1
Hide filters
Filters 0
Sort by :
Filters 0
Available online
      • អាវជិះកង់ដៃវែងនារដូវក្ដៅ Racer 2
      • អាវជិះកង់ដៃវែងនារដូវក្ដៅ Racer 2
      • អាវជិះកង់ដៃវែងនារដូវក្ដៅ Racer 2
      • អាវជិះកង់ដៃវែងនារដូវក្ដៅ Racer 2
      អាវជិះកង់ដៃវែងនារដូវក្ដៅ Racer 2
      VAN RYSEL

      អាវជិះកង់ដៃវែងនារដូវក្ដៅ Racer 2

      8881826
      $49,00
      ពន្ធត្រូវបានបូកបញ្ចូល
      • អាវជិះកង់ដៃវែងនារដូវក្ដៅ Racer 2
      • អាវជិះកង់ដៃវែងនារដូវក្ដៅ Racer 2
      • អាវជិះកង់ដៃវែងនារដូវក្ដៅ Racer 2
      • អាវជិះកង់ដៃវែងនារដូវក្ដៅ Racer 2
      អាវជិះកង់ដៃវែងនារដូវក្ដៅ Racer 2
      ទំហំ:
      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      Racer គឺជាស៊េរីកំពូងរបស់ Van Rysel។ វាត្រូវបានផ្សំឡើងពីផលិតផលដែលរចនាឡើងសម្រាប់អ្នកជិះកង់ដែលចង់ជម្នះដែនកំណត់របស់ពួកគេ។

      តើ​អ្នក​កំពុង​ស្វែង​រក​អាវទម្ងន់ស្រាលច្រោះខ្យល់ល្អ​សម​ឥតខ្ចោះ ​ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បីសម្រេចគុណផល​ឬទេ?អាវនេះពិតជាបំពេញបានតាមចំណូលចិត្តលោកអ្នក

      ក្រណាត់: 19.0% Elastane, 81.0% Polyester; នឹម: 17.0% Elastane, 83.0% Polyester

      BENEFITS

      ដកដង្ហើមបាន

      ការបញ្ចូលសំណាញ់ (ក្រណាត់មានភាពច្រោះខ្យល់ខ្ពស់) នៅសងខាង។

      ដែលមានទំងន់ស្រាល

      ចូលទៅក្នុងពិភពនៃបញ្ចេញគុណផលជាមួយនឹងអាវដែលមានទម្ងន់ត្រឹមតែ 129 ក្រាម នៅក្នុងទំហំ M។

      ការរក្សាលំនឹង

      ដៃអាវ​​យឺតនិងជាយអាវ​នៅ​ខាង​ក្រោយ​ផ្តល់​នូវ​ភាពរឹបរាងល្អ។

      ហោប៉ៅ

      ខាងក្រោយ៖ហោប៉ៅធម្មតាបី និងហោប៉ៅមានរូតមួយ។
      ចំហៀង៖ហោប៉ៅសំរាមពីរ

      TECHNICAL INFORMATIONS

      ស៊េរីទី 2 នៃអាវប្រកួតប្រជែងដ៏ល្អឥតខ្ចោះ!

      នេះគឺជាអាវ Racer ស៊េរីថ្មីរបស់យើង។ ឥឡូវនេះ វាកាន់តែស្រាលនិងច្រោះខ្យល់ល្អជាងមុនទៅទៀត។អាវដ៏ល្អឥតខ្ចោះ សម្រាប់ការហ្វឹកហាត់និងប្រកួត!ស្វែងយល់ពីការរចនាផ្ដោតលើគុណផលថ្មីស្រឡាងរបស់យើងខ្ញុំ!
      សេចក្តីសង្ខេបដំបូងគឺច្បាស់ៗ៖ ដើម្បីបានតុល្យភាពដ៏ល្អបំផុតរវាងភាពច្រោះខ្យល់និងអ៊ែរ៉ូឌីណាមិក។លទ្ធផលគឺអាវ Racer ជំនាន់ទី 2 របស់យើង។

      អាវសម្រាប់គ្រប់ភេទ

      ជាមួយជម្រើសនៃសមាសធាតុ និងការងារដែលយើងបានធ្វើនៅលើលំនាំអាវ ទើបយើងអាចផ្តល់ជូននូវអាវមួយដែលប្រើបានគ្រប់ភេទ។
      មិនថាអ្នកជាបុរសឬនារីនោះទេ គ្រាន់តែជ្រើសរើសទំហំធម្មតារបស់អ្នក រួចអ្វីដែលសេសសល់ទុកឱ្យអាវនេះជាអ្នកចាត់ចែង។អ្នក​នឹង​ចូល​ចិត្ត​ម៉ូដ​កាត់ក្ដោបរាងនិង​សម​ឥតខ្ចោះនេះ។
      អ្វីដែលអ្នកត្រូវធ្វើ គឺជ្រើសរើសពណ៌ដែលអ្នកចូលចិត្ត!

