1
Hide filters
Filters 0
Sort by :
Filters 0
Available online
      product-sticker-Voluminous
      • ស្គូទ័រមនុស្សពេញវ័យ Commute 900 - ប្រផេះ
      • ស្គូទ័រមនុស្សពេញវ័យ Commute 900 - ប្រផេះ
      • ស្គូទ័រមនុស្សពេញវ័យ Commute 900 - ប្រផេះ
      • ស្គូទ័រមនុស្សពេញវ័យ Commute 900 - ប្រផេះ
      • ស្គូទ័រមនុស្សពេញវ័យ Commute 900 - ប្រផេះ
      • ស្គូទ័រមនុស្សពេញវ័យ Commute 900 - ប្រផេះ
      • ស្គូទ័រមនុស្សពេញវ័យ Commute 900 - ប្រផេះ
      • ស្គូទ័រមនុស្សពេញវ័យ Commute 900 - ប្រផេះ
      • ស្គូទ័រមនុស្សពេញវ័យ Commute 900 - ប្រផេះ
      • ស្គូទ័រមនុស្សពេញវ័យ Commute 900 - ប្រផេះ
      ស្គូទ័រមនុស្សពេញវ័យ Commute 900 - ប្រផេះ
      OXELO

      ស្គូទ័រមនុស្សពេញវ័យ Commute 900 - ប្រផេះ

      8666200
      $199,00
      ពន្ធត្រូវបានបូកបញ្ចូល
      product-sticker-Voluminous
      • ស្គូទ័រមនុស្សពេញវ័យ Commute 900 - ប្រផេះ
      • ស្គូទ័រមនុស្សពេញវ័យ Commute 900 - ប្រផេះ
      • ស្គូទ័រមនុស្សពេញវ័យ Commute 900 - ប្រផេះ
      • ស្គូទ័រមនុស្សពេញវ័យ Commute 900 - ប្រផេះ
      • ស្គូទ័រមនុស្សពេញវ័យ Commute 900 - ប្រផេះ
      • ស្គូទ័រមនុស្សពេញវ័យ Commute 900 - ប្រផេះ
      • ស្គូទ័រមនុស្សពេញវ័យ Commute 900 - ប្រផេះ
      • ស្គូទ័រមនុស្សពេញវ័យ Commute 900 - ប្រផេះ
      • ស្គូទ័រមនុស្សពេញវ័យ Commute 900 - ប្រផេះ
      • ស្គូទ័រមនុស្សពេញវ័យ Commute 900 - ប្រផេះ
      ស្គូទ័រមនុស្សពេញវ័យ Commute 900 - ប្រផេះ
      ទំហំ:
      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      យើងបានបង្កើតស្គូទ័រ Commute 900 នេះឡើងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ វាសក្តិសមសម្រាប់អ្នកប្រើប្រាស់ទាំងអស់ដែលចង់បានស្គូទ័រតូចស្រួលបត់តាមខ្លួន!

      អ្នករចនាម៉ូតរបស់យើងធ្វើឱ្យជីវិតរស់នៅទីក្រុងមានភាពងាយស្រួល។ បត់ស្គូទ័ររបស់អ្នកបានលឿនដោយមិនចាំបាច់កាច់ខ្លួនចុះក្រោមឡើយដោយប្រើប្រព័ន្ធ EasyFold និងដៃកាន់ EasyHandle។

      រចនាសម្ព័ន្ធ: 15.0% ដែកថែប, 5.0% Polyethylene

      , 80.0% អាលុយមីញ៉ូម; កង់ ILS: 45.0% Polyurethane

      , 55.0% Polypropylene

      BENEFITS

      ងាយស្រួលប្រើ

      បត់បានលឿនដោយមិនចាំបាច់កាច់ខ្លួនចុះឡើយ។ ទម្ងន់ស្គូទ័រ៖ 6,8 គក្រ។

      គ្រប់គ្រងហ្វ្រាំង

      ជាន់ហ្វ្រាំងបានស្រួល ដោយប្រើប្រាស់ហ្វ្រាំងដៃ (ដូចនៅលើកង់ចឹង)។

      ការពារការឆក់

      ជិះប្រកបដោយផាសុកភាពដោយសារសំបកកង់ PU ស្រទន់ (75A) និងបូមខាងមុខ

      សមត្ថភាពរអិល

      កង់កៅស៊ូស្រទន់ធ្វើពី PU ទំហំ 200 មម ទំហំធំ (75A) ចំនួន 2។ប៉ាដាង ABEC 7

      ងាយស្រួលផ្លាស់ទី

      ងាយស្រាលដឹកជញ្ជូនតាមរទេះអូស។

      អាចកែតំរូវបាន

      កំពស់ដៃកាន់របស់វាអាចសារ៉េបានជាក់លាក់សម្រាប់អ្នកប្រើប្រាស់មានកំពស់ចាប់ពី 1.45 ម ដល់ 1.95 ម។

