Hide filters
Filters 0
Sort by :
Filters 0
Available online
      product-sticker-Permanent price drop
      • ឈុតយូដូ មនុស្សពេញវ័យ 100
      • ឈុតយូដូ មនុស្សពេញវ័យ 100
      • ឈុតយូដូ មនុស្សពេញវ័យ 100
      • ឈុតយូដូ មនុស្សពេញវ័យ 100
      ឈុតយូដូ មនុស្សពេញវ័យ 100
      OUTSHOCK

      ឈុតយូដូ មនុស្សពេញវ័យ 100

      8546429
      $39,00
      $24,50
      -37%
      ពន្ធត្រូវបានបូកបញ្ចូល
      product-sticker-Permanent price drop
      • ឈុតយូដូ មនុស្សពេញវ័យ 100
      • ឈុតយូដូ មនុស្សពេញវ័យ 100
      • ឈុតយូដូ មនុស្សពេញវ័យ 100
      • ឈុតយូដូ មនុស្សពេញវ័យ 100
      ឈុតយូដូ មនុស្សពេញវ័យ 100
      ទំហំ:
      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      ក្រុមអ្នករចនាម៉ូដបានបង្កើតឯកសណ្ឋាននេះសម្រាប់រៀនហាត់យូដូ។ចាប់ផ្តើមហាត់ហើយយកខ្សែក្រវ៉ាត់ដំបូងរបស់អ្នកចុះ!

      ឯកសណ្ឋានដ៏ស្រាល និងធន់នេះគឺឥតខ្ចោះសម្រាប់ការចាប់ផ្តើមហាត់យូដូ លើសពីនេះទៅទៀត អ្នកនឹងពេញចិត្តនូវការរចនាដ៏ស្អាតដែលជាអ្វីដែលអ្នកហាត់គាត់ពេញចិត្ត! ខ្សែមានដាក់លក់ផ្សេង

      ក្រណាត់ អាវទ្រនាប់: 35.0% កប្បាស, 65.0% Polyester; ក្រណាត់សំខាន់ - បាត: 35.0% កប្បាស, 65.0% Polyester

      BENEFITS

      ធន់នឹងការខូច

      ឯកសណ្ឋាននេះធន់និងការចាប់ក្តាប់ និងការទាញដោយសារតែទម្ងន់ 350 g/sqm របស់វា។

      សេរីភាពក្នុងការធ្វើចលនា

      បរិវេណស្មារាងរលុង ដែលអាចធ្វើចលនាដោយសេរី នៅពេលកំពុងឈរ និងនៅលើកម្រាលសង្វៀន។

      ងាយស្រួលប្រើ

      រៀនចាប់ជាប់ដោយងាយជាមួយនិងកអាវដែលស្រួលចាប់នេះ។

      TECHNICAL INFORMATIONS

      ក្រាម៉េក និងសមាសធាតុ៖ ន័យរបស់ពាក្យទាំងពីរនេះ

      កម្រាស់របស់សាច់ក្រណាត់ ត្រូវបានបង្ហាញតាមរយៈទម្ងន់សាច់ក្រណាត់ជាក្រាមក្នុងមួយម៉ែត្រការេ។គេហៅថាទម្ងន់គិតជាក្រាម។
      សម្រាប់កីឡាយូដូ វាគឺជាការល្អបំផុត ក្នុងការមានឈុតធ្វើពីសាច់ក្រណាត់ជាប់ធន់បានយូរ ដែលមិនត្រឹមតែអាចធន់នឹងការចាប់កាន់ប៉ុណ្ណោះទេ ថែមទាំងធន់នឹងការបោកគក់ទៀតផង! ហេតុដូច្នេះហើយបានជាយើងជ្រើសរើស សាច់ក្រណាត់ធ្វើពីកប្បាស ៦៥ភាគរយ និងប៉ូលីអេស៊្ទែរ (polyester) ៣៥ភាគរយ៖ ឈុតយូដូ ដែលធន់នឹងការចាប់ទាញ និងការបោកគក់។ដោយសារតែទម្ងន់ 350 g/sqm នេះ ទើបវាមាំល្អសម្រាប់ការចាប់ផ្តើមហាត់!

