Hide Filters
Filters 0
Sort by :
Filters 0
  • ពន្លឺភ្លឺបភ្លែត - ពិលភ្លឺបភ្លែតសម្រាប់អ្នករត់ ដោយមិនប្រើថ្ម
  • ពន្លឺភ្លឺបភ្លែត - ពិលភ្លឺបភ្លែតសម្រាប់អ្នករត់ ដោយមិនប្រើថ្ម
ពន្លឺភ្លឺបភ្លែត - ពិលភ្លឺបភ្លែតសម្រាប់អ្នករត់ ដោយមិនប្រើថ្ម
KIPRUN

ពន្លឺភ្លឺបភ្លែត - ពិលភ្លឺបភ្លែតសម្រាប់អ្នករត់ ដោយមិនប្រើថ្ម

8501574
$9,00
ពន្ធត្រូវបានបូកបញ្ចូល
  • ពន្លឺភ្លឺបភ្លែត - ពិលភ្លឺបភ្លែតសម្រាប់អ្នករត់ ដោយមិនប្រើថ្ម
  • ពន្លឺភ្លឺបភ្លែត - ពិលភ្លឺបភ្លែតសម្រាប់អ្នករត់ ដោយមិនប្រើថ្ម
ពន្លឺភ្លឺបភ្លែត - ពិលភ្លឺបភ្លែតសម្រាប់អ្នករត់ ដោយមិនប្រើថ្ម
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមការងារឌីសាញយើងខ្ញុំ បានបង្កើតផលិតផលនេះឡើងដើម្បីធានាឱ្យបានថា អ្នកបើកបរយានយន្តអាចមើលឃើញអ្នករត់នៅពេលយប់ ឬឋិតក្រោមស្ថានភាពមានពន្លឺតិចតួច។

តើអ្នកកំពុងស្វែងរកពិលផ្តល់សញ្ញាដើម្បីអាចឱ្យអ្នកងាយនឹងត្រូវបានគេមើលឃើញកំឡុងពេលនៃការរត់មែនទេ? ជាមួយនឹងអំពូល LEDs 4គ្រាប់ និងប្រព័ន្ធឌីណាម៉ូ ភ្លើងភ្លឺបភ្លែតរបស់ពិលអាចផ្តល់សញ្ញាចុះឡើង ដោយមិនចាំបាច់ប្រើថ្មឡើយ!

រចនាសម្ព័ន្ធ: 10.0% ស្ពាន់, 75.0% Polycarbonate

, 5.0% PCBA, 10.0% មេដែក; ខ្សែ: 10.0% Acrylonitrile Butadiene Styrene, 90.0% Polyethylene

BENEFITS

មើលឃើញច្បាស់

អាចឱ្យអ្នកបើកបរយានយន្តមើលឃើញ តាមរយៈការប្រើប្រាស់ពិលដែលមានបង្កប់ភ្លើង LED 4គ្រាប់ប្រភេទនេះ។

ស្វ័យតភាព

អំពូលផ្តល់សញ្ញារបស់អ្នកតែងតែត្រូវបានត្រៀមសម្រាប់ការប្រាស់ជានិច្ច។ LEDs មិនត្រូវការថ្មសម្រាប់ដំណើរការឡើយ។

TECHNICAL INFORMATIONS

អំពូលបំភ្លឺដោយគ្មានថ្មមែនទេ? តើវាដំណើរការដោយរបៀបណា?

តើអ្នកមានយល់គោលការណ៍គ្រឹះនៃឌីណាម៉ូនៅលើកង់ដែរឬទេ? ប្រព័ន្ធភ្លើងភ្លឺបភ្លែតនឹងដំណើរការដូចគ្នា ប៉ុន្តែតាមរយៈការធ្វើចលនារបស់អ្នក៖រៀងរាល់ការបោះជំហ៊ានទៅមុខ ដែកឆក់នឹងផ្លាស់ទីទៅកាន់ ប៉ូប៊ីន និងបង្កើតជាចរន្តអគ្គិសនីដែលបំភ្លឺអំពូឡ LEDs ទាំងបួន។ តើលទ្ធផលយ៉ាងម៉េចវិញ? ពិលដែលល្អប្រើ និងសាមញ្ញបំផុត។ មិនចាំបាច់ប្រើថ្ម ឬត្រូវចុចបិទ ឬបើកឡើយ៖គ្រាន់តែពាក់វា វានឹងបំភ្លឺដោយស្វ័យប្រវត្តក្រោយពេលមានការធ្វើចលនាបោះជំហ៊ានរបស់អ្នក!

