តើគួរជ្រើសរើសឧបករណ៍ហាត់ប្រាណតាមចង្វាក់ដោយរបៀបណា?
លំហាត់ប្រាណជាចង្វាក់ ប្រើប្រាស់សម្ភារៈប្រាំផ្សេងៗគ្នា៖ បាល់ កង ខ្សែបូរ ដំបង និង ខ្សែពួរសម្រាប់លោត។ពួកយើងចែកជា ២ ក្រុម សម្រាប់ឧបករណ៍នីមួយៗ។សម្រាប់អ្នកទើបរៀនដំបូង ពួកយើងផ្ដល់ជា ឧបករណ៍តូច ស្រាល និងងាយស្រួលក្នុងការរៀនជាងឧបករណ៍ដ៏ទៃ។ប្រភេទនេះគឺល្អបំផុត និង ស័ក្តិសមសម្រាប់អត្ថពលករវ័យក្មេង។សម្រាប់អ្នកធ្លាប់ហាត់ហើយ ឧបករណ៍មានលក្ខណៈរាងធំ និង ធ្ងន់ជាងដែលសមស្របទៅតាមស្ដង់ដារត្រឹមត្រូវ។វាស័ក្តិសមបំផុតសម្រាប់អត្តពលករចាប់ពីអាយុ 12ឆ្នាំទៅ។
របៀបជ្រើសរើសឯកសណ្ឋានកីឡាកាយសម្ព័ន្ធ
វិធីសាស្ត្ររបស់ក្រុមរចនាយើង៖ ឈុតហ្វឹកហាត់ដែលល្អឥតខ្ចោះសម្រាប់អ្នកហាត់កីឡាកាយសម្ព័ន្ធគឺមានសម្លៀកបំពាក់រឹបអត់ដៃ និងខៅខ្លី ឬខោស្បែក ដូច្នេះវាអាចបត់បែនតាមចលនារបស់អ្នកដោយសេរី និងដោយភាពជឿជាក់។ សំលៀកបំពាក់រឹបគឺមិនជាចាំបាច់សម្រាប់ការហ្វឹកហាត់ឡើយ ប៉ុន្តែចាំបាច់សម្រាប់ការប្រកួត។
របៀបថែទាំកង
យើងសូមណែនាំ ការប្រើប្រាស់កងនៅលើផ្ទៃមួយដូចជា ទ្រនាប់កីឡាកាយសម្ព័ន្ធ ឬទ្រនាប់ពហុកីឡា ព្រោះថា ផ្ទៃរឹងដូចជាឈើ ឬបេតុងអាចនឹងបំផ្លាញទ្រង់ទ្រាយរបស់វាបាន។ លាងសម្អាតកងប្រភេទនេះជាមួយនឹងការលាងនឹងសារធាតុរាវ ទឹក និងដុំកៅស៊ូទន់។ លាងសម្អាត និងត្រដុសតិចៗថ្នមៗ
សម្ងួតជាមួយក្រណាត់មីក្រូហ្វាយប័រដើម្បីចៀសវាងសំណឹក។