក្តិសមសម្រាប់កុមារដែលមានអាយុ 4 ដល់ 7 ឆ្នាំ៖ ក្តារជាន់មានកំពស់ទាប និងមានលំនឹងល្អ។វាមានប៉ាដាង ABEC3 ជួយឲ្យជិះបានរលូន និងទ្រនាប់ស្នូលប៉ូលីយ៉ែស្ទ័រអាចវិលរលាស់បានល្អ។សូមបញ្ជាក់ថាស្កេតបដនេះមានប្រឡោះសម្រាប់រំកិលជន្ទាសកង់ទៅកាន់ទីតាំងធម្មតាបាន នៅពេលកូនរបស់លោកអ្នកចំរើនវ័យ។

ស្កេតបដនេះអាចបំបែករបៀបលេងបានច្រើនយ៉ាងសម្រាប់អ្នកលេងយុវវ័យ។

ដោយសារវាមានកំពស់ទាបទើបស្កេតបដ Play 120មើលទៅមិនដូចស្កេតបដទូទៅ។ជន្ទាសកង់ធំ និងទ្រេត ដើម្បីឲ្យកាន់តែមានលំនឹង។ លទ្ធផល៖ក្តារជាន់មានកំពស់ទាបងាយស្រួលដោលទៅមុខ។ក្តារម៉ូដបែបថ្មីទាន់សម័យ ដើម្បីស្វែងយល់ពីកីឡាកាន់តែប្រសើរ។

Trucks, nose ដូយ ជាដើម។តោះ! នាំគ្នារៀនពាក្យបច្ចេកទេស៖

ភ្លៅ គឺជាផ្នែកដែលត្រូវបានមួលវីសជាប់នឹងក្ដារ និងសម្រាប់ដាក់កង់និងប៉ាដាង។ ប៉ាដាងមានគុណភាពខុសៗគ្នាពី ABEC1 ហើយដូយអាចឱ្យអាចទ្រេតក្ដារទៅមុខដើម្បីបត់បាន។
ច្រមុះ និងកន្ទុយគឺសំដៅដល់ផ្នែកខាងមុខ និងខាងក្រោយ។ហេតុអ្វីស្កេតបដមានខាងមុខ និងក្រោយ?ពីព្រោះថាគ្មាននរណាម្នាក់ដាក់ជើងដូចគ្នានៅខាងមុខនោះទេ។អ្នកជិះមានជំហរហុចជើងស្តាំបែប Goofy stance នៅពេលពួកគេឈរដាក់ជើងស្តាំនៅខាងមុខ និងជំហរធម្មតាពេលឈរដាក់ឆ្វេងនៅខាងមុខ។

ក្រុមអ្នកនិយមលេងស្កេតបដប្រជុំអំពីការរចនាស្កេតបដនេះ៖

«វាបានចាប់ផ្តើមពីរឆ្នាំកន្លងមកហើយ។ យើងចង់បង្កើតស្កេតបដដែលសក្តិសមនឹងកុមារមានអាយុ 4 ដល់ 7 ឆ្នាំដែលចង់រៀនដោល ជិះ និងបត់។ដូច្នេះហើយទើបយើងប្រើប៉ាដាងសម្រាប់ជួយឲ្យជិះបានរលូន។ការរៀនលេងកីឡាគួរតែនៅតែមានភាពសប្បាយរីករាយ។ ប្រសិនបើអ្វីៗតែងតែពិបាក ភាពសប្បាយរីករាយនឹងបាត់បង់។ស្កេតបដនេះត្រូវបានធ្វើតេស្តសាកល្បងនៅសាលាបង្រៀនជិះស្កេតបដសម្រាប់កុមារនៅប្រទេសបារាំង ដើម្បី​ជួយ​បង្កើត​​ផលិតផលសាមញ្ញនិងសមស្របតាមអាយុរបស់កុមារ។គោលបំណងគឺចង់ឲ្យកុមាររីករាយក្នុងការប្រើវា។»

តើលោកអ្នកគួររៀនលេងស្កេតបដយ៉ាងដូចម្ដេច? ក្រុមអ្នករចនាយើងមានគន្លឹះខ្លះៗសម្រាប់លោកអ្នក៖

"ជំហានដំបូង៖ ដើម្បីរៀនលេងស្កេតបដ ត្រូវបំពាក់សម្ភារៈឱ្យត្រឹមត្រូវសិន៖មួកសុវត្ថិភាព ទ្រនាប់កែងដៃ ទ្រនាប់ជង្គង់ ទ្រនាប់កដៃ។ ឧបករណ៍ការពារជួយការពារអ្នកពីការរងរបួស នៅពេលដួល។ការហាត់លេងស្កេតបដអាចដួលដូចពេលលោកអ្នករៀនដើរអញ្ចឹងដែរ។ឬថាវាប្រហែលគ្នានឹងការលេងយូដូដែរ នៅពេលលោកអ្នករៀនអំពីរបៀបដួលដូច្នោះដែរ។ទី២ គឺរកទីកន្លែងត្រឹមត្រូវសម្រាប់ហាត់រៀន៖ផ្ទៃរាបស្មើ គ្មានយានយន្តឆ្លងកាត់។ចំណតដែលមានយានយន្តចតគឺជាកន្លែងដ៏ល្អសម្រាប់ចាប់ផ្តើម!»

តើលោកអ្នកអាចបង្រៀនកុមារលេងស្កេតបដតាមបវិធីណា?

គន្លឹះមួយចំនួន៖- កុមារអាចចាប់ផ្តើមរៀនដោលដោយដាក់ជើងម្ខាងលើស្កេតបដ និងម្ខាងទៀតលើដីបាន។នៅពេលកុមារមានអារម្មណ៍ថាមានផាសុកភាព ទើបពួកគេអាចជិះហាត់រៀនជិះ។
- លោកអ្នកអាចកាន់ទប់ដៃរបស់កុមារបាន៖ខណៈដែលកុមារឈរលើក្តារ លោកអ្នកអាចរុញកុមារទៅមុខដោយសន្សឹមៗបាន។កុមារអាចហាត់ទប់លំនឹងនិងអាចបត់ចុះឡើងដោយឥតភ័យខ្លាចពេលរុញទៅមុខ។

ទំហំឈ្នាន់ជាន់

71.12 សម x 19.81 សម (28" x 7.8")