ងាយស្រួលប្រើប្រាស់
ការបញ្ចូលគ្នារវាងមុខស្រទន់ (PP talk) និងកៅស៊ូរាងស្អិតបន្តិច (SEBS) ធ្វើអោយដងរ៉ាកែតនេះវាយចំគោលដៅសម្រាប់អ្នកទើបលេង និងអ្នកលេងកម្រិតមធ្យម។
ម៉ូតរចនាស្រួលកាន់វាយជាមួយនឹងដៃកាន់មានរូបរាងពិសេស និងវត្ថុធាតុផ្សំកាន់ស្អិតមិនរបូត។
ធន់នឹងការប៉ះទង្គិច
ទ្រង់ទ្រាយ (រឹងមាំដែលមានភាពធន់ខ្ពស់) និងវត្ថុធាតុផ្សំ (ប៉ូលីប្រូពីលែន) ធ្វើអោយដងរ៉ាកែតនេះកាន់តែធន់ទៅនឹងការប៉ះទង្គិច (ល្អបំផុតសម្រាប់ប្រើប្រាស់ក្នុងគ្រួសារជាមួយនឹងកូនៗរបស់អ្នក)។
ធន់នឹងអាកាសធាតុ
វត្ថុធាតផ្សំធ្វើពីជ័រត្រូវបានប្រើប្រាស់ដើម្បីជួយអោយដងរ៉ាកែតរក្សាទ្រង់ទ្រាយរបស់វា និងគុណភាពលេងបានល្អទោះក្រោយពេលដាក់វាចោលខាងក្រៅផ្ទះរយៈពេលយូរក៏ដោយ។
ការធានារយៈពេល 10 ឆ្នាំ
ការធានារយៈពេល 10 ឆ្នាំគ្របដណ្តប់លើការខូច (ក្រៅពីឆ្កូត ច្រេស ឬហើរពណ៌) ចំពោះដងរ៉ាកែត លើកលែងតែកើតចេញពីការសឹករិចរិលធម្មតាចេញពីការប្រើប្រាស់ប្រចាំថ្ងៃ។ ក្រោមការធានានេះ យើងនឹងផ្លាស់ប្តូរដងរ៉ាកែតណាដែលខូចជូន។ ការធានាពាណិជ្ជកម្មនេះមិនរាប់បញ្ចូលការធានាផ្នែកផ្លូវច្បាប់ដែលអនុវត្តនៅក្នុងប្រទេសនីមួយៗឡើយ។