Hide Filters
Filters 0
Sort by :
Filters 0
product-sticker-New Arrival
  • ស្បែកជើងមិនចូលទឹកដើរនៅទីជនបទសម្រាប់ស្ត្រី NH500 - ខ្មៅ
  • ស្បែកជើងមិនចូលទឹកដើរនៅទីជនបទសម្រាប់ស្ត្រី NH500 - ខ្មៅ
  • ស្បែកជើងមិនចូលទឹកដើរនៅទីជនបទសម្រាប់ស្ត្រី NH500 - ខ្មៅ
  • ស្បែកជើងមិនចូលទឹកដើរនៅទីជនបទសម្រាប់ស្ត្រី NH500 - ខ្មៅ
  • ស្បែកជើងមិនចូលទឹកដើរនៅទីជនបទសម្រាប់ស្ត្រី NH500 - ខ្មៅ
  • ស្បែកជើងមិនចូលទឹកដើរនៅទីជនបទសម្រាប់ស្ត្រី NH500 - ខ្មៅ
ស្បែកជើងមិនចូលទឹកដើរនៅទីជនបទសម្រាប់ស្ត្រី NH500 - ខ្មៅ
QUECHUA

ស្បែកជើងមិនចូលទឹកដើរនៅទីជនបទសម្រាប់ស្ត្រី NH500 - ខ្មៅ

8502462
$60,00
$30,00
-49%
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-New Arrival
  • ស្បែកជើងមិនចូលទឹកដើរនៅទីជនបទសម្រាប់ស្ត្រី NH500 - ខ្មៅ
  • ស្បែកជើងមិនចូលទឹកដើរនៅទីជនបទសម្រាប់ស្ត្រី NH500 - ខ្មៅ
  • ស្បែកជើងមិនចូលទឹកដើរនៅទីជនបទសម្រាប់ស្ត្រី NH500 - ខ្មៅ
  • ស្បែកជើងមិនចូលទឹកដើរនៅទីជនបទសម្រាប់ស្ត្រី NH500 - ខ្មៅ
  • ស្បែកជើងមិនចូលទឹកដើរនៅទីជនបទសម្រាប់ស្ត្រី NH500 - ខ្មៅ
  • ស្បែកជើងមិនចូលទឹកដើរនៅទីជនបទសម្រាប់ស្ត្រី NH500 - ខ្មៅ
ស្បែកជើងមិនចូលទឹកដើរនៅទីជនបទសម្រាប់ស្ត្រី NH500 - ខ្មៅ
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
រចនាម៉ូតនៅជ្រលងភ្នំ French Alps យើងបានពិនិត្យស្បែកជើងកល្មម NH500 សម្រាប់ដើររយៈពេលពេញមួយថ្ងៃនៅលើផ្លូវព្រៃក្នុងអាកាសធាតុធ្លាក់ភ្លៀង។

កំលាំងចិត្តរបស់យើង? ដើម្បីផ្តល់ជូនលោកអ្នកនូវស្បែកជើងដើរធ្វើពីស្បែកដែលផ្តល់ផាសុកភាព កល្មម មិនជ្រាបទឹកដែលសម្រប់គ្រប់ផ្លូវទាំងអស់ដែលមានចំណោតទាប។ រចនាបទមិនធ្វើអោយប៉ះពាល់ស្ទាយរបស់អ្នក!

ផ្នែកខាងលើនៃ: 10.0% Polyurethane

, 30.0% Polyester

, 60.0% ស្បែក គោជល់ ; បាតស្បែកជើង: 60.0% កៅស៊ូសំយោគ, 40.0% Ethylene Vinyl Acetate; ស្រទាប់ និង ស្រោមនៃ: 100.0% Polyester

BENEFITS

ការពារការឆក់

បាតស្បែកជើងរឹងទាំងសងខាងធ្វើពី EVA ដែលបង្កើននូវផាសុកភាពនៅពេលដើរនៅលើផ្លូវព្រៃ

ការទប់ទំងន់

មានក្រឡាកម្រាស់ 4 មម៖ ស្អិតជាប់ល្អ និងមិនរអិល។​​

មិនជ្រាបទឹក

ស្រទាប់មិនជ្រាបទឹកត្រូវបានធ្វើតេស្តដើរ ១២គម ក្នុងទឹកដល់ត្រឹមពាក់កណ្តាលផ្នែកខាងលើ។

