1
Hide filters
Filters 0
Sort by :
Filters 0
Available online
      • ឈើច្រត់សម្រាប់ការឡើងភ្នំ ចំនួន 1 - MT100 ស្រួលកាន់ ពណ៌បៃតង

      ឈើច្រត់សម្រាប់ការឡើងភ្នំ ចំនួន 1 - MT100 ស្រួលកាន់ ពណ៌បៃតង
      FORCLAZ

      ឈើច្រត់សម្រាប់ការឡើងភ្នំ ចំនួន 1 - MT100 ស្រួលកាន់ ពណ៌បៃតង

      8807205
      $13,00
      ពន្ធត្រូវបានបូកបញ្ចូល

      ទំហំ:
      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      អ្នករចនាម៉ូតរបស់យើងបានបង្កើតឈើច្រត់នេះជាមួយនឹងប្រព័ន្ធកាន់ស្អិតមិនរអិលដែលផ្តល់នូវសុវត្ថិភាពបំផុត និងផាសុកភាពនៅពេលកំពុងដើរភ្នំដែលផ្តល់នូវ។

      វិធីដើរថ្មី! ជាមួយនឹងដៃឈើច្រត់ស្អិតនេះ វាផ្តល់នូវផាសុកភាពបើទោះជាដើរក្នុងរយៈពេលវែង។ និងមានប្រព័ន្ធសារ៉េចុចថ្ពក់សាមញ្ញដូចគ្នា។

      ដំបងវែង: 100.0% អាលុយមីញ៉ូម; ដៃកាន់: 90.0% Polypropylene

      , 10.0% Styrene Ethylene Butadiene Styrene

      BENEFITS

      សម្រួលការប្រើប្រាស់ឧបករណ៏

      ពីខាងលើ (ប្រភេទឈើច្រត់)។ ឈើច្រត់ស្របជាមួយដៃ, កាន់ដោយមិនចាំបាច់បត់ក.ដៃឡើយ

      អាចកែតំរូវបាន

      ប្រព័ន្ធរុញថ្ពក់ដែលមានភាពសាមញ្ញ និងទុកចិត្តបាន (ប៊ូតុងរុញ)។ 90/95/100/105/110  សម

      សមត្ថភាពបង្រួមតូច

      មាន 3 ផ្នែក។ ប្រវែងបត់៖58 សម។ទំហំទទឹងពេលបត់៖ ~ 12 x 5 សម។

      ធន់បានយូរ

      អាលុយមីញ៉ូម 6061-T6។ មុខកាត់បំពង់ទីបធំ 20/18/16 មម។ ចុងធ្វើពី Tungsten

      ការចុះសំរុង

      ផ្តល់ជូនសាប៊ូលាងសំអាត និងប្រដាប់ស៊កបិទចុងឈើច្រត់។ ឧបករណ៍លម្អបន្ថែម និងគ្រឿងបន្លាស់ក្រោយពេលលក់គឺមានដាក់លក់ដាច់ដោយឡែក។

      ទម្ងន់

      240 ក្រ/បង្គោល

      TECHNICAL INFORMATIONS

      តើវាត្រូវបានរចនាឡើងយ៉ាងដូចម្តេច...

      ត្រូវបានរចនាម៉ូតឡើងយ៉ាងពេញលេញ និងត្រូវបានធ្វើសុពលភាពដោយក្រុមការងាររបស់យើង។
      ម៉ូដែលនេះប្រើប្រាស់សាក់ស៊ីលេខ A200។ វារក្សានូវប្រព័ន្ធសារ៉េចុចថ្ពក់ និងបំពង់ដែលមានទំហំធំ។ ហេតុអ្វីយើងផ្តល់នូវដៃកាន់ដែលកាន់ពីលើ? យើងបានកត់សម្គាល់ថាកម្រិតភាពស្អិតស្តង់ដាររបស់ឈើច្រត់មិនស័ក្តិសមសម្រាប់គ្រប់គ្នានោះទេ ជាពិសេសនៅពេលដើរក្នុងរយៈពេលវែង។ ហេតុដូច្នេះ យើងបានរចនាម៉ូតឈើច្រត់មានភាពខុសប្លែកបន្តិច ដូច្នេះលោកអ្នកមិនចាំបាច់បត់ក.ដៃ និងអាចបែកចែកកំលាំងកាន់តែស្មើគ្នានៅលើដៃ ដោយសារវាស្របជាមួយនឹងអ័ក្សរបស់ឈើច្រត់។

      តើត្រូវសារ៉េប្រវែងឈើច្រត់របស់អោយបានត្រឹមត្រូវដោយរបៀបណា?

