តើអ្នកមានការប្រុងប្រយ័ត្នអំពីសុវត្ថិភាពនៅពេលប្រើប្រាស់ស្គូទ័រ C 900 ដែរឬទេ?
លោកអ្នកគួរតែពាក់ឧបករណ៍ការពារជាប្រចាំ (មួកសុវត្ថិភាព ទ្រនាប់ជង្គង់ និងទ្រនាប់កែងដៃ) នៅពេលអ្នកជិះស្គូទែរ។
គ្រោះថ្នាក់ធ្ងន់ធ្ងរភាគច្រើនតែងកើតឡើងអំឡុងពេលពីរបីខែដំបូងនៃការប្រើប្រាស់៖ សូមចំណាយពេលរៀនអំពីមូលដ្ឋានគ្រឹះសិន ដូច្នេះលោកអ្នកអាចចេះគ្រប់គ្រងល្បឿននិងចាប់ហ្វ្រាំងនៅក្នុងស្ថានភាពអាសន្ន ក្នុងគ្រប់ស្ថានភាពនៃអាកាសធាតុទាំងអស់។បញ្ឈប់ការប្រើប្រាស់ ប្រសិនបើចំទីទួលលេងដែលមានសភាពរអិល
តើអ្នបត់ និងពន្លាតស្គូទ័រយ៉ាងដូចម្ដេច?
បត់បានលឿន និងពន្លាដោយមិនចាំបាច់ប្រើដៃ! នេះគឺជាការរចនា Easyfold។
តើអ្វីជាការបោក? គ្រាន់តែឈរនៅទល់មុខស្គូទ័ររបស់អ្នក ជាមួយនឹងតួត្រង់នៅខាងមុខអ្នក និងសង្កត់ឈ្នាន់ ហើយស្គូទ័រ C 900 របស់អ្នក គឺត្រូវបានបត់ក្នុងរយៈពេលតិចជាងអានការណែនាំ។
កាន់តែងាយស្រួលសម្រាប់ទាញ។ គ្រាន់តែរុញប៊ូតុងដើម្បីបត់វា។ ហើយពន្លាដៃរបស់វាដោយធ្វើចលនាតែមួយដង!
ស្គូទ័រ C 900 នេះ គឺជាឧបករណ៍ដ៏ល្អប្រើជំនួសឱ្យមធ្យោបាយសាធារណៈ។
តើស្គូទ័រ Oxelo C 900 សក្តិសមសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយនៅទីក្រុងដែរឬទេ?
បាទ!
កៅស៊ូគ្រើមក្រាលនៅបន្ទះក្ដារជាន់ និងនិងធ្វើទ្រនាប់ដៃសម្រាប់កាន់ជួយកាត់បន្ថយរំញ័រ និងធ្វើឱ្យការជិះស្គូទ័រកាន់តែរីរាយ។
ស្ដូតតែ C 900 សម្រាប់មនុស្សធំមានកណ្តឹងមួយអាចធ្វើឱ្យខ្លួនអ្នកបានឮ។ មានទំហំតូច និងមានប្រព័ន្ធបត់ដែលផ្តល់ភាពងាយស្រួលក្នុងការយកវាទៅដាក់ក្នុងមធ្យោបាយធ្វើដំណើរសាធារណៈ ដូច្នេះលោកអ្នកអាចទៅបានកាន់តែឆ្ងាយ!
តើអ្វីទៅជាមុខងារជិះរំអិលរបស់ស្គូទ័រ Oxelo C 900?
ស្គូទ័រមនុស្សពេញវ័យនេះត្រូវបានបំពាក់ជាមួយនឹងសំបកកង់កៅស៊ូធ្វើពី PU ស្រទន់ 200 មម ទំហំធំ ជាមួយនឹងកម្រិតរឹងមាំ 75A ដែលធ្វើឱ្យដំណើរការបានល្អ និងផ្តល់ផាសុកភាព។ រង្វង់កង់ធំបង្កើតការជំរុញដោយកាត់បន្ថយបរិមាណខិតខំប្រឹងធាក់។ ABEC 7 មានគុណភាពខ្ពស់ហើយដោយធ្វើអោយវាកាន់តែងាយស្រួលសម្រាប់អ្នកដើម្បីរុញ ដោយបន្ថយការអស់កម្លាំងធាក់ដីច្រើន។
តើស្គូទ័រ C 900 មានទម្ងន់ប៉ុន្មាន?
