ស្បែកជើងដែលរចនាឡើងសម្រាប់ជើងកុមារ៖
ចន្លោះពីអាយុ ១ ទៅ ៦ឆ្នាំ ជើងដើរតួយ៉ាងសំខាន់ក្នុងការលូតលាស់របស់ក្មេងនិង ការអភិវឌ្ឍន៍របស់ក្មេង។ស្បែកជើងរបស់យើងបំពេញតាមតំរូវការជាក់ស្តែងរបស់ជើងកុមារ នៅដំណាក់កាលអភិវឌ្ឍន៍ខុសៗគ្នា។
ជ្រើសរើសស្បេកជើងដែលត្រឹមត្រូវសម្រាប់កូនអ្នក
អាយុចាប់ពី ១ ទៅ ២ឆ្នាំ (ទំហំ ចាប់ពី ៣.៥C ទៅ ៦.៥C): ចាប់ផ្ដើមរៀនដើរ។ជើងសំប៉ែត មូលនិងមានសាច់។ស្បែកជើង ខ្ញុំ រៀន របស់យើងគឺអាចបត់បែនបានយ៉ាងល្អដើម្បីគាំទ្រការអភិវឌ្ឍធម្មជាតិរបស់កុមារ។អាយុ១ ទៅ ៦ឆ្នាំ (ទំហំ ចាប់ពី ៧.៥C ទៅ ១១.៥C): ធ្វើឲ្យការដើរ ការរត់ និង ការលោតប្រសើរឡើងវិញ។ជើងនឹងរឹងមាំជាងមុន ហើយស្ដើង ចាប់ផ្ដើមានធ្នូជើង៖ស្បែកជើង ខ្ញុំ ធ្វើចលនា របស់យើង គឺស្រួលបត់បែន និង ទ្រទ្រង់កែងជើងល្អ។
លក្ខណៈជើងរបស់កុមារចាប់ពីអាយុ ១ ទៅ២ឆ្នាំ
ជើងរបស់យើងមិនចាំបាច់ពាក់ស្បែកជើងទេ សម្រាប់ឲ្យវាវិវត្ត។ប៉ុន្ដែស្បែកជើងពិតជាសំខាន់ក្នុងការការពារកជើងពីភាពរងា សើម និងប៉ះពាល់អ្វីផ្សេង ទោះបីជានៅក្នុង ឬ នៅក្រៅក៏ដោយ។ស្បែកជើង ដុមយ៉ូស ខ្ញុំ រៀន សម្រាប់កុមារអាយុ ១ ទៅ២ឆ្នាំ ដោយការពារជើងពួកគេ ស្របពេលដែលគេមានសេរីភាពក្នុងការធ្វើចលនា។ភាពបត់បែនរបស់ស្បែកជើងអនុញ្ញាតឲ្យជើងវិវត្តបានល្អតាមធម្មជាតិ ខណៈពេលដែលបាតស្បែកជើងស្ដើង សំប៉ែត និងស្រួលបត់បែន ស្ទើរតែដូចដើរជើងទទេ។
ជ្រើសរើសទំហំដ៏ត្រឹមត្រូវ
នៅចន្លោះអាយុពី ១ ទៅ ៣ឆ្នាំ ជើងកុមារអាចលូតលាស់បានយ៉ាងលឿនបំផុត។ត្រូវឆែកមើលទំហំជើងរបស់ពួកគេជាប្រចាំដោយប្រើរង្វាស់ជើងរបស់យើង។អ្នកអាចរករង្វាស់នោះនៅក្នុងហាងរបស់យើង ឬ នៅលើគេហទំព័រ ត្រង់ "ទំហំមួយណា"?
បាតធ្នូទ្រ ឬ អត់?
