ទ្រង់ទ្រាយស្បែកជើង
ទម្រង់ស្បែកជើងរាបស្មើ ហើយបាតស្បែកជើងមិនចោតខ្លាំង។ វាស័ក្តិសមនឹងទម្រង់ជើង និងផ្តល់ផាសុកភាពខ្លាំង។
ស្រួលបត់ចុងជើងចុងឡើង។
បាតស្បែកជើង
បាតស្បែកធ្វើពីកៅស៊ូ XS GRIP ម៉ាក Vibram® កម្រាស់ 4 មម
XS Grip គឺជាកៅស៊ូទន់ស្អិតការពារមិនឱ្យរអិល ជាពិសេសនៅលើផ្ទៃរាបស្មើ និងរលោង។
ភាពសឹករិចរិលរបស់បាតស្បែកជើង
តើលោកអ្នកដឹងដែរឬទេ? ភាពស្អិតរបស់កៅស៊ូកាន់តែប្រសើរ វាកាន់តែងាយសឹករិចរិល ជាពិសេសសម្រាប់កីឡាឡើងក្នុងអគារ។
នេះជាមូលហេតុដែលយើងបានសម្រេចចិត្តធ្វើការជាមួយ Vibram ជាអ្នកជំនាញដែលមានការទទួលស្គាល់នៅលើទីផ្សារចាប់តាំងពីឆ្នាំ 1937 មកម្លេះ ហើយយើងក៏បានជ្រើសរើសយ៉ាងប្រុងប្រយ័ត្ននូវប្រភេទកៅស៊ូដែលផ្តល់នូវតុល្យភាពដ៏ល្អបំផុតរវាងភាពជាប់បានយូរ និងភាពស្អិត។
ការធ្វើតេស្តរបស់យើងបានបង្ហាញថាជាមធ្យម កៅស៊ូនឹងសឹករិចរិលក្នុងរយៈពេល 6 ខែ ជាពិសេសនៅលើផ្ទៃខាងមុខ និង/ឬខាងលើរបស់ស្បែកជើង។វាអាចលឿន ឬយូរស្របទៅតាមការប្រើប្រាស់ស្បែកជើងរបស់អ្នក។
គំនូសសំគាល់កម្រិតសឹកបញ្ជាក់ពីពេលដែលត្រូវប្តូរបាតស្បែកជើង។
ដើម្បីជួយឱ្យលោកអ្នកដឹងថាពេលណាដែលត្រូវប្តូរបាតស្បែកជើងដើម្បីជៀសវាងបង្កឱ្យស្បែកជើងឆាប់ខូច វិស្វកររបស់យើងបានបង្កើតគំនូសសំគាល់លើផ្ទៃខាងក្នុងបញ្ជាក់ពីកម្រិតសឹកដែលត្រូវប្តូរបាតស្បែកជើង។
គំនូសសំគាល់កម្រិតសឹកលេចចេញនៅពេលដែលផ្ទៃបាតខាងក្នុង 2/3 សឹករិចរិល ដែលនេះផ្តល់ពេលវេលាឱ្យលោកអ្នកធ្វើការណាត់ដើម្បីផ្លាស់ប្តូរបាតស្បែកជើងរបស់អ្នក។
គួរកត់សំគាល់ដែរថានៅពេលប្តូរបាតរួច ស្បែកជើងរបស់អ្នកនឹងមិនមានគំនូសសំគាល់កម្រិតសឹកដូចបាតដើមរបស់វានោះទេ។
សេវាប្តូរបាតស្បែកជើង
តើបាតស្បែកជើងរបស់អ្នកសឹករិចរិលដែរឬទេ? សូមកុំបោះស្បែកជើងរបស់អ្នកចោល។វាពិតជារឿងគួរឱ្យសោកស្តាយបើនិយាយពីអេកូឡូស៊ី និងសេដ្ឋកិច្ច។
សូមមកកាន់ហាង Decathlon របស់យើងដើម្បីស្វែងយល់បន្ថែមអំពីការផ្លាស់ប្តូរបាតស្បែកជើង។នៅពេលបាតស្បែកជើងត្រូវបានផ្លាស់ប្តូរ លោកអ្នកអាចឡើងភ្នំសារជាថ្មីម្តងទៀតបានជាធម្មតា។
សូមប្រុងប្រយ័ត្ន៖ដរាបណាលោកអ្នកមើលឃើញស្បែកសំយោគតាមប្រឡោះកៅស៊ូ លោកអ្នកគួរឈប់ប្រើប្រាស់វា និងធ្វើការជួសជុលបាតរបស់វា។ ប្រសិនបើលោកអ្នកដេរស្បែកសំយោគ នោះការប្តូរបាតស្បែកជើងនឹងមិនអាចធ្វើបាននោះទេ។
ការណែនាំពីទំហំ
ប្រសិនបើលោកអ្នកទើបរៀនឡើងភ្នំ យើងសូមណែនាំឱ្យជ្រើសរើសស្បែកជើងដែលលោកអ្នកពាក់ប្រចាំថ្ងៃ។ ជាដំបូន្មានគឺថាចុងជើងរបស់អ្នកគួរតែប៉ះចុងស្បែកជើងដោយមិនធ្វើឱ្យឈឺឡើយ។
ប្រសិនបើលោកអ្នកជាអ្នកឡើងភ្នំដែលចង់ពង្រឹងសមត្ថភាពជំនាញ លោកអ្នកអាចទិញទំហំដែលតឹងបន្តិច (ឧ. លេខតូចជាទំហំធម្មតា 1/2 -1 លេខ), ប៉ុន្តែត្រូវធានាថាវាមិនធ្វើឱ្យឈឺជើង ហើយលោកអ្នកអាចធ្វើចលនាបានស្រួល និងទទួលបានថាមពលក្នុងការដើរ។
សេចក្តីណែនាំអំពីការថែរក្សា
ដំបូន្មានដំបូងរបស់យើងគឺមិនត្រូវបោកគក់ម៉ាស៊ីននោះទេ (ទោះក្នុងកាលៈទេសៈណាក៏ដោយ)។ សំពាធកំដៅ និងមេកានិចអាចបណ្តាលអោយវាខូច។យើងសូមណែនាំអោយលោកអ្នកបោកគក់វាដោយប្រើដៃ ទាំងជាមួយអេប៉ុងជក់ទឹកស្អាត ឬជាមួយអេប៉ុងជក់ទឹកសាប៊ូ (សាប៊ូ Marseille) ត្រូវធានាថាហាលសំងួតខ្យល់ក្នុងសីតុណ្ហភាពថេរ និងជៀសវាងដាក់ហាលត្រូវកាំរស្មី ឬពន្លឺថ្ងៃពេញ។
ទំងន់ស្បែកជើង
478 ក្រ ទំហំ 41។