ស្បែកជើងដែលអាចរត់នៅលើផ្លូវថ្មបានយ៉ាងងាយ។
យើងបានឌីសាញស្បែកជើង MT 2 នេះឡើង សម្រាប់ជាការអមដំណើរជាមួយអ្នក គ្រប់ការរត់កីឡាតាមផ្លូវលំគ្រប់រយៈចម្ងាយ៖ស្បែកជើងដែលផ្តល់ជូនលោកអ្នកនូវផាសុកភាព ពាសពេញការរត់កីឡាតាមផ្លូវលំរបស់អ្នក។Thierry ដែលជាអ្នកគ្រប់គ្រងផលិតផល បានដាក់រហ័សនាមឱ្យស្បែកជើងនេះថា អ្នកផ្សងព្រេងតាមផ្លូវលំ។ ស្បែកជើង MT2 គឺអាចជឿជាក់បាន សុវត្ថិភាពខ្ពស់ និងទប់លំនឹងបានល្អ ហើយវាក៏ជាដៃគូប្រកបដោយភាពឥតខ្ជោះសម្រាប់ការរត់កីឡាគ្រប់សណ្ឋាន និងទីជម្រាល ពីភ្នំ រហូតដល់ផ្លូវគ្រោះថ្ម និងផ្លូវដែលមានលក្ខណៈមិនសូវល្អ។
ការបោះជំហានទៅមុខកាន់តែប្រសើរ ហើយបាតស្បែកជើងកាន់តែស្អិត៖
យើងបានបង្កើនគុណភាពបាតរបស់ស្បែកជើង ទៅតាមសំណូមពរ និងមតិត្រឡប់វិញរបស់អ្នក។ យើងរីករាយនឹងធ្វើការផ្តល់ជូនបាតស្បែកជើងប្រភេទថ្មី ដែលផ្តល់ជូននូវភាពស្អិតកាន់តែខ្លាំង បើទោះបីជាឋិតក្នុងតំបន់សើម ឬថ្ម ហើយការបោះជំហានទៅមុខរបស់អ្នកនៅតែបន្ត។
បាតស្បែកជើង K-RINGយើងខ្ញុំផ្តល់ជូនលោកអ្នកនូវភាពទន់ល្មើយ
K-RING គឺជាបច្ចេកវិជ្ជាទ្រនាប់ការពារកែងជើងពិសេសដែលមានក្រវិលនៅលើកែងជើង។ ប្រហោងនៅកណ្តាលជួយបំបែករលករញ្ជួយ។
អេប៉ុង EVA ត្រូវបានប្រើប្រាស់នៅក្នុងបាតកណ្តាល។ លទ្ធផលនៃការស្រាវជ្រាវរយៈពេលបីឆ្នាំដើម្បីបង្កើតនូវសមាសធាតុផ្សំដែលខុសដាច់ពីគេដែលជួយបង្កើននូវទ្រនាប់ការពារបាន 34% កំលាំងរុញច្រានបាន 25% និងផ្តល់នូវស្ថេរភាពសីតុណ្ហពបានល្អ និងភាពជាប់បានយូរ។សម្រាប់អ្នករត់ដែលមានទម្ងន់រហូតដល់ 90គីឡូក្រាម។
មានសុវត្ថិភាព សម្រាប់ទីជម្រាលដែលមានថ្មគ្រោះ
MT2 ស័ក្តិសមចំពោះការរត់តាមផ្លូវលំ ដែលធ្វើឱ្យអ្នកមានសុវត្ថិភាព ដោយមិនគិតពីប្រភេទនៃទីជម្រាល ឬលក្ខខណ្ឌអាកាសធាតុឡើយ។ ផ្លាកថ្មនៅខាងមុខ និងជុំវិញ ការពារអ្នកពីផ្លូវប្រភេទថ្ម។
ស្បែកជើងកីឡារត់តាមផ្លូវលំ ដែលមានភាពបត់បែនកាន់តែប្រសើរ
