តើអ្នកគួររក្សាស្គូទែររបស់អ្នកយ៉ាងដូចម្តេច?
ប៉ាដាងនិងកង់របស់វាជាផ្នែកដែលសឹករិចរឹលសូមកុំភ្លេចពិនិត្យនិងផ្លាស់ប្ដូរវា ប្រសិនបើចាំបាច់។
អ្នកអាចជួសជុលនិងបន្តអាយុកាលប្រើប្រាស់នៃស្គូទែររបស់អ្នកបានជាមួយនឹងគ្រឿងបន្លាស់ដែលអាចរកកុម្ម៉ង់បានតាមអនឡាញ ឬតាមរយៈហាង Decathlon ក្នុងមូលដ្ឋានរបស់អ្នក។
តើស្គូទែរ R500 នេះមានទម្ងន់ប៉ុន្មាន?
ស្គូទែរ R500 នេះមានទម្ងន់ 6.7 គក្រ
តើប្រព័ន្ធហ្វ្រាំងនៅលើស្គូទែរ R500 នេះគឺអ្វី?
ហ្វ្រាំងកាប៉ែនគឺស្ថិតនៅនៅលើកង់ក្រោយ។
ដៃហ្វ្រាំងស្ថិតនៅលើដៃចង្កូត។
សូមចំណាំថា ក្បាំងភក់នៅលើស្គូទែរ R500 នេះមិនដំណើរការជាហ្វ្រាំងទេ។
តើអ្កនបត់ស្គូទែរយ៉ាងដូចម្ដេច?
កេះកៃនៅលើបំពង់ទីបខាងលើផ្ទៃជាន់ ដើម្បីបត់ស្គូទែរ។
អ្នកនឹងឮសំឡេង "ក្រិក" ដើម្បីបញ្ជាក់ថា ស្គូទែរត្រូវបានចាក់សោក្នុងទីតាំងបត់ឬលា។
តើវិធានការសុវត្ថិភាពអ្វីខ្លះដែលអ្នកគួរធ្វើពេលប្រើស្គូទែរ R500?
ជាទូទៅគេបានណែនាំឱ្យពាក់មួកសុវត្ថិភាព នៅពេលប្រើស្គូទែរ។
គ្រោះថ្នាក់ធ្ងន់ធ្ងរភាគច្រើនតែងកើតឡើងអំឡុងពេលពីរបីខែដំបូងនៃការប្រើប្រាស់៖ សូមចំណាយពេលរៀនអំពីមូលដ្ឋានគ្រឹះសិន ដូច្នេះលោកអ្នកអាចចេះគ្រប់គ្រងល្បឿននិងចាប់ហ្វ្រាំងនៅក្នុងស្ថានភាពអាសន្ន ក្នុងគ្រប់ស្ថានភាពនៃអាកាសធាតុទាំងអស់។