Hide Filters
Filters 0
Sort by :
Filters 0
  • Women’s Country Walking Shoes NH500
  • Women’s Country Walking Shoes NH500
  • Women’s Country Walking Shoes NH500
  • Women’s Country Walking Shoes NH500
  • Women’s Country Walking Shoes NH500
  • Women’s Country Walking Shoes NH500
  • Women’s Country Walking Shoes NH500
  • Women’s Country Walking Shoes NH500
  • Women’s Country Walking Shoes NH500
  • Women’s Country Walking Shoes NH500
  • Women’s Country Walking Shoes NH500
Women’s Country Walking Shoes NH500
QUECHUA

Women’s Country Walking Shoes NH500

8526217
$45,00
ពន្ធត្រូវបានបូកបញ្ចូល
  • Women’s Country Walking Shoes NH500
  • Women’s Country Walking Shoes NH500
  • Women’s Country Walking Shoes NH500
  • Women’s Country Walking Shoes NH500
  • Women’s Country Walking Shoes NH500
  • Women’s Country Walking Shoes NH500
  • Women’s Country Walking Shoes NH500
  • Women’s Country Walking Shoes NH500
  • Women’s Country Walking Shoes NH500
  • Women’s Country Walking Shoes NH500
  • Women’s Country Walking Shoes NH500
Women’s Country Walking Shoes NH500
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ដោយត្រូវបានបង្កើត និងរចនានៅភ្នំអាល់ប្រទេសបារាំង ស្បែកជើង NH500 គឺសម្រាប់ការធ្វើដំណើរថ្មើរជើង​របស់​លោក​អ្នក​រយៈពេលមួយថ្ងៃនៅលើផ្លូវក្នុងព្រៃ ក្នុងរដូវក្តៅ។

តើយើងផ្តល់ជូនលោកអ្នកដូចម្តេចខ្លះ?ផ្តល់ជូនលោកអ្នកនូវស្បែកជើងថ្មើរជើងមានផាសុកភាព ពាក់ជាប់ល្អ ធ្វើពីស្បែកដែលមិនប៉ះពាល់ដល់បរិស្ថាន ហើយសក្តិសមសម្រាប់ផ្លូវមានទួលតិចតួច។រចនាបទដែលមិនសាំញ៉ាំ!

BENEFITS

ការពារការឆក់

បាតខាងក្រៅធ្វើពីជ័រ EVA ដែលមានភាពរឹងមាំទ្វេដង ដើម្បីបង្កើនផាសុកភាព​នៅពេល​ធ្វើ​ដំណើរ​ក្នុងព្រៃ

ការទប់ទំងន់

បាតមានក្រឡាកំរាស់ ៤ មម។ ស្អិតជាប់ល្អ និងមិនរអិល។​​

ផាសុខភាពក្នុងការពាក់

រាងសក្តិសម និងផ្សំវត្ថុធាតុដែលជួយបន្ធូរប្រអប់ជើងខាងមុខ។បាតខាងក្នុងមានអនាម័យ ដែលមានកម្រាស់ ៥ មម

ការពារការប៉ះទង្គិច

ស្រទាប់ការពារថ្មដែលមិនមានថ្នេរ នៅផ្នែកខាងមុខជួយ​ការពារលោកអ្នកពីថ្ម។

ដែលមានទំងន់ស្រាល

ស្បែកជើងម្ខាងមានទម្ងន់ ៣១៥​ ក្រាម សម្រាប់ទំហំ ៦.៥

TECHNICAL INFORMATIONS

បាតមានក្រលា

ការរចនាបាតនៃស្បែកជើង បានឆ្លងកាត់ការស្រាវជ្រាវរយៈពេលវែង នៅក្នុងមន្ទីរពិសោធន៍។វាផ្សំពីរូបមន្តជ័រពិសេស ដើម្បីពាក់ស្រួល និងទប់ជើងបានល្អ។ ដោយអ្នកគ្រប់គ្នាមានតម្រូវការមិនដូចគ្នា យើងបានរកឃើញនូវការប្រើប្រាស់បានទាំងផ្លូវមានភក់ (ដូចជាផ្លូវក្នុងព្រៃ) និងផ្លូវមានខ្សាច់ (ដូចជាផ្លូវតំបន់ឆ្នេរ)។

