ម៉ូតកាត់
ម៉ូតកាត់របស់ខោនេះត្រូវបានរចនាឡើងក្នុងទំហំធំល្មម ដើម្បីស្រួលស្លៀក និងដោះចេញ។ស្របគ្នានេះដែរ អ្នកបង្កើតដែលជាម៉ូឌែលរបស់យើង បានថែរក្សាភាពស្មោះស្ម័គ្រចំពោះផលិតផលនេះ ដោយម៉ូតកាត់របស់វាមានលក្ខណៈជានារីភេទបើទោះជាមានចំណុចផ្សេងៗទៀតក៏ដោយ។
រចនាសម្ព័ន្ធរបស់ខោ / មាន 3 ជាន់
ខោនេះផលិតឡើងដោយស្រទាប់ 3 ជាន់ ដែលផ្តល់ការការពារល្អបំផុតដែលមានលក់នៅលើទីផ្សារ៖ ស្រទាប់បិតភ្ជាប់រវាងស្រទាប់ខាងក្រៅ និងស្រទាប់ខាងក្នុង (ដូច្នេះវាត្រូវបានគេហៅថាស្រទាប់ 3 ជាន់)។
ស្រទាប់ជាប្រភេទសន្ទះប៉ូលីអ៊ុយរេតានស្តើងរលោងដែលធ្វើអោយសមាសធាតុមិនជ្រាបទឹក ហើយមានខ្យល់ចេញចូល។
វាត្រូវបានការពារដោយសាច់ក្រនាត់ដេរ និងវាមានផលប្រយោជន៍ដោយអាចទុកចិត្ត ស្រាល និងជាប់បានយូរ និងជាធម្មតាមានខ្យល់ចេញចូលជាងទ្រនាប់លាប។
ការធ្វើតេស្តភាពមិនជ្រាបទឹក
ការវាយតម្លៃភាពមិនជ្រាបទឹករបស់វាត្រូវបានវាស់ផ្អែកលើភាពធន់នឹងសំពាធទឹករបស់សាច់ក្រណាត់ដោយមើលទៅលើកំពស់ទឹកគិតជា មម (ការធ្វើតេស្តដោយផ្អែកលើបទដ្ឋាន ISO 811)។ សាច់ក្រណាត់កាន់តែធន់ទៅនឹងសំពាធ វាកាន់តែមិនជ្រាបទឹក។ សមាសធាតុផ្សំរបស់ផលិតផលមិនជ្រាបក្នុងកម្រិតទឹក 10,000 មម ពោលគឺវាអាចធន់ទៅនឹងសំពាធដែលប្រើប្រាស់ដោយទឹក 10,000 មម។នេះសមមូលទៅនឹង ១០ ០០០ Schmerbers ផងដែរ។
ការធ្វើតេស្តខ្យល់ចេញចូល
ភាពមានខ្យល់ចេញចូលរបស់សមាសធាតុផ្សំត្រូវបានវាស់ដោយមើលលើភាពធន់នឹងចំហាយទឹកកើតដោយសារកំដៅ (RET)។
នេះគឺជាសមត្ថភាពដែលអាចអោយចំហាយទឹកដែលបង្កើតឡើងដោយរាងកាយក្នុងអំឡុងពេលហាត់ប្រាណដែលបញ្ចេញមកខាងក្រៅ ហេតុដូច្នេះហើយវាជួយការពារមិនអោយទឹកប្រមូលផ្តុំនៅលើស្បែក។
RET កាន់តែទាប សាច់ក្រណាត់កាន់តែមានខ្យល់ចេញចូល។
RET ≤ 6៖ សាច់ក្រណាត់មានខ្យល់ចេញចូលខ្លាំង
RET ≤ 12: សាច់ក្រណាត់មានខ្យល់ចេញចូល
RET ≤ 20: សាច់ក្រណាត់ដែលមានខ្យល់ចេញចូលតិចតួច
ផលិតផលរបស់យើងមាន RET ស្មើនឹង 8។
ម៉ូតរចនារបស់ផលិតផល៖ ជំនាញឯកទេសរបស់យើង
មជ្ឈមណ្ឌលរចនាជាសកលរបស់ក្រុមហ៊ុន Quechua របស់យើងមានមូលដ្ឋាននៅតំបន់ Passy នៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie។
តំបន់នេះបង្កើតបានជាទីតាំងប្រជុំពិតៗសម្រាប់ក្រុមការងាររបស់យើង (អ្នករចនាម៉ូត អ្នកគ្រប់គ្រងផលិតផល វិស្វករ ជាដើម) និងអ្នកស្នេហាកីឡាខាងក្រៅ។
អត្ថប្រយោជន៍ដ៏អស្ចារ្យទទួលបានពីការរចនាផលិតផលសម្រាប់ដើរភ្នំ និងផ្តល់ជូនលោកអ្នកនូវជំនាញរបស់យើងទាំងអស់។
តើត្រូវដំណើរការមុខងារការពារទឹករបស់ខោឡើងវិញដោយវិធីណា?
មុខងារការពារទឹករបស់សាច់ក្រណាត់គឺជាសមត្ថភាពធ្វើអោយទឹករត់លើផ្ទៃសាច់ក្រនាត់ដោយមិនទឹកឡើយ។
តាមមធ្យោបាយនេះ ខោភ្លៀងមិនជក់ទឹក និងនៅតែស្រាល និងមានខ្យល់ចេញចូល។ សាច់ក្រណាត់នេះផលិតឡើងការពារទឹកដោយធ្វើប្រព្រិត្តិកម្មលើផ្ទៃខាងក្រៅ ប៉ុន្តែមុខងារនេះអាចនឹងកាន់តែខូចទៅតាមការប្រើ។
ជំហានដើម្បីទទួលបានមុខងារការពារទឹកត្រលប់មកវិញមានដូចខាងក្រោម៖
https://conseilsport.decathlon.fr/conseils/comment-reactiver-la-deperlance-de-sa-veste-tp_22965
ដំណោះស្រាយបញ្ហាបរិស្ថានរបស់យើង
ដោយសារយើងដឹងថាយើងត្រូវការរក្សានូវកន្លែងលេងរបស់យើង Quechua មានការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ផលិតផល។ ថ្ងៃនេះ ផលិតផលនេះមិនត្រូវបានរចនាឡើងដោយចួលរួមថែរក្សាបរិស្ថានឡើយ ប៉ុន្តែយើងធ្វើការសិក្សាជារៀងរាល់ថ្ងៃដើម្បីធ្វើអោយវាមានទំនួលខុសត្រូវកាន់តែខ្ពស់៖ ការរចនាឡើងមិនប៉ះពាល់បរិស្ថាន ភាពអាចជួសជុលបាន និងនិរន្តរភាពគឺជាបេះដូងនៃការអភិវឌ្ឍរបស់យើង។