ផាសុខភាពក្នុងការពាក់

រចនាឡើងមិនរឹបប្រអប់ជើងខាងមុខ បាតខាងក្នុងកម្រាស់ 5មម

សាកសម

កល្មម និងមានរន្ធចងខ្សែចំនួន៥ដែលផ្តល់ការគាំទ្រដល់ជើង

ការពារការប៉ះទង្គិច

មានកាងខាងមុខរឹងមាំការពារជើងកុំអោយបុកថ្ម

ងាយស្រួលប្រើ

កវែងល្មមដែលការពារកុំអោយថ្មតូចៗ និងមែកឈើចូល។

TECHNICAL INFORMATIONS

បាតមានក្រឡា

ការរចនាបាតស្បែកជើងដែលបានឆ្លងកាត់ការស្រាវជ្រាវច្រើននៅក្នុងមន្ទីរពិសោធន៍ រួមជាមួយនឹងការបង្កើតកៅស៊ូពិសេសដែលធ្វើអោយស្បែកជើងស្អិតមិនរអិល។ ដូចដែលតម្រូវការមិនដូចគ្នា យើងបានស្វែងរកស្បែកសម្រាប់ដើរលើផ្លូវទន់ (ប្រភេទផ្លូវក្នុងព្រៃ) និងផ្លូវថ្ម (ប្រភេទផ្លូវតាមឆ្នេរ)។

ត្រូវបានរចនាឡើងសម្រាប់ការដើរនៅតាមជនបទ។

ស្បែកជើងថ្មើរជើងរបស់យើង ត្រូវបានរចនាឡើងសម្រាប់ការដើរនៅតាមជនបទ។ដូច្នេះ យើងជ្រើសរើសសមាសធាតុផ្សំបាត និងផ្នែកខាងលើនៃស្បែកជើង ហើយធ្វើតេស្ត​ដើម្បី​ធានា​ថា​វា​ពិតជាសក្តិសមសម្រាប់ការដើរនៅលើផ្លូវរាប (ឧទាហរណ៍ ផ្លូវក្នុងព្រៃដែលធ្វើពីដី) ឬ ផ្លូវមានថ្ម (ឧទាហរណ៍ ផ្លូវនៅតំបន់ឆ្នេរដែលមានថ្ម)។ ប្រើប្រាស់លើផ្លូវ (កៅស៊ូ) អាចធ្វើអោយវាដាចមុនអាយុកាល និងបង្ករការរំខាន។ ស្បែកជើងនេះ មិនសក្តិសមសម្រាប់ការដើរភ្នំទេ។

របៀបជ្រើសរើសទំហំស្បែកជើងឡើងភ្នំរបស់អ្នក?

យើងសូមណែនាំលោកអ្នកអោយសាកល្បងស្បែកជើងទាំងពីរដោយឈរជាមួយនឹងស្រោមជើង។ សូមលម៉ូឌែល និងទំហំផ្សេងទៀត បើចាំបាច់។ត្រូវពិនិត្យមើលចំនុចផាសុកភាពចំនួនពីរដូចខាងក្រោម៖ កែងស្បែកជើង និងប្រអប់ជើងខាងមុខនៅពេលចុះចំណត។ មិនគួមានចំនុចដែលរឹបខ្លាំងនៅពេលពាក់។ យើងសូមណែនាំអោយពាក់ស្បែកជើងរបស់អ្នកបន្តិចម្តងៗក្នុងការឡើងភ្នំដំបូងរបស់អ្នក ដូច្នេះវានឹងរីកតាមទំហំជើងរបស់អ្នក។

ការធ្វើតេស្តនៅមន្ទីរពិសោធន៍

ការធ្វើតេស្តនៅមន្ទីរពិសោធន៍ ត្រូវបានធ្វើលើសមាសធាតុខាងក្រោម៖ការហែករន្ធខ្សែ និងខ្សែ ការបិតកាវ ការសិក្សាពីគីមី ភាពធន់នឹងកាំរស្មី UV ភាពធន់នឹងការកកិតនៃបាតស្បែកជើងនិងសមាសធាតុផ្សំផ្នែកខាងលើ យើងប្រើប្រាស់ការធ្វើតេស្តទាំងនេះ ដើម្បីពង្រឹងគុណភាពផលិតផល​របស់យើង​ និងការពារភាពមិនពេញលក្ខណៈនៃស្បែកជើងថ្មើរជើងរបស់យើង។