      កអាវដែលត្រូវបានរចនាម៉ូតឡើងសម្រាប់កីឡា៖

      យូដូជាកីឡាបោកចំបាប់: អ្នកចាប់ក្តាប់ឯកសណ្ឋានគូប្រកួតរបស់អ្នកទៅបោកនិងដីដើម្បីឲ្យការហាត់កាន់តែងាយស្រួល យើងបានបង្កើតកអាវរាងធំជាងមុន។វាកាន់តែធ្វើឲ្យការចាប់កាន់តែស្រួលកអាវមានរាងកោង កាន់តែស្អាតជាងមុនមានន័យថា អាវរបស់អ្នក សាកសមនឹងដងខ្លួន ហើយស្ទើរតែស្ថិតនៅតាមទីតាំងដងខ្លួនយ៉ាងត្រឹមត្រូវ។

      អំពីឈុតយូដូ លេខ100

      ដើម្បីជួយឲ្យការរៀនកាន់តែស្រួល យើងបានបង្កើតឯកសណ្ឋានជាពិសេសសម្រាប់ការហាត់របស់អ្នក: ប្រវែងដៃអាវ, ភាពធូររលុងនៅត្រង់ស្មា និងភាពសមល្មមត្រង់ចង្កេះ អាចឱ្យអ្នកធ្វើចលនា បានយ៉ាងងាយស្រួល។ចុះចំណែកឯខោវិញ? វាមាំធន់ជាងគេនៅផ្នែកជង្គង់ពេលវាយប្រហារគ្នាលើឥដ្ឋ ចង្កេះខោយឺតធ្វើឲ្យកាន់តែងាយស្រួលក្នុងការស៊កពាក់!

      អ៊េនរីក (Enrique) ដែលជាអ្នកគ្រប់គ្រងផលិតផលនៅអៅស្ហក (Outshock) បានបញ្ជាក់ពីអត្ថប្រយោជន៍របស់កីឡាយូដូ៖

      «ខ្ញុំមកពីពិភពកីឡាការ៉ាតេ ហើយចំណុចមួយ ដែលខ្ញុំតែងតែកត់សម្គាល់ពីកីឡាយូដូ គឺកម្លាំង និងភាពងាយស្រួលក្នុងការធ្វើចលនា ក្នុងពេលតែមួយ។ អ្នកលេងកីឡាយូដូ ហ្វឹកហាត់កីឡាយ៉ាងស្ទាត់ជំនាញ ដែលគួរឱ្យចង់តាមដានទស្សនា។ខ្ញុំក៏ចូលចិត្តគំនិត ដែលថាកីឡាយូដូ មិនមែនត្រឹមតែជាកន្លែងហ្វឹកហាត់ទេ៖អ្នករៀនបានយ៉ាងច្រើន ពីខ្លួនរបស់អ្នក នៅក្រៅសង្វៀនប្រកួត។ នេះគឺជាតម្លៃ ដែលខ្ញុំបានរកឃើញនៅអៅស្ហក (Outshock) ហើយដែលយើងចង់ធ្វើការចែករំលែក តាមរយៈឈុតយូដូរបស់យើង។»

      ការជ្រើសរើសទំហំរបស់អ្នក

      សូមជ្រើសរើសទំហំឈុតយូដូ ដោយអាស្រ័យទៅលើកម្ពស់របស់អ្នក!ឯកសណ្ឋានមានចាប់ពីប្រវែង 160 ទៅ 200 សម។ យើងសូមណែនាំឱ្យអ្នកជ្រើសរើសឈុតយូដូ ដែលវែងជាងកម្ពស់របស់អ្នក យ៉ាងហោច៥សង់ទីម៉ែត្រ។ ឧទាហរណ៍៖ ប្រសិនបើអ្នកមានកម្ពស់ ១៧៤សង់ទីម៉ែត្រ សូមជ្រើសរើសឈុតយូដូប្រវែង ១៨០សង់ទីម៉ែត្រ។

      របៀបថែរក្សាឈុតយូដូរបស់អ្នក

      យើងសូមណែនាំឱ្យអ្នកទុកឈុតយូដូរបស់អ្នកឱ្យស្ងួត បន្ទាប់ពីការប្រើប្រាស់នីមួយៗ។ ដើម្បីរក្សាឈុតឱ្យនៅតែមានពណ៌ស សូមប្រាកដថាត្រូវបោកគក់ជាទៀងទាត់។គន្លឹះរបស់យើង? បោកគក់ដោយប្រើទឹកត្រជាក់ សម្រាប់រយៈពេលប៉ុន្មាននាទីដំបូង។ នៅពេលដែលអ្នកហាលឈុតយូដូ វាគឺជាការល្អបំផុតដែលហាលឈុតស្ងួតដោយឯកឯង និងកុំប្រើប្រាស់ម៉ាស៊ីនសម្ងួត។