ហេតុអ្វីបានជាបាល់នេះគេណែនាំឲ្យប្រើសម្រាប់ប្រដាល់?
បាល់នេះជួយបង្កើនការវាយច្បាស់ៗ ល្បឿន និងចលនា ដែលជារឿងសំខាន់សម្រាប់ការប្រដាល់។វាជួយអ្នកប្រដាល់ឲ្យហាត់គួបផ្សំនិងការវាយប្រហារ បង្កើនកម្លាំងជើង និងបង្កើនការអត់ធន់បានយូរ។ដោយការហាត់ទៀងទាត់ជាមួយនិងបាល់នេះ អ្នកនឹងបង្កើនសមត្ថភាពក្នុងការគេច និងប្រតិកម្មបានលឿន។ជំនាញទាំងនេះដែលពិតជាសំខាន់នៅលើខ្សែរេញ។
ហេតុអ្វីត្រូវរើសទ្រង់ទ្រាយរបស់ដងប្រដាល់បែបនេះ?
ទម្រង់ស្រួលក្នុងការតម្រង់និងវាយ។វានឹងជួយអ្នកបង្កើនភាពវាយចំៗ ល្បឿន និងតិកនិកប្រដាល់។រាងដូចផ្លែសារីនេះក៏ជួយឲ្យកម្លាំងវិលត្រឡប់មកវិញស្មើល្អពេលវាយ ដែលជាជំនួយដល់អ្នកក្នុងការប្រតិកម្មនិងគេចផងដែរ។ដោយសារវាចាប់ទម្រង់កណ្តាប់ដៃល្អ វាកាត់បន្ថយហានិភ័យក្នុងការរងរបួស។
ហេតុអ្វីគួរប្រើដងប្រដាល់ដែលមានទម្រមានទម្ងន់?
ដងប្រដាល់នេះនៅនិងជាប់មួយកន្លែង មិនថាកម្លាំងវាយប្រហារខ្លាំងប៉ុណ្ណានោះទេ ដោយសារតែទម្រធ្ងន់របស់វា! ជាដៃគូរហ្វឹកហាត់ដ៏អស្ចារ្យ ដោយមិនបាច់បារម្ភរឿងប្រដាល់មិនបានល្អនោះទេ។អ្នកដឹងរឿងនេះទេ? អ្នកមិនចាំបាច់រឿងចោះប្រឡោះ រឺរកគំនួចទុកព្យួរវាទេ - អ្នកគ្រាន់តែដាក់វានៅកន្លែងណាក៏បាន។ឥតខ្ចោះសម្រាប់កន្លែងចង្អៀត រឺ រើវានៅកន្លែងណាក៏បាន។ស្រួលប្រើ មែនទេ?
តើអ្នកគួរប្រើដងប្រដាល់នេះឲ្យមានសុវត្ថិភាពដោយរបៀបណា?
ដើម្បីចៀសវាងការរងរបួស (រលាក រឺឈឺចុកចាប់ដៃ) វាពិតជាសំខាន់ណាស់បើមិនវាយប្រដាល់ដងនេះដោយគ្មានការការពារ។អ្នកអាចប្រើហ្កង់ រឺបង់រុំដៃ។
របៀបក្នុងការតម្លើងដងប្រដាល់នេះ
សេចក្តីណែនាំក្នុងការតម្លើងអាចរកឃើញនៅក្នុងប្រអប់វេចខ្ចប់បាល់ ដងដែក និងទម្រ។
កូដ QR នៅលើប្រអប់វេចខ្ចប់ក៏ប្រាប់អ្នកពីការប្រើប្រាស់ផងដែរ។ ទម្រនេះមានទម្ងន់ស្មើទឹក 27 ល!
ការថែទាំដងប្រដាល់
ដើម្បីសម្អាតដងនេះ សូមប្រើក្រណាត់សើមជាមួយនិងទឹកសាប៊ូ។បន្ទាប់មកលាងជាមួយនិងទឹកស្អាត។យើងសូមណែនាំអ្នក កុំទុកដាក់នៅកន្លែងមានសំណើម (ក្នុងផ្ទះរឺក្រៅផ្ទះ)។
តើសម្ភារះអ្វីខ្លះដែលណែនាំឲ្យប្រើជាមួយដងប្រដាល់នេះ?
ដងនេះអាចប្រើជាមួយនិងហ្កង់ប្រដាល់ 100 ដែលអ្នកអាចរកបាននៅហាងរឺអនឡាញតាមរយះលេខ 8651249។ មានលក់ពីខ្នាត 8 ដល់ 14 oz។
តើអ្នកគួរសារ៉េកំពស់នៃដងនេះដោយរបៀបណា?
កំពស់អាចសារ៉េបានពី 1.25 ម ដល់ 1.55 ម។ បាល់នេះសក្តិសមសម្រាប់អ្នកកំពស់ចាប់ពី 1.60 ម ដល់ 1.95 ម។
ដើម្បីសារ៉េកំពស់ឲ្យបានត្រឹមត្រូវ យើងសូមណែនាំឲ្យតមលើងវាត្រឹមស្មាររបស់អ្នក។
ដងប្រដាល់នេះអាចជួសជុលបានទេ?
យើងគិតគូរដល់ភាពពេញចិត្តរបស់អតិថិជនខ្លាំងមែនទែន។ដើម្បីធានាបានដូច្នេះ យើងសូមផ្តល់ជូននូវការធានា២ឆ្នាំលើគ្រប់ផលិតផលរបស់យើងទាំងអស់ (៥ឆ្នាំលើដង)។ ដងដែកថែបនិងបាល់គឺអាចដោះជួសជុលបាន។យើងមានគ្រឿងបន្លាស់លក់ ហើយមានទទួលជួសជុលនៅហាង Decathlon ផ្ទាល់។