6.8 គក ធ្វើឱ្យវាងាយស្រួលក្នុងការដឹកជញ្ជូនដោយប្រើ "រទេះអូស"។ បត់វាឡើងហើយអូសវាដូចវ៉ាលី។
តើទម្ងន់អតិបរមាប៉ុន្មានដែលស្គូទ័រ C 900 អាចដឹកបាន?
100គក្រ។នេះគឺជាអ្វីដែលយើងអាចធានាបានដោយអនុវត្តតាមស្តង់ដារអឺរ៉ុបសម្រាប់ស្គូទ័រ (EN 14619)។
តើលោកអ្នកត្រូវមានការប្រុងប្រយ័ត្នលើសុវត្ថិភាពដូចម្តេចនៅពេលជិះស្គូទ័រ C 900?
យើងសូមផ្ដល់យោបល់ឱ្យត្រួតពិនិតស្គូទ័ររបស់អ្នកមុនពេល និងក្រោយពេលជិះដើម្បីឱ្យប្រាកដថា អាចជិះបានធម្មតា មិនមានប្រេះស្រាំ ឬគេមមុត។
តើអ្នកគួរធ្វើយ៉ាងដូចម្ដេចប្រសិនបើមានការលេងនៅលើចង្កូត?
ជាមួយនឹងផ្លូវគ្រលុក ការរំខានម្តងហើយម្តងទៀត និងរំញ័រ, វាជារឿងធម្មតាដែលមានផ្នែកខ្លះរបស់ស្គូទ័របានរលុង។
អ្នកអាចទៅមួលរឹងបន្តឹងផ្នែកដេលធូរទាំងអស់នៅរោងជាងDecathlon ឬធ្វើវាដោយខ្លួនឯងជាមួយនឹងសោរដែលបានផ្ដល់ឱ្យ (រចនាឡើងឱ្យត្រូវទៅនឹងផ្នែករបស់ស្គូទ័រទាំងអស់)។
តើផលិតផលរបស់យើងធ្វើតេស្តយ៉ាងដូចម្ដេច?
ស្គូទែររបស់យើងទាំងអស់បានធ្វើតេស្តនៅមន្ទីរពិសោធន៍។ ការធ្វើតេស្តត្រួតពិនិត្យទាំងនេះអនុវត្តតាមស្ដង់ដារអឺរ៉ុបសម្រាប់ស្គូទែរ។ ឧទាហរណ៍ ការធ្វើតេស្តមួយទាក់ទងនឹងម៉ាស៊ីនមួយដែលបត់ស្គូទែរចុះឡើងចំនួន 10,000 ដង ដើម្បីពិនិត្យមើលគុណភាពនៃប្រព័ន្ធបត់ចុះឡើងរបស់វា។ការធ្វើតេស្តនៅខាងក្រៅក៏ត្រូវបានអនុវត្តដូចការធ្វើតេស្តនៅមន្ទីរពិសោធន៍ដែរ ដោយខ្លះធ្វើតាមរង្វាស់ ហើយខ្លះទៀតផ្អែកតាមទស្សនៈរបស់អ្នកធ្វើតេស្ត ដើម្បីឱ្យផលិតផលមានគុណភាពល្អ។លទ្ធផលគឺជាផលិតផលដែលត្រូវបានធ្វើតេស្តនិងឯកភាពត្រឹមត្រូវ។
តើអ្នកគួររក្សាស្គូទែររបស់អ្នកយ៉ាងដូចម្តេច?
ប៉ាដាងនិងកង់របស់វាជាផ្នែកដែលសឹករិចរឹលសូមកុំភ្លេចពិនិត្យនិងផ្លាស់ប្ដូរវា ប្រសិនបើចាំបាច់។
អ្នកអាចជួសជុលនិងបន្តអាយុកាលប្រើប្រាស់នៃស្គូទែររបស់អ្នកបានជាមួយនឹងគ្រឿងបន្លាស់ដែលអាចរកបាននៅហាង Decathlon។