      ដៃដែលស្របខ្លួនត្រូវតែត្រង់ ឬបត់បន្តិច។ ដូច្នេះវាខ្លីជាងឈើច្រត់ធម្មតា។
      ដើម្បីធ្វើវា៖- ទាញផ្នែកខាងក្រោមរហូតដល់ចំណុចសោរចុចថ្ពក់ (ប៊ូតុងដែកខាងក្រោម)
      - ទាញបំពង់កណ្តាលរហូតដល់ប៊ូតុងខាងលើថ្ពក់ជាប់ប្រហោងដែលចង់បាន
      - ប្រើប្រាស់បន្ទាត់ដែលព្រីនលើបំពង់ដែកដើម្បីឱ្យវាស្របជាមួយប៊ូតុងចុចថ្ពក់ជាប់ជាមួយប្រហោង
      មិនទាញវាហួសបន្ទាត់ STOP ដើម្បីជៀសធ្វើឱ្យខូចឈើច្រត់។

      ការណែនាំសម្រាប់ប្រើប្រាស់

      ឈើច្រត់ដើរភ្នំនេះត្រូវបានរចនាឡើងដើម្បីជួយលោកអ្នកទប់លំនឹងរាងកាយ រុញច្រានរាងកាយរបស់អ្នក ឬបែងចែកកំលាំងរវាងដៃ និងជើង។
      ដើម្បីទទួលបានសុវត្ថិភាព សូមធ្វើការពិនិត្យឱ្យបានត្រឹមត្រូវមុននឹងចេញដំណើរ ហើយជាប្រចាំត្រូវចាក់សោរឈើច្រត់របស់អ្នកដើម្បីឱ្យវាមានភាពធន់ខ្លាំងទៅនឹងការប៉ះទង្គិច។ មិនត្រូវដាក់ក្នុងកាតាបស្ពាយក្នុងករណីមានភ្លៀង ឬព្យុះ។ អ្នកប្រើប្រាស់ខ្លះឆាប់រងការរំខានដោយសារសម្លេងដែលបង្កើតឡើងដោយខ្យល់បក់ចូលក្នុងរន្ធសារ៉េ។

      វិធីសាស្ត្រថែទាំ

      រក្សាឈើច្រត់របស់លោកអ្នកអោយបានត្រឹមត្រូវអាចអោយលោកអ្នករក្សានូវមុខងាររបស់វាបានយ៉ាងល្អ និងបង្កើនអាយុកាល់របស់វា។
      ក្រោយពេលប្រើប្រាស់ ប្រសិនបើទឹកចូលទៅក្នុងឈើច្រត់ ដោះគ្រឿងបង្គុំចេញពីគ្នា រួចទុកវាអោយស្ងួត។ លាងសំអាតធូលីដី និងភក់ដោយប្រើ ឬមិនចាំបាច់ប្រើទឹកជាមួយនឹងច្រាសទន់ ឬច្រាសលាបពណ៌។
      នៅពេលស្ងួត លោកអ្នកអាចផ្គុំវាឡើងវិញបាន។យើងសូមណែនាំអោយលោកអ្នកកុំព្យាយាមប្រើប្រេង ឬខ្លាញ់លើវា។

      ហេតុអ្វីបានជាប៉ូលប្រភេទនេះត្រូវបានលក់ដាច់ដោយឡែក?

      នៅ Decathlon យើងបានសម្រេចចិត្តលក់ឈើច្រត់ដើរភ្នំ/ដើរថ្មើរជើងដាច់ដោយឡែក។ ដំបូង ដោយសារតែរបៀបការប្រើប្រាស់របស់វា។ជាការពិតណាស់ អ្នកខ្លះចូលចិត្តប្រើប្រាស់តែឈើច្រត់មួយ។ម្យ៉ាងវិញទៀត ប្រសិនបើឈើច្រត់របស់លោកអ្នកមួយបាក់ នេះមានន័យថាលោកអ្នកគ្រាន់តែទិញមួយ ដោយមិនចាំបាច់ទិញជាគូឡើយ។

      ផលិតផលបន្ថែមត្រូវបានលក់ដាច់ដោយឡែ និងបត់បែនទៅតាមម៉ូដែល

      អត្ថប្រយោជន៍នៃប៉ូលប្រភេទនេះ គឺមានក្បាលធំ ជាមួយនឹងជម្រើសគ្រឿងបន្លាស់ជាច្រើន។ ហេតុដូច្នេះហើយលោកអ្នកអាចរីករាយនឹងការបោះតង់។ បន្ទះក្បាល នៅប៉ូល៖យោង៖ 8580865

      កន្ត្រកប្រើក្នុងរដូវក្តៅ៖ យោង៖ 8737774

      កន្ត្រកប្រើក្នុងរដូវរងារ៖ យោង៖ 8503857

      ផ្នែកខាងចុងឈើច្រត់អាចប្តូរបាន៖ យោង៖ 8577675 ឬ 8755646 (ចំពោះប្រភេទថ្មីមួលបាន)