វាជាប្រភេទពិលដែលប្រើបានយូរបំផុត។

ដោយសារតែប្រព័ន្ធឌីណាម៉ូ អំពូលភ្លឺបភ្លែតមិនចាំបាច់ប្រើថ្មឡើយ។ ម្យ៉ាងទៀត វាក៏ជាផ្នែកមួយក្នុងការជួយការពារបរិស្ថានផងដែរ ហើយឋិតក្នុងហោប៉ៅរបស់អ្នកទៀត៖យើងបានធ្វើតេស្តពិលនេះនៅក្នុងមន្ទីរពិសោធន៍របស់យើង ដើម្បីធានាថាវាដំណើរការបានរហូតដល់ 10លានដងនៃការធ្វើចលនា ជាពិសេសការបោះជំហ៊ានរហូតដល់ 10លានដង។
ការបោះជំហ៊ានរហូតដល់ 10 លានដង។ តើអ្នកគិតថា ល្អប្រើទេ? ប្រសិនបើអ្នកគិតថា អ្នកបោះជំហ៊ានមួយម៉ែត្រក្នុងមួយជំហ៊ាន នោះក្នុងការប្រើប្រាស់របស់អ្នក អ្នកអាចបើជំហ៊ានបាន មួយម៉ឺនគីឡូម៉ែត្រ។ប្រសិនបើអ្នករត់បាន 1 ពាន់គីឡូម៉ែត្រក្នុងមួយឆ្នាំ នោះ ពិលនេះអាចប្រើបានរហូតដល់១០ឆ្នាំ។
ត្រៀមខ្លួនហើយឬនៅ?

តើមានអ្វីដែលនៅពីក្រោយការឌីសាញពិលភ្លឺបភ្លែតប្រភេទនេះ?

ការឌីសាញពិលភ្លឺបភ្លែតប្រភេទនេះ គឺសម្រាប់បំពាក់នៅលើឈុតសម្លៀកបំពាក់។នៅលើខ្សែ ហោប៉ៅ ខ្សែក្រវ៉ាត់ មានជម្រើសជាច្រើនទៀតសម្រាប់អ្នក ដែលពិលបំពាក់មកជាមួយនឹងខ្សែដៃយឺតដែលអាចប្តូរទំហំបាន។ យើងបានជ្រើសរើសពណ៌ក្រហមសម្រាប់ពន្លឺពិល ព្រោះថា ពណ៌នេះបញ្ជាក់ពីការបន្ថយល្បឿន។ពន្លឺរបស់វាអាចមើលឃើញបាន​មុនចម្ងាយរហូតដល់ 100ម៉ែត្រ ដែលអាចឱ្យអ្នកបើកបរក្នុងតំបន់ដាច់ស្រយាលមានពេលគ្រប់គ្រាន់សម្រាប់បន្ថយល្បឿនរបស់យានយន្ត។ វាមានទម្ងន់ត្រឹមតែ 50 gតែប៉ុណ្ណោះ ដែលបំពាក់មកជាមួយប្រអប់ពណ៌ថ្លា!

ក្រុមការងារឌីសាញយើងខ្ញុំ យកគ្រាប់សណ្តែកធ្វើជាគំរូសម្រាប់ការអភិវឌ្ឍន៍អំពូលភ្លើងភ្លឺបភ្លែតប្រភេទនេះ។

ប្រភពដើមនៃផលិតផលនេះ ត្រូវបានរកឃើញតាមរយៈចំណង់ចំណូលចិត្តដ៏សាមញ្ញមួយ៖យើងគ្រាន់តែចង់ផ្លាស់ប្តូរចរន្តភ្លើងនៃការប្រើប្រាស់ដែលមានដែនកំណត់មួយចោលកំឡុងពេលនៃការរត់។
មនុស្សបីនាក់ ចំណាយពេល 18ខែសម្រាប់ធ្វើវា តាមរយៈការពិភាក្សាឥតឈប់ឈរជាមួយនឹងអ្នករត់ប្រណាំង និងការតាំងចិត្តរបស់ពួកគេ៖យើង សូមនិយាយយ៉ាងជឿជាក់ថា៖យើងនឹងបង្កើតផលិតផលដែលមិនប្រើថ្មមួយឱ្យបាន។បន្ទាប់ពីការធ្វើតេស្តលើគំរូជាច្រើន យើងបានបង្កើតពិលដែលល្អប្រើ និងសាមញ្ញមួយបាន។ គំនិតរបស់ពួកយើងគឺថា យើងនឹងរត់ ហើយយើងនឹងគ្រប់គ្រងអ្វីៗបានទាំងអស់។

មានអ្វីដែលត្រូវណែនាំដែរឬទេ?

Gillesដែលជានាយកគ្រប់គ្រងផលិតផលនិង Lucie ដែលជាអ្នកឌីសាញ បានបង្កើតគំនិតថ្មីៗសម្រាប់ការរត់កីឡាពេលមេឃងងឹត។
វាជារឿងដ៏ចាំបាច់បំផុត សម្រាប់ការមើលឃើញពីអ្នកដទៃ។ ជាពិសេស កំឡុងពេលនៃការរត់ ឋិតក្រោមស្ថានភាពងងឹតដែលអ្នកកំពុងរត់ និងចរាចរណ៍នៃយានយន្តនានាតាមដងផ្លូវ។ ហេតុដូច្នេះហើយ វាជារឿងចាំបាច់បំផុតសម្រាប់អ្នកក្នុងការទទួលបានការមើលឃើញពីអ្នកបើកបរយានយន្ត។ កុំភ្លេចពាក់ស្បែកជើងរត់ប្រណាំងរបស់អ្នក និងពិលភ្លឺបភ្លែតប្រភេទនេះ! តើមានអ្វីសុវត្ថិភាពជាងនេះទៀតទេ?
យ៉ាងណាមិញ សូមកុំរត់កីឡាតែម្នាក់ឯងឱ្យសោះ។