ម៉ូតកាត់
ទំហំ XS=> ទំហំចង្កេះ៖ 63-69 សម
ទំហំភ្លៅ៖ 46-52 សម
ទំហំ S =>ទំហំចង្កេះ៖ 68-74 សម ទំហំភ្លៅ៖ 49-55 សម
ទំហំ M =>ទំហំចង្កេះ៖ 73-80 សម
ទំហំភ្លៅ៖ 52-58 សម
សារ៉េបានទៅតាមគ្រប់ទម្រង់នៃរាងកាយ
➡គន្លឹះអាលុយមីញ៉ូមទំហំ 20មម ចំនួន 1 (ទំងន់ស្រាល) សម្រាប់ការសារ៉េទំហំ។
➡ជើងយឺតចំនួន 2 ដែលផ្តល់ផាសុកភាពបន្ថែមមួយកម្រិតទៀតនៅពេលកំពុងឡើងភ្នំ ហើយក្នុងពេលដំណាលគ្នាក៏អាចសារ៉េវាបានផងដែរ ដើម្បីធានាថាអានសេសនេះបត់បែនទៅតាមទម្រង់នៃរាងកាយ និងសម្លៀកបំពាក់របស់លោកអ្នក។
អានសេសបត់បែនទៅតាមតួខ្លួនស្ត្រី
អានសេសនេះត្រូវបានរចនាឡើងជាពិសេសសម្រាប់រាងកាយស្ត្រី។ រូបរាងខ្សែក្រវ៉ាត់បត់បែនទៅតាមចង្កេះ និងចង្អូរខ្នង។ សមមាត្រចង្កេះធៀបនឹងភ្លៅត្រូវបានផ្លាស់ប្តូរដើម្បីសម្របទៅនឹងរាងកាយរបស់ស្ត្រីបានយ៉ាងល្អឥតខ្ចោះ។
លម្អិតអំពីផាសុកភាព
ក្រុមការងាររចនាម៉ូតរបស់យើងបានធ្វើការអភិវឌ្ឍលើគ្រប់ចំណុចយ៉ាងយកចិត្តទុកដាក់ដើម្បីផ្តល់នូវផាសុកភាព និងសេរីភាពក្នុងការធ្វើចលនា៖
1- ម៉ូតរចនារបស់ខ្សែចង្កេះ និងជើងស្រួលពាក់ ដែលបត់បែនខ្លាំងទៅតាមទម្រង់នៃរាងកាយតាមដែលអាចធ្វើបាន។
2- សមាសធាតុផ្សំស្រទន់ និងយឺតជាមួយនឹងសមាសធាតុផ្សំនៃសន្ទះខាងក្នុងជួយគ្រប់គ្រងញើសបានល្អ។
3- "អេប៉ុង EVA (កម្រាស់ 3 មម) + ខ្សែចំនួន 1 ឬ 3" ដែលមានភាពស្មុគស្មាញជួយទ្រទំងន់បានល្អដោយសារតែតំបន់ផ្សេងៗគ្នា។
4- ការបិតផ្គុំជួយកាត់បន្ថយការបង្កើតថ្នេរច្រើន ដែលជាលទ្ធផលជួយកាត់បន្ថយការរំខានបាន។
ប្រដាក់ដាក់ឧបករណ៍ឡើងភ្នំ
➡ប្រឡោះខ្សែដាក់ឧបករណ៍ចំនួន 2 នៅខាងមុខមានទំហំធំ រឹងមាំ និងបែរចេញក្រៅ ស្រួលលូកចាប់ខ្សែគន្លឹះថ្ពក់ និងគន្លឹះថ្ពក់ផ្ទាល់។
➡ប្រឡោះខ្សែដាក់ឧបករណ៍ចំនួន 2 នៅលើខ្នងមានភាពបត់បែន ដូច្នេះវាមិនបង្កើតជាតំបន់រំខាននៅពេលដែលអ្នកឡើងភ្នំកំពុងស្ពាយកាតាបឡើយ។
➡ប្រឡោះខ្សែនៅខាងក្រោយចំនួន 1 សម្រាប់អ្នកចូលចិត្តថ្ពក់កាបូបដីសរបស់ពួកគេផ្ទាល់ជាមួយអានសេសឡើងភ្នំ ឬខ្សែពួរឡើងភ្នំដែលមានថ្មច្រើនគន្លាក់។
➡ខ្សែចំនួន 2 សម្រាប់ថ្ពក់ប្រដាក់ដាក់វីសមួលលើទីកកក។
ទំងន់៖
ទំហំ XS៖ 370 ក្រ
ទំហំ S៖ 385 ក្រ
ទំហំ M៖ 410 ក្រាម
ការថែទាំផលិតផល
យើងសូមណែនាំអោយលោកអ្នកលាងសម្អាតអានសេះរបស់ជាមួយនឹងទឹកសាប៊ូក្តៅអ៊ុនៗ (មាន pH ណឺត) នៅកម្រិតសីតុណ្ហភាពអតិបរមា 30°C។ លាងសម្អាតអោយបានស្អាតជាមួយទឹកបាញ់ថើៗ (កុំប្រើប្រាស់សំពាធទឹកខ្លាំង)។
ហាលសំងួតអានសេះនៅលើឈ្នួព្យួរ។ សូមកុំសំងួតក្នុងម៉ាស៊ីនសំងួត។
ការបញ្ជាក់ទទួលស្គាល់
ផលិតផលបញ្ជាក់គុណភាពដែលស្របទៅតាមស្តង់ដារ EN 12 277+A1 ឆ្នាំ 2018