ការដើរភ្នំរបស់អ្នកញឹកញាប់កម្រិតណា?
យើងបានបែងចែកផលិតផលរបស់យើងទៅតាមមុខងារ និងលក្ខណៈពិសេសសម្រាប់ការដើរភ្នំចំនួន 3 កម្រិត៖
- យូរៗម្តង៖ការដើរភ្នំប្រហែល 10 ដង ក្នុងមួយឆ្នាំ ក្នុងរយៈពេលពី 3 ទៅ 4 ម៉ោង លើចំងាយផ្លូវក្រោម 10គម និងកំណើនចំងាយម្តង 700ម។
- ជាប្រចាំ៖ ការចេញដើរប្រហែល 20 ដង ក្នុងមួយឆ្នាំ។ការរីកចម្រើនក្នុងការធ្វើដំណើរម្តងៗ រួមមាន 4 ទៅ 6 ម៉ោង, 10 ទៅ 20 គម, 700 ទៅ 1200ម។
- ខ្លាំងក្លា៖ ច្រើនជាង 20 ដងក្នុងមួយឆ្នាំ។ ការរីកចម្រើនក្នុងការធ្វើដំណើរម្តងៗ រួមមាន ច្រើនជាង 6 ម៉ោង, ច្រើនជាង 20 គម, ពី 1200 ទៅ 2000ម។
ភាពស្អិតរបស់បាតស្បែកជើង
ភាពស្អិតរបស់បាតស្បែកជើងមានការបញ្ជាក់។ដើម្បីបញ្ចាក់ពីគុណភាព ស្បែកជើងបានឆ្លងកាត់ការធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីវាយតម្លៃកម្រិតស្អិតនៅលើផ្ទៃផ្សេងៗគ្នា (រលោង គ្រើម ស្ងួត សើម)។ ដើម្បីធ្វើសុពលភាពការធ្វើតេស្តនេះ យើងមានការវាយតម្លៃគុណភាពបាតស្បែកជើងនៅលើភ្នំផ្ទាល់ ដោយអ្នកធ្វើតេស្តដែលជាតំណាងលើចំងាយចរ 500គម
តើខ្ញុំគួរជ្រើសរើសទំហំមួយណា?
រឿងដែលសំខាន់បំផុតត្រូវសាកល្បងស្បែកជើងច្រើនប្រភេទ និងច្រើនទំហំដើម្បីស្វែងរកគូដែលសាកសម្យបំផុតសម្រាប់អ្នក!
លោកអ្នកអាចជ្រើសរើសទំហំដែលធំជាងទំហំជាក់ស្តែងដើម្បីការពារកុំអោយចុងជើងបុកជាមួយនឹងប្រអប់ខាងចុងស្បែកជើងពេលចុះចំណោត លុះត្រាតែជើងរបស់អ្នកទទួលបានការគាំទ្រគ្រប់គ្រាន់ក្នុងការការពារកុំអោយកកិត។
វិធីសាស្ត្រ៖ កាត់ក្រចកជើងរបស់អ្នកឲ្យខ្លី ហើយមុននឹងដើរចុះ ត្រូវពិនិត្យថាខ្សែស្បែកជើងរបស់អ្នកនឹងបញ្ឈប់ជើងរបស់អ្នកមិនឲ្យរអិលចុះក្រោមទៅមុខស្បែកជើង។
វិធីសាស្ត្រទិញ / តើលោកអ្នកសាកល្បងស្បែកជើងរបស់អ្នកដោយរបៀបណា?
ហាង Decathlon មួយចំនួនជាកន្លែងធ្វើតេស្តសាកល្បង។
1. សាកល្បងពាក់ស្បែកជើងទាំងសងខាង ក្រោកឈរ ដោយពាក់ស្រោមជើងសម្រាប់ឡើងភ្នំ។ 2. បន្តឹងខ្សែដើម្បីធានាថាតំណឹងបែងចែកស្មើគ្នា
3. ពិនិត្យមើលលើពីចំណុច៖
- មិនរអិលកែងជើងឡើយនៅពេលឡើងចំណោត។
- ជើងមិនរអិលដែលធ្វើអោយចុងជើងបុកជាមួយប្រអប់ចុងជើងនៅពេលចុះចំណោត។
4. សាកល្បងម៉ូដែលឬទំហំមួយចំនួន។
ចាប់ហែកវាពាក់ដើម្បីអោយវាតម្រូវតាមជើងបន្តិចម្តងៗ។
ការធ្វើតេស្តនៅទីតាំងផ្ទាល់
ស្បែកជើងរបស់យើងទាំងអស់ត្រូវបានធ្វើតេស្តទៅលើផាសុកភាពដំបូង និងពេញមួយអាំយុកាលរបស់វាដោយអ្នកឡើងភ្នំដែលមិនធ្វើអោយការអោយ Decathlon ក្រោមលក្ខខណ្ឌស្រដៀងទៅនឹងស្ថានភាពដែលលោកអ្នកជួបប្រទះផ្ទាល់។ គោលបំណងគឺដើម្បីធ្វើតេស្ត អភិវឌ្ឍបន្ថែម និងពិនិត្យមើលផលិតផលជាក់ស្តែងអោយបានច្រើនតាមដែលអាចធ្វើទៅបាន ដូច្នេះលោកអ្នកអាចឡើងភ្នំប្រកបដោយការពេញចិត្ត!
