Hide Filters
Filters 0
Sort by :
Filters 0
  • អៀមខោរងារ - 500 WARM បៃតង
  • អៀមខោរងារ - 500 WARM បៃតង
  • អៀមខោរងារ - 500 WARM បៃតង
  • អៀមខោរងារ - 500 WARM បៃតង
  • អៀមខោរងារ - 500 WARM បៃតង
  • អៀមខោរងារ - 500 WARM បៃតង
  • អៀមខោរងារ - 500 WARM បៃតង
អៀមខោរងារ - 500 WARM បៃតង
WEDZE

អៀមខោរងារ - 500 WARM បៃតង

8641914
$19,00
ពន្ធត្រូវបានបូកបញ្ចូល
  • អៀមខោរងារ - 500 WARM បៃតង
  • អៀមខោរងារ - 500 WARM បៃតង
  • អៀមខោរងារ - 500 WARM បៃតង
  • អៀមខោរងារ - 500 WARM បៃតង
  • អៀមខោរងារ - 500 WARM បៃតង
  • អៀមខោរងារ - 500 WARM បៃតង
  • អៀមខោរងារ - 500 WARM បៃតង
អៀមខោរងារ - 500 WARM បៃតង
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមការងាររបស់យើងបានបង្កើតខោ salopette ឬខោសម្រាប់ជិះស្គីនេះឡើងសម្រាប់អោយកូនរបស់អ្នករៀនជិះស្គីលើកដំបូង។ នឹងរក្សាបាននូវភាពកក់ក្ដៅនិងស្ងួត។

ខោជិះស្គីដែលផ្តល់ភាពកក់ក្តៅ ការពារទឹក និងមានទំងន់ស្រាល ដូច្នេះកូនរបស់អ្នកអាចរីករាយនឹងការជិះស្គីលើព្រិលដោយមិនមានអារម្មណ៍រំខាន។ ងាយស្រួលពាក់ដោយសារផ្ទៃខាងមុខបើកធំ។

ទ្រនាប់: 100.0% Polyester; ក្រណាត់: 100.0% Polyester; ស្រទាប់: 100.0% Polyester; ស្រទាប់ថ្នាំ: 100.0% Polyurethane

BENEFITS

ភាពកក់ក្តៅ

សំឡីដង់ស៊ីតេ 150 g/sqm ទ្រនាប់ទ្រូងធ្វើពីរោមជៀម។ ទ្រនាប់ខាងក្នុងបែកព្រុយ។

មិនជ្រាបទឹក

ស្រទាប់ការពារទឹកជ្រាបបាន 5000 មម (Schmerbers) | ថ្នេរបិតស្កុតត្រង់គូទ។

ងាយស្រួលស្លៀកពាក់

ប្រហោងខាងមុខធំ។ដាក់ខ្សែយឺតរបស់ស្រោមជង្គង់លើស្បែកជើង។

អាចកែតំរូវបាន

ខ្សែអាចសារ៉េបាន។ ស្រោមជង្គង់យឺតការពារព្រិលមិនឱ្យចូលក្នុងបាន។

អាចធ្វើការផ្លាស់ប្តូរបាន

ផ្ទៃទំនេរខាងក្នុងសម្រាប់សរសេរឈ្មោះកូនរបស់លោកអ្នក។

TECHNICAL INFORMATIONS

តើខ្ញុំអាចធានាថាកូនរបស់ខ្ញុំនឹងទទួលបានភាពកក់ក្តៅបានដោយរបៀបណានៅពេលជិះគ្រែរំអិលលើទឹកកក?

ក្រុមការងាររចនាយើងខ្ញុំ ប្រើប្រាស់សំឡីដើម្បីផ្តល់ភាពកក់ក្តៅដល់ដងខ្លួន។សមាសធាតុផ្សំសំយោគផលិតពីប៉ូលីអេស្ទ័រនេះចាប់ខ្យល់បានច្រើន ឬតិចអាចអាស្រ័យលើកម្រាស់របស់វា។ ដូច្នេះហើយ សំឡីរឹតតែក្រាស់ ខ្យល់ស្តុកទុកកាន់តែច្រើន ហើយកាន់តែមានភាពកកក្តៅ។អៀមខោជិះស្គីសម្រាប់ទារកនេះរក្សាភាពកក់ក្តៅ ក្នុងអំឡុងពេលធ្វើសកម្មភាពកីឡារដូវរងា។

តើខ្ញុំអាចធានាថាកូនរបស់ខ្ញុំនឹងទទួលបានភាពស្ងួតជាប់ដោយរបៀបណានៅពេលជិះថាសរំអីលលើព្រិល?

ភាពធន់របស់សាច់ក្រណាត់ទៅនឹងសំពាធទឹកត្រូវបានវាស់ដោយកំពស់ទឹកគិតជា មម ដែលអាចទទួលបានការគាំទ្រពីសាច់ក្រណាត់ (ការធ្វើតេស្តស្របទៅតាមស្តង់ដារ ISO 811)។ សំពាធទឹកកាន់តែខ្ពស់ សាច់ក្រណាត់កាន់តែការពារទឹក។សមាសធាតុផ្សំដែលធន់នឹងទឹកកម្រិត 2,000មម ដូច្នេះធន់ទៅនឹងសំពាធដែលបង្កើតឡើងដោយកម្រិតទឹក 2,000មម។ធានាគុណភាពសម្រាប់ខោជិះស្គីកូនក្មេង។

តើខ្ញុំត្រូវទប់ស្កាត់ព្រិលក្នុងការជ្រៀតចូលខោរបស់ខ្ញុំដោយរបៀបណា?​

ដាក់ផ្នែកយឺតនៃខោជើងវែងលើស្បែកជើងដើម្បីការពារព្រិល និងខ្យល់ត្រជាក់មិនឱ្យចូលក្នុងស្បែកជើងការពារព្រិល។

តើត្រូវស្លៀកពាក់ឱ្យកូនរបស់អ្នកដោយរបៀបណាដើម្បីឱ្យពួកគេទទួលបានភាពកក់ក្តៅនៅពេលចេញក្រៅជិះស្គី?

