1
Hide Filters
Filters 0
Sort by :
Filters 0
  • ស្បែកជើងនារីមិនជ្រាបទឹក MH100 - បៃតង
ស្បែកជើងនារីមិនជ្រាបទឹក MH100 - បៃតង
QUECHUA

ស្បែកជើងនារីមិនជ្រាបទឹក MH100 - បៃតង

8862565
$42,98
ពន្ធត្រូវបានបូកបញ្ចូល
  • ស្បែកជើងនារីមិនជ្រាបទឹក MH100 - បៃតង
ស្បែកជើងនារីមិនជ្រាបទឹក MH100 - បៃតង
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
រចនាម៉ូតឡើងសម្រាប់ដើរលើភ្នំ ស្បែកជើងនេះផ្តល់នូវមុខងារចាំបាច់សម្រាប់ការដើរភ្នំយូរៗម្តងដោយសារវាមិនរអិល និងមានបាតការពារ។

ផ្តល់ឱ្យជើងទាំងមូលនូវផាសុកភាព៖ បាតស្បែកជើងទាំងមូលមានទ្រនាប់ការពារ កាងការពារថ្មលើផ្ទៃខាងមុខរបស់ស្បែកជើង និងមានស្រទាប់ការពារជ្រាបទឹកដើម្បីរក្សាជើងឱ្យនៅស្ងួតនៅពេលធ្វើដំណើរឡើងភ្នំ។

បាតស្បែកជើង: 50.0% Polyurethane

, 50.0% កៅស៊ូ Butadiene; ផ្នែកខាងលើនៃ: 40.0% Polyurethane

, 60.0% Polyester

; ស្រទាប់ និង ស្រោមនៃ: 90.0% Polyurethane

, 10.0% Polyester

BENEFITS

ការទប់ទំងន់

បាតស្បែកជើង OUTDOOR CONTACT មិនរអិល មានក្រឡា 5 មម ធានាបាននូវលំនឹង

ធន់បានយូរ

កាងការពារបុកថ្មបំពាក់នៅលើស្បែកជើងខាងមុខ

មិនជ្រាបទឹក

មានស្រទាប់មិនជ្រាបទឹកសម្រាប់ការពារសំណើម

ការពារការឆក់

តួស្បែជើងទាំងមូលផ្តល់ការការពារដោយសារបាតកណ្តាលធ្វើពីប៉ូលីអ៊ុយរេតាន។

TECHNICAL INFORMATIONS

តើខ្ញុំគួរជ្រើសរើសទំហំមួយណា?

ដើម្បីស្វែងរកស្បែកជើងដែលត្រូវទំហំជើង ត្រូវសាកល្បងស្បែកជើងច្រើនទំហំ និងច្រើនម៉ូដែល។ លោកអ្នកក៏អាចជ្រើសរើសស្បែកជើងដែលមានទំហំធំជាងជើងបន្តិចដើម្បីទទួលបានផាសុកភាពនៅពេលដើរចុះចំណោត។ សូមជ្រើសរើសស្រោមជើងកីឡាដែលស័ក្តិសមសម្រាប់ការដើរភ្នំដើម្បីជៀសវាងក្តៅជើងខ្លាំងពេក។

ភាពញឹកញាប់ និងកម្រិតនៃការដើរភ្នំ?

ការហ្វឹកហាត់មានបីកម្រិត៖
យូរៗម្តង៖ដើរភ្នំ 10 ដង ក្នុងមួយឆ្នាំ, 3-4 ម៉ោង, < 10 គម, កំពស់ធៀបកម្រិតទឹកសមុទ្រ 700 ម។
ជាប្រចាំ៖ ដើរភ្នំ 20 ដង ក្នុងមួយឆ្នាំ, 4-6 ម៉ោង, 10 -20 គម, កំពស់ធៀបកម្រិតទឹកសមុទ្រ 700 -1,200 ម។
ជាញឹកញាប់៖ដើរភ្នំ > 20 ដង ក្នុងមួយឆ្នាំ, > 6 ម៉ោង, > 20 គម, កំពស់ធៀបកម្រិតទឹកសមុទ្ររហូតដល់ 2,000 ម។

ស្បែកជើងនេះស័ក្តិសម្រាប់ការដើរយូរៗម្តង។

តើត្រូវការពារកុំអោយពងជើងដោយរបៀបណា?

ដើម្បីការពារពងជើង សូមជ្រើសរើសស្បែកជើងដែលត្រូវជើង ពាក់ស្រោមជើងទំហំស័ក្តិសម ចងខ្សែឱ្យបានត្រឹមត្រូវ និងសារ៉េខ្សែមុននឹងឡើង ឬចុះភ្នំ។ បន្ទាប់មកចាប់ផ្តើមចេញដើរជិតៗដើម្បីឱ្យជើងសមជាមួយស្បែកជើងថ្មីនេះ។

តើយើងធ្វើតេស្តលើសមត្ថភាពការពារជ្រាបដោយរបៀបណា?

ស្បែកជើងរបស់យើងបានឆ្លងកាត់ការធ្វើតេស្តដ៏ខ្លាំងក្លាក្នុងមន្ទីរពិសោធន៍ដើម្បីធានានូវមុខងារការពារជ្រាបទឹករបស់វា។ វាត្រូវបានដាក់ជ្រលក់ទឹក និងបត់ដាក់ក្នុងទឹកក្នុងកម្រិតមួយ ដែលការធ្វើតេស្តនេះដូចទៅនឹងការដើរជាក់ស្តែង។ ការធ្វើតេស្តនេះធានាបានថាជើងរបស់អ្នកនៅស្ងួត បើទោះជាដើរលើផ្លូវទឹក ឬពេលមេឃភ្លៀង។

របៀបជ្រើសរើសស្រោមជើងដែលស័ក្តិសម?

ដើម្បីអាចដើរប្រកបដោយផាសុកភាព សូមជ្រើសរើសរោមចៀម Merino និងស្រោមជើងសំយោគដែលមានសមត្ថភាពច្រោះខ្យល់ល្អប្រសើរ និងការពារពងជើង។ សូមជ្រើសរើសកម្រាស់ស្របទៅតាមរដូវកាល និងផ្លូវដែលត្រូវដើរ និងធានាថាវាបត់បែនទៅតាមស្បែកជើង។

តើលោកអ្នកមើលថែស្បែកជើងរបស់អ្នកដោយរបៀបណា?

ហាលខ្យល់៖ ដាក់ហាលខ្យល់
លាងសម្អាតភក់៖ យកភក់ស្ងួតចេញជាមួយនឹងច្រាសរឹង
លាងសម្អាតស្នាមប្រឡាក់៖ ដុសច្រាសជាមួយទឹកក្តៅ
ហាលសំងួត៖ ត្រូវធានាថាវាស្ងួតសព្ទល្អ
ធ្វើឱ្យមុខងារការពារជ្រាបទឹកដំណើរការឡើងវិញ៖ បាញ់ស្ព្រាយដើម្បីដំណើរការមុខងារជ្រាបទឹកឡើងវិញ។