ស្បែកជើង MT2 ផ្តល់ជូននូវភាពយឺត ដោយសារតែមតិត្រឡប់វិញរបស់អ្នកទៅលើMT ស៊េរីមុន។ បាតស្បែកជើង ផលិតពីជ័រកៅស៊ូ។ការបង្កើនភាពបត់បែន ផ្តល់ជូនលោកអ្នកនូវភាពទន់ល្មើយ និងការផ្លាស់ទីរវាងម្រាម និងផ្នែកកែងជើងកាន់តែប្រសើរ។ លោកអ្នកនឹងអាចកង្វល់ ចំពោះការបោះជំហានលឿនៗរបស់អ្នក។
ហើយស្រាលជាងមុន ដោយសារតែការផ្តល់មតិត្រឡប់វិញរបស់អ្នក
ស្បែកជើង MT2 មានទម្ងន់ស្រាលសម្រាប់ការរត់ខ្លាំងៗ។ ទម្ងន់របស់វាត្រូវបានកាត់បន្ថយរហូតដល់ 40ក្រាមក្នុងមួយចំហៀង សម្រាប់ផាសុកភាពបន្ថែម។ វាមានទម្ងន់ត្រឹមតែ 320ក្រាម សម្រាប់ទំហំ 8.5។
ស្បែកជើងដែលស័ក្តិសមចំពោះការបោះជំហានរបស់អ្នក
K-Only ស្បែកជើងសម្រាប់កីឡារត់របស់ Decathlon ដែលធ្វើឱ្យស្បែកជើងឡើងទីជម្រាលស័ក្តិសមបំផុតសម្រាប់រាល់ការបោះជំហានរត់គ្រប់ប្រភេទដោយសារតែហ្វ៊ូមដ៏មានកម្រាស់ក្រាស់របស់វាដែលត្រូវបានបំពាក់នៅក្រោមប្រអប់ជើង។
DROP 8MM
យើងបានកាត់បន្ថយ DROP របស់ស្បែកជើង MT2 រហូតដល់ 8mm ដោយសារតែមតិត្រឡប់វិញរបស់អតិថិជន។ កម្ពស់នេះ ស័ក្តិសមបំផុតសម្រាប់ការរត់កីឡាប្រចាំថ្ងៃ និងការរត់រយៈចម្ងាយឆ្ងាយរបស់អ្នក។
ឆ្លងកាត់ការធ្វើតេស្តទៅលើទីជម្រាលគ្រប់សណ្ឋាន ក្នុងរយៈពេលដ៏យូរអង្វែង
MT2 ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យនៅក្នុងទីពិសោធន៍ សម្រាប់ភាពរឹងមាំរបស់វា។ ក្រុមឌីសាញយើងខ្ញុំបានយកវាទៅធ្វើតេស្ត ដោយឋិតក្រោមទិដ្ឋភាពជាក់ស្តែងនៅ Sainte Victoire ដោយអ្នកធ្វើតេស្តជាបុរស និងស្ត្រីដែលជាអ្នករត់ដ៏មានបទពិសោធន៍។ ការធ្វើតេស្តភាពបត់បែន ដែលប្រៀបធៀបជាមួយម៉ូដែលមុន គឺពុំអាចធ្វើជាថ្មីបាន។ លទ្ធផលអាចឱ្យយើងចេញនូវស្បែកជើងម៉ូដែលថ្មី MT2 ដែលផ្តល់ផាសុកភាពនៅទីជម្រាលគ្រប់សណ្ឋាន ប៉ុន្តែមានទម្ងន់ស្រាលជាង និងមានភាពបត់បែនជាងសម្រាប់ភាពទៅមុខដោយរលូន និងការរត់ខ្លាំងៗ។
បន្ទាប់ពីចងខ្សែស្បែកជើងរួច សូមបំភ្លេចពីរឿងអស់ទាំងនោះចោល!
វាគ្មានអ្វីដែលមួរម៉ៅជាង ខ្ជះខ្ជាយពេលវេលានៃការប្រកួតរបស់អ្នក សម្រាប់ការចងស្បែកជើងទៅវិញទៅមកនោះទេ។ ខ្សែដែលមានផ្ទៃរាបស្មើ និងបត់បែន នឹងរក្សាភាពរឹបជាប់ជាមួយនឹងការរឹតបណ្តឹងតែមួយដង។ ថតខ្សែ អាចឱ្យអ្នកបត់ខ្សែចេញក្រៅ នៅពេលដែលអ្នកកំពុងរត់កីឡា។