តើស្គូទែរ MID9 រចនាឡើងដើម្បីនរណា?
សម្រាប់ក្មេងជំទង់ទាំងអស់ដែលមានកម្ពស់ពី 1.25 ម ដល់ 1.75 ម និងទម្ងន់រហូតដល់ 100 គក្រ។អាចប្រើបានស្ទើរតែគ្រប់វ័យ! លោកអ្នកអាចសារេកំពស់របស់ស្គូទែរ MID 9 ផងដែរ។វាក៏សក្តិសមសម្រាប់ជិះក្នុងទីក្រុងរយៈពេលខ្លី (អាចធ្វើដំណើរបានដល់ទៅ 2គម)។
សម្រាប់ការធ្វើដំណើរជាទៀងទាត់រយៈពេលយូរឬយូរជាងនេះ យើងសូមណែនាំស្គូទែរពីប្រភេទសម្រាប់មនុស្សពេញវ័យ។ ក្រុងដោយ Oxelo។
តើស្គូទែរ MID 9 សក្តិសមជាមួយនឹងការជិះក្នុងក្រុងដែរឬទេ?
បាទ!
ការជិះស្គូទែរធ្វើដំណើរគឺលឿននិងរីករាយជាងការដើរ។ស្គូទែរ MID 9ត្រូវបានរចនាឡើងដើម្បីផាសុកភាព៖ មានស្រទបការពារភក់ក្នុងអាកាសធាតុសើម មានហ្រ្វាំងនៅលើដៃកង់ មានបូម និងមានកង់ធំៗ (175 មម) ដើម្បីជិះឆ្លងឧបសគ្គនានានៅក្នុងក្រុង។
បើភ្លៀង តើខោជើងវែងនឹងនាំឱ្យពិបាកមែនឬទេ?
ស្គូទែរ MID 9 មានរ៉ឺស័រខាងមុខ និងស្រទបការពារភក់ជួយការពារការខ្ទាតសាចនៅពេលអាកាសធាតុសើម។
តើអ្នកត្រូវប្រុងប្រយ័ត្នអំពីអ្វីខ្លះ?
លោកអ្នកគួរតែពាក់ឧបករណ៍ការពារជាប្រចាំ (មួកសុវត្ថិភាព ទ្រនាប់ជង្គង់ និងទ្រនាប់កែងដៃ) នៅពេលអ្នកជិះស្គូទែរ។
គ្រោះថ្នាក់ធ្ងន់ធ្ងរភាគច្រើនតែងកើតឡើងអំឡុងពេលពីរបីខែដំបូងនៃការប្រើប្រាស់៖ សូមចំណាយពេលរៀនអំពីមូលដ្ឋានគ្រឹះសិន ដូច្នេះលោកអ្នកអាចចេះគ្រប់គ្រងល្បឿននិងចាប់ហ្វ្រាំងនៅក្នុងស្ថានភាពអាសន្ន ក្នុងគ្រប់ស្ថានភាពអាកាសធាតុទាំងអស់ (ជាពិសេសនៅលើផ្ទៃសើម ត្រូវប្រាកដថាប្រើប្រាស់ហ្វ្រាំងជើងរបស់អ្នកជានិច្ច)។
ស្គូទែរនេះបានអនុវត្តតាមស្ដង់ដាររបស់ EN 14619 ទាំងអស់។
តើគម្របស្ដង់ដារមានអ្វីខ្លះ?
ស្តង់ដារ EN ១៤៦១៩ កំណត់អំពីតម្រូវការខាងសុវត្ថិភាពនិងវិធីសាស្រ្តធ្វើតេស្តសម្រាប់ឧបករណ៍កីឡាបែបរំអិល។
តើអ្នកគួររក្សាស្គូទែររបស់អ្នកយ៉ាងដូចម្តេច?
សូមត្រួតពិនិត្យស្ថានភាពស្គូទែររបស់លោកអ្នកនៅមុន និងក្រោយពេលប្រើប្រាស់ឲ្យបានគ្រប់ពេលវេលា រួមទាំងសមត្ថភាពរបស់ហ្រ្វាំង និងត្រូវពិនិត្យឱ្យប្រាកដថាវាគ្មានអ្វីខុសប្រក្រតី មិនមានបែកប្រេះ ឬគែមមុតស្រួច។ប៉ាដាងនិងកង់របស់វាជាផ្នែកដែលសឹករិចរឹលសូមកុំភ្លេចពិនិត្យនិងផ្លាស់ប្ដូរវា ប្រសិនបើចាំបាច់។
អ្នកអាចជួសជុលនិងបន្តអាយុកាលប្រើប្រាស់នៃស្គូទែររបស់អ្នកបានជាមួយនឹងគ្រឿងបន្លាស់ដែលអាចរកបាននៅហាង Decathlon។
តើផលិតផលរបស់យើងធ្វើតេស្តយ៉ាងដូចម្ដេច?
ស្គូទែររបស់យើងទាំងអស់បានធ្វើតេស្តនៅមន្ទីរពិសោធន៍។ ការធ្វើតេស្តត្រួតពិនិត្យទាំងនេះអនុវត្តតាមស្ដង់ដារអឺរ៉ុបសម្រាប់ស្គូទែរ។ ឧទាហរណ៍ ការធ្វើតេស្តមួយទាក់ទងនឹងម៉ាស៊ីនមួយដែលបត់ស្គូទែរចុះឡើងចំនួន ១០០០០ ដង ដើម្បីពិនិត្យមើលគុណភាពនៃប្រព័ន្ធបត់ចុះឡើងរបស់វា។ការធ្វើតេស្តនៅខាងក្រៅក៏ត្រូវបានអនុវត្តដូចការធ្វើតេស្តនៅមន្ទីរពិសោធន៍ដែរ ដោយខ្លះធ្វើតាមរង្វាស់ ហើយខ្លះទៀតផ្អែកតាមទស្សនៈរបស់អ្នកធ្វើតេស្ត ដើម្បីឱ្យផលិតផលមានគុណភាពល្អ។លទ្ធផលគឺជាផលិតផលដែលត្រូវបានធ្វើតេស្តនិងឯកភាពត្រឹមត្រូវ។