ត្រូវបានរចនាឡើងសម្រាប់ការដើរនៅតាមជនបទ។

ស្បែកជើងថ្មើរជើងរបស់យើង ត្រូវបានរចនាឡើងសម្រាប់ការដើរនៅតាមជនបទ។ដូច្នេះ យើងជ្រើសរើសសមាសធាតុផ្សំបាត និងផ្នែកខាងលើនៃស្បែកជើង ហើយធ្វើតេស្ត​ដើម្បី​ធានា​ថា​វា​ពិតជាសក្តិសមសម្រាប់ការដើរនៅលើផ្លូវរាប (ឧទាហរណ៍ ផ្លូវក្នុងព្រៃដែលធ្វើពីដី) ឬ ផ្លូវមានថ្ម (ឧទាហរណ៍ ផ្លូវនៅតំបន់ឆ្នេរដែលមានថ្ម)។ ការប្រើប្រាស់ផ្លូវ (កៅស៊ូ) អាចធ្វើឱ្យ​ស្បែក​ជើង​រំលោះ​កាន់​តែ​លឿន​ និង​បណ្តាល​ឱ្យពាក់មិនស្រួល។ ស្បែកជើងនេះ មិនសក្តិសមសម្រាប់ការដើរភ្នំទេ។

ការធ្វើតេស្តនៅមន្ទីរពិសោធន៍

ការធ្វើតេស្តនៅមន្ទីរពិសោធន៍ ត្រូវបានធ្វើលើសមាសធាតុខាងក្រោម៖ការហែករន្ធខ្សែ និងខ្សែ ការបិតកាវ ការសិក្សាពីគីមី ភាពធន់នឹងកាំរស្មី UV ភាពធន់នឹងការកកិតនៃបាតស្បែកជើងនិងសមាសធាតុផ្សំផ្នែកខាងលើ និងភាពចាស់។ យើងប្រើប្រាស់ការធ្វើតេស្តទាំងនេះ ដើម្បី​ពង្រឹង​គុណភាព​ផលិតផល​​របស់យើង​ និងការពារភាព​មិនពេញលក្ខណៈ​នៃស្បែកជើង​ថ្មើរជើងរបស់យើង។

ការកាត់បន្ថយផលប៉ះពាល់បរិស្ថាន

សម្រាប់ស្បែកជើងនេះ យើងបានជ្រើសរើសសមាសធាតុផ្សំដែលមិនប៉ះពាល់ដល់បរិស្ថាន៖ ស្បែកធម្មជាតិមិនមានសារធាតុក្រូមីញ៉ូម ផ្នែកខាងលើ (ខាងមុខ អណ្តាត និងខាងលើបំផុតនៃស្បែកជើង) ជាប៉ូលីអេស្ទែរកែច្នៃឡើងវិញ ១០០% ស្រទាប់អណ្តាតនិងកជាប៉ូលីអេស្ទែរកែច្នៃឡើងវិញ ១០០% ខ្សែ និងរន្ធខ្សែជាប៉ូលីអេស្ទែរកែច្នៃឡើងវិញ ១០០% ទ្រនាប់បាត ជាស្នោ ៨៥% ស្រទាប់ជាប៉ូលីអេស្ទែរកែច្នៃឡើងវិញ ១០០% និងបាតក្រៅជាជ័រ ៣០%។

តើស្បែករបស់យើងមានប្រភពមកពីណា?

យើងប្រើស្បែកដែលមានឈ្មោះថា ‘នូបាក់ (nubuck)’។ វាធ្វើឱ្យមានអារម្មណ៍ថាទន់ ដូចសូត្រ។ស្បែកជើងនេះផលិតពីស្បែកគោយើងមិនសម្លាប់សត្វដើម្បីយកស្បែកទេ៖ យើងប្រើប្រាស់កាកសំណល់ចេញពីរោងចក្រ។

វិធីថែរក្សាស្បែកជើងស្បែករបស់លោកអ្នក

បន្ទាប់ពីដំណើរថ្មើរជើងរបស់លោកអ្នក យើងសូមណែនាំងលោកអ្នកដើម្បី៖- ទុកស្បែកជើងឱ្យស្ងួត នៅឆ្ងាយពីប្រភពកម្តៅ - ប្រើច្រាស់រឹងដុសឱ្យខ្លាំងៗដើម្បីឱ្យភក់​និងធូលីចេញពីស្បែកដែលស្ងួត
- ប្រើច្រាសកាវ ឬជ័រ (នូបាក់ nubuck) ដើម្បីជម្រះស្នាមប្រឡាក់
- ប្រសិនបើស្នាមប្រឡាក់នៅតែមិនជ្រះ សូមសម្អាតដោយប្រើច្រាស និងទឹកក្តៅអ៊ុនៗ
- ទុកឱ្យស្ងួត - យកច្រាសរឹងដុសម្តងទៀត - ប្រើស្ព្រៃនៅលើកន្លែងការពារជម្រាបទឹក៖ វាធ្វើឱ្យស្បែករលោង និងមានពណ៌ភ្លឺ។