      ផាសុកភាពនិងភាពស្រាលដ៏គួរឱ្យភ្ញាក់ផ្អើល!

      សម្រាប់​អាវ​នេះ យើង​ជ្រើសរើស​ក្រណាត់​ស្រាល​ខ្លាំង និង​ផាសុកភាព​គ្មាន​គូប្រៀប។អ្នក​នឹង​ពិត​ជា​ភ្ញាក់​ផ្អើល​នឹងភាពស្រាល​នៃ​ក្រណាត់ Amigo របស់​វា​។នៅពេលអ្នកពាក់វាហើយ អ្វីដែលអ្នកចង់ធ្វើគឺឡើងជិះកង់ ហើយទៅផ្សងព្រេងក្នុងព្រៃ!

      អាវដែលនៅតែរក្សាបានភាពច្រោះខ្យល់

      ផ្នែកចំហៀងនិងដៃនៃអាវត្រូវបានផលិតឡើងដោយក្រណាត់សំណាញ់ ដែលលក្ខណៈពិសេសរបស់វា គឺមានភាពច្រោះខ្យល់ខ្លាំង។
      សមាសធាតុ UVP ស្តើងនិងច្រោះខ្យល់ល្អបានត្រូវបានជ្រើសរើសសម្រាប់ផ្នែកខាងក្រោយនិងខាងមុខនៃអាវនេះ ដើម្បីធានាបាននូវផាសុកភាព ភាពច្រោះខ្យល់ និងការការពារកាំរស្មីយូវី។

      ជម្រើសរចនាដែលផ្ដល់នូវភាពប្លែក


      - ខ្យល់ចេញចូល៖សំណាញ់នៅចំហៀងនិងដៃអាវ។
      - ហោប៉ៅ៖ ហោប៉ៅខាងក្រោយចំនួន 4 រួមទាំងហោប៉ៅមានរូតមួយ។
      - ហោប៉ៅដាក់សំរាម៖មានហោប៉ៅដាក់សំរាមពីរនៅសងខាង។
      - ការគាំទ្រ៖មានភាពយឺតត្រង់ចង្កេះនិងកដៃ ដើម្បីផ្ដល់ភាពសមឥតខ្ចោះ។- ប្រវែង៖ ប្រវែងខ្លី ដើម្បីបញ្ចៀសការបត់ នៅពេលជិះកង់ និងអាវដែលទាបពេកនៅពេលហោប៉ៅដាក់របស់ពេញ។

      ភាពរឹបបែបអាជីព

      ម៉ូដកាត់បែប Pro Fit ត្រូវបានរចនាឡើងសម្រាប់អ្នកជិះកង់ដែលចង់បានអ្វីដែលរឹបរាង តែមិនតឹងពេក។រីករាយជាមួយម៉ូដកាត់បែបអ៊ែរ៉ូឌីណាមិក ជាមួយនឹងឥទ្ធិពលស្បែកទីពីរ ដែលជួយបង្កើននូវគុណផល។
      ស៊េរី Racer នេះអាច​សម្គាល់បាន​ដោយ​ការ​រចនា​ដៃ​អាវបែបអ៊ែរ៉ូឌីណាមិក ដែល​គ្រប​ដណ្ដប់​លើដើមដៃបានទាំងមូល។

      អាវដែលសក្តិសមសម្រាប់ទាំងបុរសនិងនារី។

      បើ​អ្នក​ចង់​រក​ទិញ​អាវ Racer ប៉ុន្តែ​មិន​ចង់បានរឹប​ពេក យើង​ណែនាំ​ឱ្យទិញលើស​ទំហំមួយលេខ។

      គន្លឹះថែទាំ

      បោកម៉ាស៊ីននៅសីតុណ្ហភាព 30°C អង្សារសេ។ កម្មវិធីសំយោគ។ ពន្លាត់ក្រណាត់ទៅខាងបញ្ច្រាស់។ ត្រូវប្រើម្សៅសាប៊ូបោកគក់តិចបំផុត។ មិនត្រូវបន្ថែមទឹកបន្ទន់ឡើយ។ សម្ងួតដោយហាល នៅកន្លែងក្ដៅនិងមានខ្យល់។ សូមកុំបោកដោយម៉ាស៊ីន។ មិនត្រូវបោកស្ងួតឡើយ។មិនត្រូវដាក់ជាតិធ្វើឱ្យក្រណាត់សឡើយ។ មិនត្រូវដាក់​លើរបស់ក្ដៅ ដើម្បីសម្ងួតឡើយ។