ការកាត់បន្ថយផលប៉ះពាល់បរិស្ថាន

សម្រាប់ស្បែកជើងនេះ យើងបានជ្រើសរើសសមាសធាតុផ្សំដែលមិនប៉ះពាល់ដល់បរិស្ថានៈ- ខាងលើ (ផ្នែកខាងមុខនៃស្បែកជើង សន្ទះ និងផ្នែកខាងលើបំផុតនៃស្បែកជើង)៖ ប៉ូលីអេស្ទែរដែលកែច្នៃឡើងវិញ ៥២% សសៃអំបោះនីឡុងជ្រលក់ពណ៌ ៤៨% (ជ្រលក់ដោយប្រើទឹកតិច)
- សន្ទះ និងស្រទាប់ក៖ ប៉ូលីអេស្ទែរដែលកែច្នៃឡើងវិញ % - ខ្សែ និងរន្ធខ្សែ ជាប៉ូលីអេស្ទែរដែលកែច្នៃឡើងវិញ 100- 100% - បាតខាងក្នុងមានអនាម័យ៖ ហ្វូមជ័រដែលកែច្នៃឡើងវិញ ៨៥% និង ស្រទាប់ប៉ូលីអេស្ទែរ ១០០%
- បាត​ថខាងក្រៅ៖ ជ័រកែច្នៃឡើងវិញ ៣០%

ការប្រើប្រាស់រួមគ្នានូវ ស្បែកជើង/ស្រោមជើង ពិតជាមានសារៈសំខាន់។

ពងទឹកអាចកើតឡើងដោយសារមូលហេតុមួយចំនួននៅពេលដើរ៖ ការកកឹត ដក់នៅលើស្រោមជើង សំណើម ស្បែកជើងដែលមានទំហំតូចពេក ឬធំពេក...
យើងសូមណែនាំអោយលោកអ្នកជ្រើសរើសទំហំស្បែកជើងដែលសាកសម្យ និងសាច់ក្រនាត់ស្រោមជើងដែលសាកសម្យជាមួយស្បែកជើងដើររបស់អ្នក។

របៀបជ្រើសរើសកម្ពស់ស្រោមជើងរបស់អ្នក

លោកអ្នកចាំបាច់ត្រូវគ្រប់គ្រងសំណើមអោយបានល្អបំផុតនៅពេលដើរ៖ លោកអ្នកនឹងធ្លាក់ញើស ហើយវាជារឿយៗមិនអាចគេចផុតឡើយ។
ប្រសិនបើស្បែកជើងមានខ្យល់ចេញចូលល្អ វានឹងជួយបំបាត់សំណើមដែលចេញពីញើសរបស់លោកអ្នក៖ដូច្នេះលោកអ្នកត្រូវជ្រើសរើសស្រោមជើងដែលស្រាល និងមិនខ្យល់ចេញចូលផងដែរ។
ប្រសិនបើស្បេកជើងរបស់អ្នកមិនជ្រាបទឹក ដើម្បីការពារលោកអ្នកពីសំណើម និងភ្លៀង លោកអ្នកនឹងមិនធ្វើការជ្រើសរើសដដែលឡើយ៖ លោកអ្នកគួរតែជ្រើសរើសស្រោមជើងដែលជក់ញើសរបស់អ្នក និងជក់ញើសចេញពីជើងច្រើនបំផុត។

តើស្រោមជើងប្រភេទណាសម្រាប់ស្បែកជើងដែលមានកល្មម NH500?

ស្បែកជើងនេះមានខ្យល់ចេញចូលតិចតួច និងមិនអាចបំបាត់សំណើមចេញពីញើសរបស់លោកអ្នកបាននោះទេ។លោកអ្នកគួរតែពាក់ស្រោមជើងកវែង NH500៖ វាផ្សំពីកប្បាសដែលអាចស្រូបសំណើមបាន និងប្រើប្រភេទក្រណាត់កន្សែងពោះគោបញ្ច្រាសនៅបាតស្រោមជើង ដែល​ជួយក​ម្ចាត់​ញើស​ចេញពីជើងរបស់លោកអ្នក។ វាវែងល្អ ដែលអាចការពារកជើងលោកអ្នកពីស្បែកជើងបាន។
វាគឺជាការផ្សំចូលគ្នាយ៉ាងល្អឥតខ្ចោះ ដើម្បីfការបន្ថយការកើតពងបែក។

ការធានា

ស្បែកជើងថ្មើរជើងរបស់យើ់ងមានការធានារយៈពេល ២ ឆ្នាំ។
ការប្តេជ្ញាចិត្តរបស់យើង? ដើម្បីផ្តល់នូវផលិតផលដែលជាប់បានយូរដែលលោកអ្នកអាចប្រើប្រាស់សម្រាប់ការដើរនៅជនបទ។ ដោយសារតែផលិតផលដែលយើងស្រលាញ់បំផុតគឺជាផលិតផលដែលមានរឿងរ៉ាវច្រើនក្នុងការរៀបរាប់ និងមានរឿងលើសពីនោះទៀតដើម្បីរ៉ាយរ៉ាប់ក្នុងពេលអនាគត!