ហេតុអ្វីត្រូវជ្រើសរើសស្គូទ័រ B500 ?
ដោយសារកង់មុខទាំងពីររបស់វាមានលក្ខណៈពិសេសនិងប្រព័ន្ធចង្កូចមានលំនឹងល្អមិនទាញរេ។ការបង្គុំនេះត្រូវបានរចនាផលិតឡើងក្រោមការប្រឹក្សាជាមួយគ្រូពេទ្យផ្នែកកាយវិទ្យាដើម្បីរក្សាសុវត្ថិភាពកុមារ ដោយសារចលនាទ្រេតរបស់វាស្ថិតនៅក្នុងរង្វាស់មុំមួយច្បាស់លាស់ (មានន័យថាកុមារមិនបាត់បង់លំនឹងពេលធ្វើចលនាទៅមុខឬបត់ត្រឡប់ក្រោយ)។ដៃចង្កូតកោងសម្រាប់ជួយពង្រឹងជំហររបស់កុមារឲ្យកាន់ប្រសើរ។ ស្គូទ័រប្រភេទ B500 ងាយជិះ ងាយស្រួលក្នុងការកាច់ចង្កូត និងទ្រទ្រង់ការអភិវឌ្ឍន៍រាងកាយរបស់កុមារ ហើយជួយដល់ការលេងស្គូទ័ររបស់កុមារថែមទៀតផង។
តើស្គូតទ័រ B500 500 មានឥទ្ធិពលយ៉ាងដូចម្ដេចលើការអភិវឌ្ឍន៍ផ្នែកចលនាវិទ្យារបស់កុមារ?
ដើម្បីអភិវឌ្ឍន៍ជំនាញចិត្តសាស្រ្តខាងចលនា កុមារត្រូវចេះពង្រឹងលំនឹងចលនារាងកាយ ដៃ ជើង និងភ្នែក ព្រមទាំងយល់ពីទំនោររបស់របស់រាងកាយផងដែរ។
ស្គូទ័រកង់បី B500 នេះត្រូវបានរចនាជាពិសេសដោយមានការជួយផ្ដល់យោបល់ពីពេទ្យខាងចិត្តមាត្រ ដើម្បីឱ្យកុមារអាយុពី 2-5 ឆ្នាំ អាចចាប់យកជំនាញនេះបានយ៉ាងងាយស្រួល ខណៈពេលកំពុងលេងកម្សាន្ត!
តើស្គុតធ័រ B500មានតួនាទីយ៉ាងណាខ្លះ?
ជាមួយនឹងប្រព័ន្ធចង្កូតដ៏ពិសេសវនេះ រន្ទាជាន់របស់ B500 អាចទ្រេតផ្អៀងចុះឡើងដោយរក្សានូវលំនឹងសម្រាប់កុមារនៅរាល់ពេលពេលបត់ត្រឡប់ក្រោយ។ប្រព័ន្ធនេះការពារកុមារមិនឲ្យបាត់បង់លំនឹងនៅពេលមានចលនារុញទៅមុខ ឬបត់ត្រឡប់ក្រោយ។ វាថែមទាំងជួយក្មេងៗក្នុងការអភិវឌ្ឍជំនាញធ្វើចលនារបស់ពួកគេទៀតផង។ក្ដារជាន់ផលិតពីវត្ថុធាតុពីរមុខរបស់វាជួយក្នុងការទប់ជំហរបានល្អ។
តើស្គូទ័រ B500 មានទម្ងន់ប៉ុន្មាន?
2.7 គ.ក្រ៖កុមារតូចៗអាចលេងបាន ហើយមនុស្សពេញវ័យងាយស្រួលកាន់យួរ! សូមជួយអភិវឌ្ឈលំនឹងរបស់កុមារ!ជួយកុមារក្នុងការទប់លំនឹង។
តើស្គុតធ័រ B500ជួយសម្រួលដល់កុមារដូចម្ដេចខ្លះ?
កង់កៅស៊ូ PU និងប៉ាដាង ABEC ជួយឲ្យការរអិលកាន់តែរលូនស្របនឹងសមត្ថភាពកុមារដែលមានអាយុចន្លោះពី ២ ដល់ ៥ឆ្នាំ៖ ការរអិលនេះរលូនល្អ ប៉ុន្តែមានកម្រិតកំណត់។គោលដៅគឺមិនឱ្យកុមារមានការភ័យខ្លាចដោយសារល្បឿនលឿនពេកនោះទេ។
តើមានវិធីសាស្ត្រអ្វីក្នុងការយួរកាន់ស្គូទ័រ B500 នេះឬទេ?
