ការរចនា
ការដឹកជញ្ជូនសម្ភារៈកីឡាតម្រូវឱ្យមានការរៀបចំមួយចំនួន ដូច្នេះយើងបានរចនាកាតាបមួយដែលមានថតខាងក្នុងនិងហោប៉ៅស្បែកជើង ដើម្បីទុកសម្លៀកបំពាក់ស្អាតរបស់អ្នកដាច់ដោយឡែកពីរបស់កខ្វក់របស់អ្នក (បន្ទាប់ពីការលេងកីឡារបស់អ្នក) និង/ឬសម្លៀកបំពាក់ដាច់ដោយឡែកពីស្បែកជើង។យើងខ្ញុំក៏មានបន្ថែមថតខាងមុខ សម្រាប់ទុកដាក់វត្ថុតូចៗផងដែរ។
ការឌីសាញដែលការពារបរិស្ថាន៖ ការជ្រលក់ពណ៌ពីរ
ការជ្រលក់សាច់ក្រណាត់ប្រើប្រាស់ទឹកអស់ច្រើនណាស់ ហើយវាក៏បង្កើតជាទឹកឥតបានការយ៉ាងច្រើនសម្រាប់អាងជ្រលក់។ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់យើង យើងគ្រាន់តែលាបពណ៌លើគ្រប់សសៃ ដើម្បីកាត់បន្ថយការប្រើប្រាស់ទឹក និងផលប៉ះពាល់របស់យើងទៅលើការផ្គត់ផ្គង់ទឹក។ ផ្នែកខាងក្នុងនៃកាបូបនេះត្រូវបានផលិតចេញពីសរសៃក្រណាត់ពីរបែប (មួយជ្រលក់ពណ៌ និងមួយមិនជ្រលក់ពណ៌) ដើម្បីកាត់បន្ថយផលប៉ះពាល់ពីកាបូនិករបស់យើងឱ្យបាន 10%។
កាតាបដែលអាចដាក់ត្រូវនឹងឃ្លុបយន្តហោះ។
សាក់កាដូនេះបានធ្វើតាមក្បួនរបស់ឧបករណ៍ផ្ទុកសម្ភារៈ IATA ដូច្នេះហើយអ្នកអាចយកទៅតាមយន្ដហោះបាន។ ទោះជាយ៉ាងណាក៏យើងសូមណែនាំឲ្យអ្នកទាក់ទងក្រុមហ៊ុនអាកាសចរដើម្បីត្រួតពិនិត្យនៅលក្ខខណ្ឌទំហំនិងទម្ងន់ជាក់ស្ដែង។
ទំហំនិងទម្ងន់នៃកាបូប Essential ចំណុះ 30 ល
កម្ពស់ = 20 សម
បណ្ដោយ = 50 សម
ទទឹង = 32 សម
2.3 គក្រ។
ការសាកល្បងនៅមន្ទីរពិសោធន៏
កាបូបនេះត្រូវបានធ្វើតេស្តលើការធន់នឹងទឹក ភាពរឹងមាំនៅពេលដែលកាន់និងរមៀល (32km) ការហើរពណ៌ដើម្បីពិនិត្យមើលសមត្ថភាពក្នុងការរក្សារូបរាងនិងពណ៌របស់វា ការការពារពីទឹកភ្លៀង និងភាពរឹងមាំនៅពេលកាន់។ ការសាកល្បងទាំងនេះបានអនុវត្តន៏យ៉ាងទៀងទាត់ដោយមន្ទីរពិសោធន៏ផ្សេងគ្នា ហើយធានាថា ស្ដង់ដារគុណភាពរបស់យើងត្រូវបានប្រកាន់ខ្ជាប់ ពេញមួយខ្សែសង្វាក់ផលិតកម្ម។
ហេតុអ្វីបានត្រូវជ្រើសរើសកាបូបម៉ូដែល Essential?
មិនថាជាចំណែកនៃក្រុមឬអត់នោះទេ យើងខ្ញុំទាំងអស់គ្នាសុទ្ធតែបានជួបប្រទះនឹងបញ្ហាក្នុងការយកឧបករណ៍កីឡារបស់យើងទៅតាម នៅពេលទៅលេងកីឡា ទៅកន្លែងហាត់ប្រាណ ឬធ្វើដំណើរជុំវិញទីក្រុង។នេះហើយជាមូលហេតុដែលនាំឱ្យយើងខ្ញុំបង្កើតកាបូប Essential នេះឡើង សម្រាប់គ្រប់ឱកាសទាំងអស់ ជាមួយនឹងថតដាក់ដែលអ្នកត្រូវការជាចាំបាច់ ដើម្បីទុកដាក់សម្លៀកបំពាក់ស្អាតនិងកខ្វក់របស់អ្នកដាច់ពីគ្នា។យើងបានសម្រួលពួកវាទៅតាមមុខងារនិងលក្ខណៈពិសេសសំខាន់ៗបំផុត ដោយមិនឱ្យប៉ះពាល់ដល់ភាពជាក់ស្តែងនិងភាពជាប់មាំឡើយ។