យើងគ្រប់គ្នាតែងមានជើងសំប៉ែត នៅពេលយើងកើតមក។ចាប់តាំងពីពេលដែលយើងរៀនដើរបាតជើងរបស់យើងចាប់ផ្ដើមមានសភាពលូតលាស់បន្តិចម្តង ៗ នៅពេលនោះសាច់ដុំជើងរបស់យើងក៍វិវត្ត។នេះហើយជាមូលហេតុដែលកុមារមិនត្រូវការ ជំនួយក្នុងការទ្រនៅបាតជើងនៅក្នុងស្បែកជើងរបស់ពួកគេ ព្រោះ ពួកគេនៅលូតលាស់ទៀត (ត្រូវការវា លុះត្រាតែមានអ្នកឯកទេសថែទាំសុខភាពបញ្ជាក់) ។
អត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណនៅអាយុក្មេង
ការធ្វើលំហាត់ប្រាណជាទៀងទាត់តាំងពីវ័យក្មេងតាមដែលអាចធ្វើបានគឺល្អសម្រាប់ការវិវឌ្ឍរាងកាយនិងផ្លូវចិត្តរបស់កុមារ។វាជួយបង្កើតទម្លាប់រស់នៅល្អដែលនឹងបន្ថយហានិភ័យនៃបញ្ហាសុខភាពនៅពេលក្រោយក្នុងជីវិត។លើសពីនេះទៀតការធ្វើសកម្មភាពជាក្រុមជាមួយអ្នកដទៃលើកទឹកចិត្តកុមារឲ្យចូលក្នុងសង្គមចុះ និងរួមចំណែកដល់ការអភិវឌ្ឍផ្ទាល់ខ្លួនរបស់កុមារ។
អត្ថប្រយោជន៍ខាងរាងកាយនិងផ្លូវចិត្ត
តើអត្ថប្រយោជន៍ផ្លូវកាយមានអ្វីខ្លះ?ជម្រុញការអភិវឌ្ឍសមត្ថភាពរាងកាយ (ជំនាញចលនាតុល្យភាពនិងការសំរបសំរួល) ជំរុញការលូតលាស់ ប្រឆាំងនឹងការធាត់ តើអ្វីទៅជាអត្ថប្រយោជន៍ដល់ផ្លូវចិត្ត?ជួយកសាងទំនុកចិត្តលើខ្លួនឯង ជួយឲ្យកុមារចូលក្នុងសង្គមចុះ ជួយកុមារឱ្យមានភាពរីកចំរើនជាបុគ្គល បង្កើនការយកចិត្តទុកដាក់របស់ពួកគេ
ការហាត់ប្រាណកុមារ
តើក្លឹបហាត់ប្រាណសម្រាប់កូនក្មេងជាអ្វី?សកម្មភាពហា់តប្រាណសប្បាយៗដែលត្រូវប្រើឧបករណ៍ដែលរចនាយ៉ាងពិសេសជាមួយនឹងគ្រូបង្វឹកដើម្បីដឹកនាំសកម្មភាពទាំងនោះ។វគ្គសិក្សានេះត្រូវបានបង្កើតជាឧបសគ្គជាច្រើនដោយមានឧបករណ៍ជំនួយសម្រាប់កុមារ(ការដើរលើធ្នឹម ការបោះជំហាន ការដើរលើជម្រាល បារស្របគ្នា ចូលក្នុងរូង ជិះរ៉ូឡើ និងជាច្រើនទៀត) ដែលអនុញ្ញាតឲ្យកូនអ្នកអាចលោត ឡើង រំអិលខ្លួន រក្សាលំនឹង និងជាច្រើនទៀត។ សកម្មភាពទាំងនេះអាចធ្វើចាប់ពីអាយុ ១ឆ្នាំនៅផ្ទះ ទាំងក្នុង និងក្រៅ។
អត្ថប្រយោជន៍នៃ ការហាត់ប្រាណកុមារ
តើអ្វីទៅជាអត្ថប្រយោជន៍នៃ ការហាត់ប្រាណកុមារ? ការហាត់ប្រាណកុមារបានជួយ លើកទឹកចិត្តដល់ការអភិវឌ្ឍផ្លូវចិត្តកុមារតូចៗ ជាពិសេសជំនាញចលនា ការសម្របសម្រួល និងការរក្សាលំនឹង។លើសពីនេះទៀតតុល្យភាពលើឧបករណ៍ហាត់ប្រាណការលោត ការរំកិល និងការឡើង គឺជាសកម្មភាពទាំងអស់ដែលនឹងជួយកូនរបស់អ្នកឱ្យកាន់តែមានភាពគ្រប់គ្រាន់និងកសាងទំនុកចិត្តលើខ្លួនឯង។