      មិនកខ្វក់

      កាងការពារភក់ខាងមុខ និងខាងក្រោយដើម្បីការពារមិនឱ្យសាចទឹក។

      សម្រួលការប្រើប្រាស់ឧបករណ៏

      ដោយសារតែដងកាន់ (ចំណុចទាញ) ដែលដាក់សម្ពាធទៅលើដៃរបស់អ្នក។

      TECHNICAL INFORMATIONS

      តើអ្នកមានការប្រុងប្រយ័ត្នអំពីសុវត្ថិភាពនៅពេលប្រើប្រាស់ស្គូទ័រ C 900 ដែរឬទេ?

      លោកអ្នកគួរតែពាក់ឧបករណ៍ការពារជាប្រចាំ (មួកសុវត្ថិភាព ទ្រនាប់ជង្គង់ និងទ្រនាប់កែងដៃ) នៅពេលអ្នកជិះស្គូទែរ។

      គ្រោះថ្នាក់ធ្ងន់ធ្ងរភាគច្រើនតែងកើតឡើងអំឡុងពេលពីរបីខែដំបូងនៃការប្រើប្រាស់៖ សូមចំណាយពេលរៀនអំពីមូលដ្ឋានគ្រឹះសិន ដូច្នេះលោកអ្នកអាចចេះគ្រប់គ្រងល្បឿននិងចាប់ហ្វ្រាំងនៅក្នុងស្ថានភាពអាសន្ន ក្នុងគ្រប់ស្ថានភាពនៃអាកាសធាតុទាំងអស់។បញ្ឈប់ការប្រើប្រាស់ ប្រសិនបើចំទីទួលលេងដែលមានសភាពរអិល

      តើអ្នបត់ និងពន្លាតស្គូទ័រយ៉ាងដូចម្ដេច?

      បត់បានលឿន និងពន្លាដោយមិនចាំបាច់ប្រើដៃ! នេះគឺជាការរចនា Easyfold។
      តើអ្វីជាការបោក? គ្រាន់តែឈរនៅទល់មុខស្គូទ័ររបស់អ្នក ជាមួយនឹងតួត្រង់នៅខាងមុខអ្នក និងសង្កត់ឈ្នាន់ ហើយស្គូទ័រ C 900 របស់អ្នក គឺត្រូវបានបត់ក្នុងរយៈពេលតិចជាងអានការណែនាំ។
      កាន់តែងាយស្រួលសម្រាប់ទាញ។ គ្រាន់តែរុញប៊ូតុងដើម្បីបត់វា។ ហើយពន្លាដៃរបស់វាដោយធ្វើចលនាតែមួយដង!
      ស្គូទ័រ C 900 នេះ គឺជាឧបករណ៍ដ៏ល្អប្រើជំនួសឱ្យមធ្យោបាយសាធារណៈ។

      តើស្គូទ័រ Oxelo C 900 សក្តិសមសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយនៅទីក្រុងដែរឬទេ?

      បាទ!
      កៅស៊ូគ្រើមក្រាលនៅបន្ទះក្ដារជាន់ និងនិងធ្វើទ្រនាប់ដៃសម្រាប់កាន់ជួយកាត់បន្ថយរំញ័រ និងធ្វើឱ្យការជិះស្គូទ័រកាន់តែរីរាយ។
      ស្ដូតតែ C 900 សម្រាប់មនុស្សធំមានកណ្តឹងមួយអាចធ្វើឱ្យខ្លួនអ្នកបានឮ។ មានទំហំតូច និងមានប្រព័ន្ធបត់ដែលផ្តល់ភាពងាយស្រួលក្នុងការយកវាទៅដាក់ក្នុងមធ្យោបាយធ្វើដំណើរសាធារណៈ ដូច្នេះលោកអ្នកអាចទៅបានកាន់តែឆ្ងាយ!

      តើអ្វីទៅជាមុខងារជិះរំអិលរបស់ស្គូទ័រ Oxelo C 900?