ដើម្បីផ្តល់នូវភាពកកក្តៅ និងភាពស្ងួតជូនអ្នក យើងខ្ញុំសូមណែនាំឱ្យប្រើប្រាស់ច្បាប់បីស្រទាប់។ - ស្រទាប់ទី 1 ឬអាវហ្គែនរក្សាកម្ដៅ ដើម្បីរក្សាភាពស្ងួត។ - ស្រទាប់ទី 2 ឬស្រទាប់អ៊ីសូឡង់ ដើម្បីរក្សាកម្ដៅនៅក្នុង។ស្រទាប់ទី 3 ឬស្រទាប់ការពារ ដើម្បីការប្រឆាំងនឹងអាកាសធាតុមិនល្អ។

តើលក្ខណៈពិសេសការពារទឹកដូចម្តេច?

សាច់ក្រណាត់ការពារទឹកអាចអោយទឹកហូរលើផ្ទៃក្រណាត់ ដោយមិនជក់ទឹកឡើយ៖ សាច់ក្រណាត់មិនជក់ទឹក និងនៅតែស្រាល និងមានខ្យល់ចេញចូល។លោកអ្នកអាចឃើញដំណក់ទឹកដក់ និងហូរលើផ្ទៃសាច់ក្រណាត់។ សាច់ក្រណាត់ផលិតឡើងដើម្បីការពារទឹកដោយការធ្វើប្រព្រឹត្តិកម្មលើសាច់ក្រណាត់។ ការធ្វើប្រព្រឹត្តិកម្មនេះត្រូវធ្វើឡើងសារជាថ្មីពេញមួយអាយុកាលរបស់ផលិតផល (រៀងរាល់ពេលបោកគក់ 3 ដង)។

តើត្រូវធ្វើឱ្យមុខងារការពារទឹកដំណើរការដោយរបៀបណា?

ដើម្បីធ្វើអោយមុខងារការពារទឹកដំណើរការឡើងវិញ បោកគក់សំលៀកបំពាក់ត្រលប់ពីក្នុងមកក្រៅដោយប្រើជុំសំយោគ (synthtic cycle) នៅសីតុណ្ហភាព 30°C និងជម្រះទឹកអោយបានល្អ។លោកអ្នកអាចប្រើប្រាស់ម្សៅសាប៊ូបោកសំលៀកបំពាក់ធម្មតារបស់អ្នក ប៉ុន្តែសូមកុំប្រើទឹកបន្ទន់សំលៀកបំពាក់។ បន្ទាប់មកដាក់ហាលសំលៀកបំពាក់របស់អ្នកលើប្រដាប់ព្យួរហាលខោអាវ។ ជាចុងក្រោយ ដាក់សំលៀកបំពាក់អ្នកអោយត្រូវកន្លែង ហើយដាក់វាទៅក្នុងម៉ាស៊ីនសំងួតដោយប្រើកំដៅទាបរយៈពេល 10 នាទី។ កំដៅនឹងជួយអោយមុខងារការពារទឹករបស់សាច់ក្រណាត់ដំណើរការឡើងវិញ។

តើខ្ញុំអាចសរសេរឈ្មោះកូនរបស់ខ្ញុំលើខោជិះស្គីនេះបានដោយរបៀបណា?

មានផ្ទៃទំនេរខាងក្នុងសម្រាប់សរសេរឈ្មោះកូនៗរបស់អ្នក និងសំគាល់ផលិតផលរបស់អ្នក។ មុខងារដ៏មានប្រយោជន៍មួយ សម្រាប់ការស្វែងរកខោជិះស្គីរបស់កូនអ្នក នៅឯទារកដ្ឋានឬមេត្តេយ្យសាលា ក្នុងរដូវរងានេះ។

តើចំណាត់ថ្នាក់មិនជ្រាបទឹកនៃអៀមខោជិះស្គីសម្រាប់ទារកនេះត្រូវបានផ្ទៀងផ្ទាត់យ៉ាងដូចម្តេច?

មុខងារការពារជ្រាបទឹកនៃក្រណាត់ដោយស្រទាប់ការពារត្រូវបានវាស់វែងជា Schmerbers ឬ H20 មម (សម្ពាធនៃទឹក)។ចំនួននេះកាន់តែខ្ពស់ ក្រណាត់កាន់តែមិនជ្រាបទឹក។អាវជិះស្គីសម្រាប់ទារកនេះត្រូវបានរចនាឡើងជាមួយនឹងស្រទាប់ការពារទឹកជ្រាប (ស្តង់ដារ JIS 1092)៖សមាសធាតុនេះធន់នឹងទឹក 5,000 មម (Schmerbers) មុនពេលបោកគក់ (ស្មើនឹងសម្ពាធដែលបានបញ្ចេញដោយសសរទឹក 5 ម៉ែត្រ)។