ដៃចង្កូតអាចដកចេញបានត្រឹមមួយវិនាទី ដែលអនុញ្ញាតឱ្យអ្នកដឹកជញ្ជូនឬរក្សាទុកស្គូទ័រ B500 របស់អ្នកនៅក្នុងទីធ្លាតូចមួយនៅផ្ទះ ឬក្នុងឡានរបស់អ្នកបាន។
តើការប្រុងប្រយ័ត្នអំពីសុវត្ថិភាពអ្វីខ្លះដែលអ្នកគួរធ្វើជាមួយនឹងស្គុទ័រ B500?
សូមពាក់ឧបករណ៍ការពាររាល់ពេលដែលជិះស្គុតធ័រ។ វាជាករណីចាំបាច់សម្រាប់ក្មេងគ្រប់វ័យ! កុំភ្លេចឱ្យកូនអ្នកពាក់មួកសុវត្ថិភាព។ ពួកគេក៏អាចនឹងត្រូវការទ្រនាប់ជង្គង់និងកែងដៃផងដែរ អាស្រ័យលើកម្រិតរបស់ពួកគេ។
តើវិមាត្ររបស់ស្គូទ័រ B500 មានលក្ខណៈយ៉ាងណា?
ស្គូទ័រ B500 ត្រូវបានឌីសាញឡើងសម្រាប់ក្មេងៗដើម្បីឱ្យពួកគេមានភាពងាយស្រួលក្នុងការលេង៖ប្រវែងក្ដារជាន់៖ 26 សម
ទទឹងក្តារជាន់៖ 10.5 សម
កម្ពស់ក្ដារជាន់៖ 5 សម
អង្កត់ផ្ចិតកង់មុខ៖ 125 មម
អង្កត់ផ្ចិតកង់ក្រោយ៖ 100 មម
កំពស់ចង្កូត (ពេលទម្លាក់ទាប)៖ 50 ស.ម. (សម្រាប់កុមារកម្ពស់ 80 ស.ម.)
កម្ពស់ដៃចង្កូតនៅទីតាំងខ្ពស់៖71 ស.ម. (សម្រាប់កុមារកម្ពស់ 1 ម 20)
ប្រវែងសរុប៖57 សម
គម្លាតកង់៖ 28 សម
តើអ្នកអាចប្រើស្គូទ័រ B500 នេះដោយសុវត្ថិភាពយ៉ាងដូចម្ដេច?
យើងសូមណែនាំឱ្យត្រួតពិនិត្យស្ថានភាពស្គូទែររបស់លោកអ្នកមុននិងក្រោយពេលជិះម្ដងៗ។សូមកុំភ្លេចពិនិត្យរកមើលភាពមិនប្រក្រតី ស្នាមប្រេះ និងគែមមុតស្រួច។ កង់និងប៉ាដាងគឺជាផ្នែកដែលងាយសឹក។ សូមកុំភ្លេចពិនិត្យនិងផ្លាស់ប្ដូរវា ប្រសិនបើចាំបាច់។ ដើម្បីជួសជុលស្គូទ័ររបស់អ្នកនិងពន្យារអាយុកាលរបស់វា សូមអញ្ជើញមកកាន់ហាង Decathlon ក្នុងតំបន់របស់អ្នក ដែលអ្នកអាចកុម្ម៉ង់គ្រឿងបន្លាស់ណាមួយក៏បានតាមតម្រូវការរបស់អ្នក។
តើផលិតផលរបស់យើងធ្វើតេស្តយ៉ាងដូចម្ដេច?
ស្គូទ័ររបស់យើងទាំងអស់បានធ្វើតេស្តនៅមន្ទីរពិសោធន៍។ តេស្តទាំងនេះពិនិត្យលើការអនុលោមតាមស្តង់ដារអឺរ៉ុបសម្រាប់ស្គូទ័រ និងពិនិត្យលើសំណឹកលើស្គូទ័រ។ ឧទាហរណ៍ តេស្តមួយរបស់យើងពាក់ព័ន្ធនឹងម៉ាស៊ីនបត់ស្គូទ័រ 10,000 ដង ដើម្បីពិនិត្យលើប្រព័ន្ធបត់របស់វា។ការធ្វើតេស្តសាកល្បងនៅខាងក្រៅក៏ត្រូវបានអនុវត្តដូចគ្នាទៅនឹងការធ្វើតេស្តសាកល្បងនៅក្នុងមន្ទីរពិសោធន៍ដែរ ដោយមួយចំនួនធ្វើតាមរង្វាស់ និងមួយចំនួនទៀតធ្វើតាមទស្សនៈរបស់អ្នកធ្វើតេស្ត ដើម្បីឱ្យគុណភាពរបស់វាខ្ពស់បំផុត។លទ្ធផលគឺផលិតផលបញ្ជាប់និងតេស្តរួច។