របៀបជ្រើសរើសទំហំស្បែកជើងថ្មើរជើងកវែងដែលត្រឹមត្រូវ

សាកល្បងពាក់ស្បែកជើងទាំងសងខាង ក្រោកឈរ ដោយពាក់ស្រោមជើងសម្រាប់ឡើងភ្នំ។ សាកល្បងម៉ូដែលឬទំហំមួយចំនួន បើចាំបាច់។ ត្រូវពិនិត្យមើលចំនុចផាសុកភាពចំនួនពីរ៖ បាតកែងស្បែកជើង និងផ្នែកខាងមុខនៃជើងតេចុះក្រោម។ សូមកុំមានការបារម្ភនៅពេលលវា។តែងតែដើរជុំវិញហាង។ សូមពាក់ស្បែកជើងនៅពេលឡើងភ្នំឱ្យបានពីរបីដងជាប់ៗគ្នា ដើម្បីឲ្យវាស្របនឹងរាងប្រអប់ជើងរបស់លោកអ្នក។

ការប្រើប្រាស់ ស្បែកជើង/ស្រោមជើង រួមគ្នាពិតជាមានសារៈសំខាន់។

អ្វីដែលអាចបណ្តាលឱ្យពងជើង នៅពេលធ្វើដំណើរគឺ៖ការកកិត ផ្នត់ស្រោមជើង សំណើម ទំហំស្បែកជើងតូចពេក ឬធំពេក ជាដើម។ ដូច្នេះ វាសំខាន់ណាស់ក្នុងការជ្រើសរើសទំហំដែលត្រឹមត្រូវ និងប្រើស្រោមជើ​ងដែលធ្វើពីវត្ថុធាតុ​ត្រឹមត្រូវ​សម្រាប់ស្បែកជើងថ្មើរជើងរបស់លោកអ្នក។

របៀបជ្រើសរើសកម្ពស់ស្រោមជើងរបស់អ្នក

លោកអ្នកចាំបាច់ត្រូវគ្រប់គ្រងសំណើមឱ្យបាន ពេលដែលដើរចេញក្រៅ៖យើងទាំងអស់គ្នាត្រូវតែបញ្ចេញញើស ដែលមិនអាចជៀសបាន។ប្រសិនបើស្បែកជើងមានខ្យល់ចេញចូលល្អ វានឹងជួយបំបាត់សំណើមដែលចេញពីញើសរបស់លោកអ្នក៖ដូច្នេះ លោកអ្នកត្រូវតែជ្រើសរើសស្រោមជើងដែលស្រាល និងមានខ្យល់ចេញចូលល្អ។
ប្រសិនបើស្បែកជើងលោកអ្នកការពារជម្រាបទឹកបានល្អ និងការពារសំណើមពីទឹកភ្លៀងបាន នោះលោកអ្នកត្រូវយកជម្រើសផ្សេង៖ លោកអ្នកគួរមានស្រោមជើងដែលអាចស្រូបញើសបាន ដើម្បីរក្សាជើង​លោកអ្នក​ឱ្យនៅស្ងួត។

តើស្រោមជើងមួយណាដែលសមនឹងស្បែកជើង NH500?

ទោះបីជាស្បែកជើងប្រភេទនេះអាចច្រោះខ្យល់បាន ប៉ុន្តែវាមិនអាចបំបាត់​ញើស​ឱ្យ​អស់នោះទេ។ លោកអ្នកគួរជ្រើសរើសស្រោមជើង NH500 កខ្លី ឬកល្មម៖ វាផ្សំពីកប្បាស ជួយស្រូបយកសំណើម និងមានរោមក្រាស់និងប្រហោងនៅខាងក្រោម ជួយរក្សាជើងលោកអ្នកមិនឱ្យសើម។ លើសពីនេះទៅទៀត វាខ្ពស់ល្មមក្នុងការការពារកជើងរបស់លោកអ្នក។
វាគឺជាការផ្សំដើម្បីកាត់បន្ថយការពងជើង។

ការធានា

ស្បែកជើងថ្មើរជើងរបស់យើ់ងមានការធានារយៈពេល ២ ឆ្នាំ។
តើការប្រឹងប្រែងរបស់យើងគឺដើម្បីអ្វី? ដើម្បីផ្តល់ជូនលោកអ្នកនូវផលិតផលដែលប្រើប្រាស់បានយូរ និងប្រើប្រាស់សម្រាប់​គ្រប់​ដំណើរ​ថ្មើរ​ជើង​នៅ​តំបន់​ជនបទទាំងអស់របស់លោកអ្នក។យើងស្រឡាញ់ផលិតផលនេះជាទីបំផុត ព្រោះជាផលិតផល​ដែល​ផ្តល់​នូវ​ពេល​វេលា​ដ៏ល្អដល់យើង ហើយនឹងនៅតែបន្តជាមួយយើង!