Hide Filters
Filters 0
Sort by :
Filters 0
  • ស្គីរ៉ូឡូកង់បួនម៉ូដែល 100 សម្រាប់កុមារ - ស

ស្គីរ៉ូឡូកង់បួនម៉ូដែល 100 សម្រាប់កុមារ - ស
OXELO

ស្គីរ៉ូឡូកង់បួនម៉ូដែល 100 សម្រាប់កុមារ - ស

8520182
$45,00
ពន្ធត្រូវបានបូកបញ្ចូល

ពណ៌:
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ស្គីរ៉ូឡូក្នុងវ័យកុមារភាពរបស់អ្នកកំពុងត្រលប់មកវិញហើយ។ណែនាំកូនរបស់អ្នកស្គាល់នូវភាពរីករាយនៃការជិះកម្សាន្តបែបស៊េរីចាស់ជាមួយនឹងស្គីរ៉ូឡូនេះ។

ស្គីរ៉ូឡូប្រភេទពហុបំណងដ៏មានផាសុកភាព ដើម្បីបង្ហាញកូនរបស់អ្នកថាតើការជិះកម្សាន្តនិងជិះរំអិលអាចមានភាពសប្បាយរីករាយយ៉ាងណា។

ផ្នែកខាងលើនៃ: 60.0% Polyurethane

, 30.0% Ethylene Vinyl Acetate, 10.0% Polyester; បន្ទះ: 100.0% Polyamide

; កង់ ILS: 70.0% Polyurethane

, 30.0% Polypropylene

; បាតស្បែកជើង: 100.0% Polyvinyl Chloride

; ស្រទាប់ និង ស្រោមនៃ: 100.0% Polyester

BENEFITS

ផាសុខភាពក្នុងការពាក់

ស្រោបដោយប៉ុងក្រាស់ សម្រាប់ការជិះកម្សាន្តបានកាន់តែមានផាសុកភាព។

គុណភាពរអិល

រីករាយជាមួយនឹងគុណផលរំអិលដ៏អស្ចារ្យជាមួយនឹងកង់លំដាប់ 85A ទំហំ 54 មម x 32 មម និង ប៉ាដាង ABEC 5។

ការទប់ទំងន់

កង់កៅស៊ូនិងហ្វាំ្រង សម្រាប់ការជិះស្គីដោយគ្មានការរអិល និងការចាប់ហ្វ្រាំងប្រកបដោយប្រសិទ្ធភាព។

TECHNICAL INFORMATIONS

តើ​ស្គី​រ៉ូឡូសម្រាប់​ក្មេង​ទាំងនេះ​រចនា​ឡើង​សម្រាប់​អ្វី?

ពាក្យ "ស្គីរូឡូ" និង "ស្គីកង់បួន" ត្រូវបានប្រើដើម្បីកំណត់សម្គាល់ស្គីដូចគ្នា។

ស្គីកង់បួនម៉ូដែល 100 ហៅថាម្យ៉ាងទៀតថាស្គីរ៉ូឡូប្រភេទហាត់ប្រាណ គឺជាស្គីកំពូលលើសស្គីរ៉ូឡូប្រភេទពហុបំណទាំងអស់ដែលត្រូវបានរចនាឡើងសម្រាប់កូនៗរបស់អ្នកពាក់ពេលកំពុងរៀនឬអនុវត្តការជិះស្គីយូរៗម្ដង។យើងផ្ដល់អាទិភាពលើផាសុកភាព ក្នុងអំឡុងដំណើរការរចនា។តាមវិធីនោះ កូនរបស់អ្នកអាចផ្តោតលើភាពសប្បាយរីករាយដែលពួកគេកំពុងមាន។
ស្ទីលស៊េរីចាស់នៃស្គីនេះគឺជាការរំឭកដល់ស្គីរ៉ូឡូកាល់ពីទសវត្សរ៍ឆ្នាំ 80។

តើ​អ្វី​ជា​ភាព​ខុស​គ្នា​រវាងស្គីហាត់ប្រាណនិង​ស្គី​សិល្បៈ?