ការធ្វើតេស្តនៅមន្ទីរពិសោធន៍
ការធ្វើតេស្តនៅមន្ទីរពិសោធន៍ផ្សេងទៀតក៏ត្រូវធ្វើឡើងផងដែរដើម្បីឯកភាពទៅលើគុណភាពសមាសធាតុខាងក្រោម៖ ភ្ជាប់រន្ធស្បែកជើង ជាមួយនឹងខ្សែ, ការផ្គុំបាតស្បែកជើង, ការសិក្សាពីជាតិគីមី, ការធន់ទៅនឹង UV, ភាពសឹករិចរិលនៃបាត និងសមាសធាតុខាងលើ,- ឆាប់ចាស់។
ទទួលបានផលប្រយោជន៍ពីស្បែកជើង៖ផ្លាស់ប្តូរបាតខាងក្នុងរបស់អ្នក!
បាតខាងក្នុងថ្មីស្រឡាងនៅក្នុងស្បែកជើងរបស់អ្នកត្រូវបានរចនាឡើងដើម្បីតម្រូវទៅតាមជើងភាគច្រើន។ ការផ្លាស់ប្តូរបាតខាងក្នុងអាចនាំមកនូវ៖
1. បង្កើនការគាំទ្រ៖ បាតស្បែកជើងខ្លះមានផលិតរួចជាស្រេច ឬពង្រឹងបន្ថែមដើម្បីអោយវាផ្តល់ការគាំទ្រដល់តំបន់កោងនៃប្រអប់ជើង។
2. ផាសុកភាពបន្ថែម៖ បាតខាងក្នុងផ្តល់នូវកំដៅ និង/ឬ ការការពារ។
3. អាយុកាលវែង៖ ទទួលបានការគាំទ្រ និងផាសុកភាពពីស្បែកជើងឡើងវិញដោយផ្លា់ស់ប្តូរបាតខាងក្នុងរៀងរាល់រដូវ។
តើលោកអ្នកអាចការពារពងជើងដោយរបៀបណា?
ការពងជើងតែងតែកើតឡើងនៅពេលស្បែករលាត់ដោយការកកិត។ ដើម្បីការពារមិនឱ្យករណីនេះកើតឡើង យើងសូមណែនាំដូចខាងក្រោម៖ - ជ្រើសរើសស្បែកជើងទៅតាមទំហំជើងរបស់អ្នក។
- ពាក់ស្រោមជើងដែលស័ក្តិសម
- ចង និងបន្តឹងស្បែកជើងរបស់អ្នកឱ្យបានត្រឹមត្រូវ។
- សូមកុំមានការស្ទាក់ស្ទើរក្នុងការសារ៉េខ្សែបន្តឹងពេលធ្វើសកម្មភាព ជាពិសេសមុនពេលឡើង ឬចុះភ្នំ។
- ពាក់ស្បែកជើងរបស់អ្នកនៅពេលធ្វើដំណើរផ្លូវជិតសម្រាប់ការប្រើប្រាស់លើកដំបូង។
តើលោកអ្នកមើលថែស្បែកជើងរបស់អ្នកដោយរបៀបណា?
ដាក់វាហាលខ្យល់។ - យកភក់ស្ងួតចេញជាមួយនឹងច្រាសរឹង។
- លាងសំងាតស្នាមប្រឡាក់ដោយប្រើច្រាស និងទឹកក្តៅ
- ទុកអោយស្ងួត
- បាញ់ស្ព្រៃដោយប្រើផលិតផលធ្វើអោយមុខងារការពារទឹកដំនើរការឡើងវិញដែលធ្វើអោយផ្ទៃខាងលើការពារទឹក។