      ស្គូទ័រមនុស្សពេញវ័យនេះត្រូវបានបំពាក់ជាមួយនឹងសំបកកង់កៅស៊ូធ្វើពី PU ស្រទន់ 200 មម ទំហំធំ ជាមួយនឹងកម្រិតរឹងមាំ 75A ដែលធ្វើឱ្យដំណើរការបានល្អ និងផ្តល់ផាសុកភាព។ រង្វង់កង់ធំបង្កើតការជំរុញដោយកាត់បន្ថយបរិមាណខិតខំប្រឹងធាក់។ ABEC 7 មានគុណភាពខ្ពស់ហើយដោយធ្វើអោយវាកាន់តែងាយស្រួលសម្រាប់អ្នកដើម្បីរុញ ដោយបន្ថយការអស់កម្លាំងធាក់ដីច្រើន។

      តើស្គូទ័រ C 900 មានទម្ងន់ប៉ុន្មាន?

      6.8 គក ធ្វើឱ្យវាងាយស្រួលក្នុងការដឹកជញ្ជូនដោយប្រើ "រទេះអូស"។ បត់វាឡើងហើយអូសវាដូចវ៉ាលី។

      តើទម្ងន់អតិបរមាប៉ុន្មានដែលស្គូទ័រ C 900 អាចដឹកបាន?

      100គក្រ។នេះគឺជាអ្វីដែលយើងអាចធានាបានដោយអនុវត្តតាមស្តង់ដារអឺរ៉ុបសម្រាប់ស្គូទ័រ (EN 14619)។

      តើលោកអ្នកត្រូវមានការប្រុងប្រយ័ត្នលើសុវត្ថិភាពដូចម្តេចនៅពេលជិះស្គូទ័រ C 900?

      យើងសូមផ្ដល់យោបល់ឱ្យត្រួតពិនិតស្គូទ័ររបស់អ្នកមុនពេល និងក្រោយពេលជិះដើម្បីឱ្យប្រាកដថា អាចជិះបានធម្មតា មិនមានប្រេះស្រាំ ឬគេមមុត។

      តើអ្នកគួរធ្វើយ៉ាងដូចម្ដេចប្រសិនបើមានការលេងនៅលើចង្កូត?

      ជាមួយនឹងផ្លូវគ្រលុក ការរំខានម្តងហើយម្តងទៀត និងរំញ័រ, វាជារឿងធម្មតាដែលមានផ្នែកខ្លះរបស់ស្គូទ័របានរលុង។
      អ្នកអាចទៅមួលរឹងបន្តឹងផ្នែកដេលធូរទាំងអស់នៅរោងជាងDecathlon ឬធ្វើវាដោយខ្លួនឯងជាមួយនឹងសោរដែលបានផ្ដល់ឱ្យ (រចនាឡើងឱ្យត្រូវទៅនឹងផ្នែករបស់ស្គូទ័រទាំងអស់)។

      តើផលិតផលរបស់យើងធ្វើតេស្តយ៉ាងដូចម្ដេច?

      ស្គូទែររបស់យើងទាំងអស់បានធ្វើតេស្តនៅមន្ទីរពិសោធន៍។ ការធ្វើតេស្តត្រួតពិនិត្យទាំងនេះអនុវត្តតាមស្ដង់ដារអឺរ៉ុបសម្រាប់ស្គូទែរ។ ឧទាហរណ៍ ការធ្វើតេស្តមួយទាក់ទងនឹងម៉ាស៊ីនមួយដែលបត់ស្គូទែរចុះឡើងចំនួន 10,000 ដង ដើម្បីពិនិត្យមើលគុណភាព​នៃប្រព័ន្ធបត់ចុះឡើងរបស់វា។ការធ្វើតេស្តនៅខាងក្រៅក៏ត្រូវបានអនុវត្តដូចការធ្វើតេស្តនៅមន្ទីរពិសោធន៍ដែរ ដោយខ្លះធ្វើតាមរង្វាស់ ហើយខ្លះទៀតផ្អែកតាមទស្សនៈរបស់អ្នកធ្វើតេស្ត ដើម្បីឱ្យផលិតផលមានគុណភាពល្អ។លទ្ធផលគឺជាផលិតផលដែលត្រូវបានធ្វើតេស្តនិងឯកភាពត្រឹមត្រូវ។

      តើអ្នកគួររក្សាស្គូទែររបស់អ្នកយ៉ាងដូចម្តេច?

      ប៉ាដាងនិងកង់របស់វា​ជាផ្នែកដែលសឹករិចរឹលសូមកុំភ្លេចពិនិត្យនិងផ្លាស់ប្ដូរវា ប្រសិនបើចាំបាច់។
      អ្នកអាចជួសជុលនិងបន្តអាយុកាលប្រើប្រាស់នៃស្គូទែររបស់អ្នកបានជាមួយនឹងគ្រឿងបន្លាស់ដែលអាចរកបាននៅហាង Decathlon។