ព័ត៌មានអំពីទំហំ និងភាពសមល្មម
រាងរឹបល្អសម្រាប់អ្នកដើរភ្នំដែលមានកំពស់ចន្លោះពី៖
- 1.57 ម ទៅ 1.73 ម ទំហំ S/M
- 1.74 ម ទៅ 1.90 ម សម្រាប់ទំហំ L/XL
គម្របក្បាលត្រូវបានបន្តឹងដោយប្រើខ្សែទាញ និងសន្ទះបកបិតនៅផ្នែកខាងក្រោយ។
រចនាឡើងដែលអំណោយផលដល់បរិស្ថាន
ជម្រើសម៉ូតរចនារបស់យើងកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ផលិតផល។
យើងប្រើប្រាស់ដំណើរលាបពណ៌ទាំងមូល (សសៃជេសលាបជាដុំធំ) ដែលជួយកាត់បន្ថយការប្រើប្រាស់ទឹក និងថាមពល។យើងក៏បានប្រើប្រាស់ម៉ូតរចនារបស់អាវភ្លៀងនេះ ជាពិសេសការគាំទ្រលើម៉ូតនេះ ដើម្បីកាត់បន្ថយសាច់ក្រណាត់ដែលកាត់ចោលបានច្រើនតាមដែលអាចធ្វើទៅបាន។ សព្វថ្ងៃនេះ នៅលើម៉ូឌែលនេះ សំណល់សាច់ក្រណាត់មានមិនលើស 3% ខណៈដែលកាលពីមុន វាមានរហូតដល់ 11%។
តើការលាបពណ៌ទាំងមូលជាអ្វី?
ការលាបពណ៌សាច់ក្រនាត់ត្រូវការទឹកច្រើន ប៉ុន្តែក៏បង្កើតជាសំណល់ទឹកពីការលាបពណ៌នោះដែរ។ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាននេះ យើងបានជ្រើសរើសដំណើរលាបពណ៌ទាំងមូល (ក៏ហៅថា Dope Dye ផងដែរ) ដែលបញ្ចូលនូវថ្នាំពណ៌ធម្មជាតិនៅពេលផលិតសសៃជេសដំបូង។
យើងប្រើប្រាស់ដំណើរការលាបពណ៌នេះលើផលិតផល 100%។
ផលិតផលដែលសូមណែនាំបន្ថែម
ដើម្បីទទួលបានការការពារពេញលេញ យើងសូមណែនាំឱ្យពាក់ខោភ្លៀងដូចជា៖
អាវភ្លៀងបុរស ឬស្ត្រីពណ៌ខ្មៅ សម្រាប់ដើរនៅជនបទ NH500 PROTECT នៅលើវេបសាយរបស់យើង
ការថែទាំ
ស្ព្រៃការពារទឹក ឬទឹកបោកការពារទឹក ដើម្បីទទួលបានមុខងារការពារទឹករបស់សាច់ក្រណាត់មកវិញ និងអាចអោយប្រើប្រាស់មុខងារអាវអោយអស់លទ្ធភាពពេញមួយអាយុកាលរបស់វា។
ភាពមិនជ្រាបទឹកនៃអាវ
អាវនេះត្រូវបានធ្វើសុពលភាពដោយប្រើការធ្វើតេស្តចាក់ទឹកក្រោមកម្រិតភ្លៀង 12 សម រយៈពេល 2 ម៉ោង។ ការធ្វើតេស្តនេះមានលក្ខខណ្ឌដូចទៅនឹងលក្ខខណ្ឌភ្លៀងរលឹមនៅលើភ្នំ។
ភាពមានខ្យល់ចេញចូលរបស់សមាសធាតុ
ប្រភេទអាវភ្លៀងរបស់យើង និងមួកមិនមានស្រទាប់ច្រោះខ្យល់ការពារជ្រាបទឹកឡើយ។ ដូច្នេះ យើងសូមណែនាំផលិតផលនេះ នៅពេលដែលលោកអ្នកដើរសន្សឹមៗ ថ្នមៗ ជំនួសឱ្យការដើរលឿន ដើម្បីកាត់បន្ថយការបែកញើស!
សមាសធាតុផ្សំដែលធន់នឹងទឹក
សាច់ក្រណាត់ការពារទឹកអាចអោយទឹកហូរលើផ្ទៃសាច់ក្រណាត់ដោយមិនជ្រាបចូលឡើយ។ នេះការពារសាច់ក្រណាត់មិនអោយជក់ទឹក និងនៅតែមានទំងន់ស្រាល និងមានខ្យល់ចេញចូល។ មុខងារការពារទឹកគឺត្រូវបានសម្រេចបានដោយធ្វើប្រព្រិត្តិកម្មលើផ្នែកខាងក្រៅនៃសាច់ក្រណាត់។ ប្រព្រឹត្តិកម្មនេះត្រូវតែធ្វើអោយដំណើរការឡើងវិញក្នុងអំឡុងពេលប្រើប្រាស់សំលៀកបំពាក់ (រៀងរាល់បោកគក់ 3 ដង)។ រាល់អាវភ្លៀង Forclaz និង មួកទាំងអស់ បានទទួលនូវប្រព្រិត្តិកម្មការពារទឹក។