តើគិតមិនចេញថាត្រូវយកស្គី​ម៉ូដនេះឬ​ស្គី​ម៉ូដថ្មី​ដែលមាន​កែងមែនឬទេ?ស្គីកង់បួនប្រភេទ​សិល្បៈ​ត្រូវ​បាន​បង្កើត​ឱ្យប្លែកខុស​ពី​គេ។ពួកវារៀងខ្ពស់ត្រង់កជើង មានកែងតូច ហើយហ្វ្រាំងរបស់ពួកវានៅកាន់តែជិតដី។លើសពីអ្វីៗផ្សេងទៀត ការរចនារបស់ពួកវាត្រូវបានកំណត់ដោយកីឡាជិះស្គីទម្រង់សិល្បៈ។ស្គីកង់បួនហាត់ប្រាណ គឺជាស្គីប្រភេទពហុបំណង សម្រាប់ការជិះរុករកទីក្រុង ឌីស្កូជិះស្គី និងការជិះស្គីរាំឬកម្សាន្តយូរៗម្ដង។ពួកវាផ្ដល់នូវ​ផាសុកភាព​ដូចស្បែកជើងប៉ាតាដែរ គ្រាន់តែមានបន្ថែម​កង់​។

តើអ្នកត្រូវការឧបករណ៍ការពារអ្វីខ្លះ ដើម្បីចាប់ផ្តើមជិះស្គី?

ដូចនៅក្នុងកីឡាជិះស្គីទាំងអស់ដែរ ការដួលគឺគ្រាន់តែជាផ្នែកនៃការរៀនប៉ុណ្ណោះ (សូម្បីតែសម្រាប់អ្នកជិះស្គីដែលមានបទពិសោធន៍ក្ដី)។សម្រាប់ការការពារជាអតិបរមា យើងសូមណែនាំឱ្យយ៉ាងហោចណាស់ត្រូវពាក់ទ្រនាប់ការពារជង្គង់ ប្រដាប់ការអារកដៃ និងមួកសុវត្ថិភាព។ទ្រនាប់ការពារកែងដៃ ក៏ដូចជាខោខ្លី ក៏អាចមានប្រយោជន៍ផងដែរ នៅពេលអ្នកមិនទាន់ចេះទប់លំនឹងបានល្អនោះ។ហើយទោះបីជាអ្នកមិនសូវជាទាន់សម័យក៏ដោយ ក៏សន្លាក់របស់អ្នកនឹងអរគុណអ្នកដែរ។

តើស្គីកង់បួនផលិតឡើងយ៉ាងដូចម្ដេច?

ស្បែកជើង៖PU សំយោគ។
ហ្វ្រាំង៖ប៉ូលីអ៊ុយរេតាន (មិនបន្សល់ស្នាមលើកម្រាលផ្ទៃ)។
សាក់ស៊ី/ភ្លៅ៖PP មានកម្រិតទង្គិចខ្ពស់។

កង់៖ PU ចាក់ពុម្ព។

ស្គីរ៉ូឡូនេះគោរពតាមស្តង់ដារ EN 13899។តើគម្របស្ដង់ដារមានអ្វីខ្លះ?

ស្តង់ដារអឺរ៉ុប EN 13899 កំណត់អំពីវិធានសម្រាប់ឧបករណ៍កីឡាបែបរំអិល និងស្គីរអិល។ស្ដង់ដារនេះបញ្ជាក់អំពីលក្ខខណ្ឌតម្រូវផ្នែកសុវត្ថិភាព លក្ខណៈបច្ចេកទេសទាក់ទងនឹងវិធីសាស្រ្តធ្វើតេស្ត សញ្ញាសម្គាល់ និងព័ត៌មានដែលបានផ្តល់ក្នុងគោលបំណងកាត់បន្ថយហានិភ័យនៃការរងរបួស។

តើអ្នកផ្លាស់ប្ដូរគ្រឿងដែលសឹកដោយរបៀបណា?

គ្រឿងបន្លាស់ (កង់ទំហំ 54មម, ប៉ាដាង ABEC 5 ឬ ABEC 7) មានលក់នៅក្នុងហាង និងតាមអនឡាញ។
យើងសូមផ្តល់យោបល់ឱ្យឆ្លាស់កង់ឱ្យបានទៀងទាត់ ដើម្បីកុំឱ្យពួកវាសឹកស្មើគ្នា។ ដូចគ្នា សម្រាប់ហ្វ្រាំង៖តាមរយៈការឆ្លាស់ហ្វ្រាំងឆ្វេងនិងស្តាំ ពួកវានឹងសឹកអស់កាន់តែស្មើគ្នា និងប្រើប្រាស់បានយូរ។