ភាពជាប់បានយូរនៃសមាសធាតុផ្សំ
ការធ្វើតេស្តធន់នឹងការសឹករិចរិល និងកកិត៖ ជាឧទាហរណ៍ យើងបានពិនិត្យថាស្បែករោមជៀមមិនរួញចូលគ្នាដោយប្រើតេស្តសាកល្បងនៅមន្ទីរពិសោធន៍។ ការធ្វើតេស្តរក្សាពណ៌៖ ការហើរនៃពណ៌ត្រូវបានពិនិត្យឯកភាពដើម្បីធានាថាពណ៌មិនប្រតាកនៅពេលប៉ះជាមួយនឹងទឹកមាត់។ ការធ្វើតេស្តភាពចាស់៖ ការបោកគក់ច្រើនដងមិនបានធ្វើអោយផ្លាស់ប្តូរមុខងាររបស់សាច់ក្រណាត់ ទ្រង់ទ្រាយ កម្រាស ឬរូបរាងរបស់វាឡើយ។
អាចស្លៀកជាខោខ្លីបាន
ខោជើងវែងអាចបំលែងទៅជាខោខ្លីដោយប្រើប្រាស់ខ្សែរ៉ូតនៅលើជើងខោ សម្រាប់ស្លៀកគ្រប់អាកាសធាតុ និងដើរភ្នំគ្រប់ប្រភេទ។សន្ទះបន្តឹងនៅលើជើងខោខាងក្រោម។
លំអិតពីបច្ចេកទេស
ចង្កេះយឺតអាចសារ៉េបានជាមួយនឹងឡេវអាចអោយខោសារ៉េតម្រូវសម្រាប់កុមារដែលមានទំហំខ្លួនខុសៗគ្នា។ ហោប៉ាវដៃចំនួន 2 និងហោប៉ាវភ្លៅចំនួន 2 ដែលមាន 1 មានខ្សែរូត។
ដំណោះស្រាយបញ្ហាបរិស្ថានរបស់យើង
ដោយសារយើងដឹងថាយើងត្រូវការរក្សានូវកន្លែងលេងរបស់យើង Quechua មានការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ផលិតផល។ ថ្ងៃនេះ ផលិតផលនេះមិនត្រូវបានរចនាឡើងដោយចួលរួមថែរក្សាបរិស្ថានឡើយ ប៉ុន្តែយើងធ្វើការសិក្សាជារៀងរាល់ថ្ងៃដើម្បីធ្វើអោយវាមានទំនួលខុសត្រូវកាន់តែខ្ពស់៖ ការរចនាឡើងមិនប៉ះពាល់បរិស្ថាន ភាពអាចជួសជុលបាន និងនិរន្តរភាពគឺជាបេះដូងនៃការអភិវឌ្ឍរបស់យើង។